បញ្ជូនជនបាញ់ជិត១០គ្រាប់ទៅលើរថយន្តក្រុងទៅតុលាការ
រាជធានីភ្នំពេញ ៖ នៅព្រឹកនេះសមត្ថកិច្ចបានបញ្ជូនបុរសម្នាក់ បានបាញ់ជិត១០គ្រាប់ទៅលើរថយន្តក្រុងក្រុមហ៊ុន បូព៌ាអាស៊ីដឹកអ្នកដំណើរនោះទៅតុលាការ ខណៈដែលករណីនេះបានកើតឡើង ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ នៅតាមបណ្ដាយផ្លូវ៥៩៨ (ផភ្លូវជាសុផារ៉ា) មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការហើយ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នេះ។
គួរម្លឹកថា ជនសង្ស័យមានឈ្មោះ អេង កុសល អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខដេ២៤ ផ្លូវលេខ២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ៕