រំលោភ​ក្មួយ​សាច់ថ្លៃ​សម្រេចប្រហែល៥០លើក​ទើប​បែកការណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2017 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានធ្វើ​ការឃាត់​ខ្លួន​សង្ស័យ​ម្នាក់​ភ្លាមៗ​តាម​ពាក្យបណ្តឹង​ពីបទ​ចាប់រំលោភ​ក្មួយ​ថ្លៃ​ជា​អនីតិជន​អស់​រយៈពេល​២​ឆ្នាំ​ទើប​បែកការណ៍​។ ការឃាត់ខ្លួន​ជនសង្ស័យ​នោះ​នៅ​វេ​លស​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រោយ​ភោជនីយដ្ឋាន​ស្រ​ត្រជាក់ចិត្ត​ថ្មី​មាន​ចំងាយ​ប្រហែល​២៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លោក​វរសេនីយ៍ត្រី ជា ដា ជនសង្ស័យ​មានឈ្មោះ ជ្រុ​ញ រ៉េត ប្រុស​អាយុ​៣៦​ឆ្នាំ ជា​កម្មករសំណង់ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ប្រពន្ធ និង​កូន​៣​នាក់​។ ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ ទ​.​ស​.​ហ អាយុ​១០​ឆ្នាំ​។ លោក​បញ្ជាក់ តាម​ចំលើយ​របស់​ជនរងគ្រោះ​បាន​និយាយប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា អស់​រយៈពេល​២​ឆ្នាំឈ្មោះ រ៉េត តែងតែ​បបួល​នាង​យកទៅ​រំលោភ​បានសំរេច​ប្រហែល​៥០​លើក ហើយ​ក្នុង​ការរំលោភ​នេះ​កុមារី​រងគ្រោះ​មិនបាន​និយាយប្រាប់​ឪពុកម្តាយ​ទេ ព្រោះ​ខ្លាច​ជនសង្ស័យ​ធ្វើបាប​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ធ្វើការ​ឃាត់ខ្លួន ហើយ​បញ្ជូនមក​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ដើម្បី​សាកសួរ ហើយ​បាន​បញ្ជូន​សំណុំរឿង​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​សួរចម្លើយ​បន្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

z20z211