ខេត្តពោធិ៍សាត់ ៖ អ្នកកាសែត២នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឃាត់ខ្លួនបញ្ជូនបន្តទៅមន្ត្រីជំនាញអនុវត្តន៍តាមនីតិវិធីបន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ដោយអ្នកកាសែតទាំង២រូបខាងលើជាប់ពាក់ព័ន្ធ ២បទល្មើស ខណៈដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមការបញ្ជាពីលោក សូ សាហុង អភិបាលនៃអភិបាលស្រុកភ្នំក្រវាញ។
ជនសង្ស័យជាអ្នកកាសែតទាំង ២នាក់ត្រូវបានសមត្តកិច្ចនគរបាតលឃាត់ខ្លូនទី១ ឈ្មោះ អ៊ុយ គឹមង៉ុយ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិដំណាក់អំពិល សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ជាអ្នកសាព័ត៌មាន គំនិតខ្មែរ និងម្នាក់ទៀតឈ្មោះ ធម្ម នី ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង (មិនបញ្ជាក់ជាអ្នកសាព័ត៌មានអ្វីនោះទេ) ។
តាមសមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យជាអ្នកសារព័ត៌មានទាំង២នាក់នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ រាយការណ៍ ឃើញពួតគាត់ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 21.L1 002.96 សង្ស័យក្លែងក្លាយ និងពាក់ម៉ាកសុវត្ថិភាព មានឡូហ្គោ (គណបក្សប្រជាជនកម្ពុជា) ដើរធ្វើសកម្មភាពយកលុយពីប្រជាជនដឹកឈើ។
ដោយឡែកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិស្រាលនៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ទោ ម៉ូ លីដា បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នេះថា ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង រង់ចាំឯកសារបន្ថែម ពីកន្លែងកើតហេតុខាងលើ ហើយនឹងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ៕