ប្រឡង​បាក់​ឌុប​ព្រឹក​ថ្ងៃទី​២​នេះ​មាន​សភាព​ស្ងប់ស្ងាត់ និង​មាន​របៀបរៀបរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ តាមរយៈ Facebook ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា​នេះ ដែល​ថ្ងៃទី​២ នៃ​ការប្រឡង​បាក់​ឌុប ស្ថានភាព​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មាន​សភាព​ស្ងប់ស្ងាត់ និង​មាន​របៀបរៀបរយ​ល្អ ដោយ​ពុំមាន​ការយក​សំណៅ​ឯកសារ​ផ្សេងៗ​ចូលក្នុង​មណ្ឌល​ប្រឡង​ឡើយ​។​
​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈមេប្រយោគ​ទូទាំងប្រទេស ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​នៅតាម​មណ្ឌល​វិទ្យាល័យ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​
​ចំពោះ​ដំណើរការ​សំណេរ​នា​ព្រឹក​នេះ​មាន​ពីរ​មុខវិជ្ជា​គឺ​៖ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ( អក្សរសាស្ត្រ​ខ្មែរ និង រូបវិទ្យា​) សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​គណិតវិទ្យា និង សីលធម៌​-​ពលរដ្ឋ​វិជ្ជា​)៕