សមត្ថកិច្ចបញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិទៅតុលាការ
ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ សមត្ថកិច្ចបានបញ្ជូនសកម្មជន CNRP ដែលជាសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនទៅកាន់តុលាការ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធពាក្យបណ្ដឹងលួចថតរូប និងថតសំឡេងដែលនាំឲ្យប៉ះពាល់ ដល់សិទ្ធិបុគ្គល។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឈុន សិទ្ធី អាយុ៣៨ឆ្នាំ ដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ។ ជនសង្ស័យរូបនោះត្រូវបានស្មៀន និងសមាជិកក្រុមប្រឹក្សាផ្សេងទៀត ដាក់ពាក្យប្ដឹង ដោយសារតែជននេះនៅពេលប្រជុំម្ដងៗ បានលួចថតរូប និងថតសំឡេងដែលប៉ះពាល់ដល់សិទ្ធិបុគ្គល ៕