ភ្នំពេញ ៖ ក្រុមបុរសដែលចូលចិត្តសេវាផ្លូវភេទមួយចំនួនតែងតែស្គាល់ថា គល់ស្ពានអាកាសស្ទឹងមានជ័យដែលមានព្រំប្រទល់ជាមួយខណ្ឌមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យជាប់នឹងសង្កាត់បឹងសាឡាងខណ្ឌទួលគោកមានហាងកាហ្វេ៤កន្លែង និងហាងកោសជប់មួយកន្លែងដែលបើករកស៊ីសេវាផ្លូវភេទដែលមាននារីៗវៀតណាមជាច្រើននាក់តុបតែងខ្លួនផាត់មុខផាត់មាត់ស្លៀកសំពត់ខោខ្លីៗអង្គុយទាក់ទាញម៉ូយវាយស៊ិចដោយគេដាក់ឈ្មោះថាកាហ្វេ១កែវ៣២០០០រៀលហ្វ្រី១ស៊ុច ហើយទីតាំងខាងលើនេះបានបើកដំណើរយ៉ាងសុខសប្បាយគ្មានសមត្ថកិច្ចណាហ៊ានទៅរំខាននោះទេជាពិសេសនៅពេលរាត្រីគឺមានក្រុមបុរសៗជាច្រើននាក់ក្រោយពីផឹកស៊ីស្រវឹងរួចពួកគាត់តែងតែនាំគ្នាមករកសេវាផ្លូវភេទដើម្បីបន្សាបការស្រវឹង។
ចំណែកសមត្ថកិច្ចមូលដ្ឋានដែលចុះល្បាតការពារបទល្មើសទាំងប៉ុស្តិនគរបាលស្ទឹងមានជយ័និងនគរបាលប៉ុស្តិបឹងសាឡាងបានត្រឹមតែចុះទៅអង្គុយលើបង់មើលពួកនាងចេញចូលបំរើសេវាផ្លូវភេទប៉ុណ្ណោះដោយគ្មានបទបញ្ជាពីមេៗរបស់គាត់ ហើយពួកគាត់លួចខ្សឹបប្រាប់ថាទីតាំងខាងលើនេះជាចានឆ្នាំងរបស់ការិយាលយ័ប្រឆាំងការជួញដូរផ្លូវភេទរាជធានីភ្នំពេញ ចាំមើលលោកវរសេនីយ៍ឯកកែវ ធាប្រធានការិយាលយ័ប្រឆាំងការជួញដូរផ្លូវភេទមានចំណាត់ការយ៉ាងណាចំពោះទីតាំងខាងលើនេះ៕