រាជធានីភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ដើម្បីស្វែងរកអ្នកទទួលជ័យលាភីអង្ករ ដែលមានគុណភាពល្អបំផុត យកទៅប្រកួតប្រជែងជាមួយប្រទេសនានាក្នុងកម្មវិធីការប្រកួតអង្ករល្អបំផុតពិភពលោកលើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦-៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ាកាវ ប្រទេសចិន សហព័ន្ធស្រូវអង្ករកម្ពុជានឹងរៀបចំឲ្យមានការប្រកួតអង្ករល្អបំផុតប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភោជនីដ្ឋាន អ៊ុយ គុយទាវ (បឹងកេងកង)។
សហព័ន្ធស្រូវអង្ករបានឲ្យដឹងថា ចំពោះអង្ករដែលនឹងត្រូវយកមកប្រកួតស្វែងរកជ័យលាភីមាន ៣ប្រភេទដូចខាងក្រោម ៖ ១. ជ័យលាភីលើអង្ករក្រអូបប្រណិត (Premium Fragrant Rice)។ ២. ជ័យលាភីលើអង្ករក្រអូប (Fragrant Rice)។ ៣. ជ័យលាភីលើអង្ករសគ្រាប់វែង (Long Grain White Rice)៕