ផ្ទុះរោងចក្រកាំជ្រួចនៅឥណ្ឌូណេស៊ីសម្លាប់មនុស្ស៣០នាក់ របួស៤៦នាក់
ហ្សាការតា ៖ ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា មនុស្ស៣០នាក់ និងរបួស៤៦នាក់ក្នុងហេតុការណ៍ផ្ទុះឆេះរោងចក្រផលិតកាំជ្រួច នៅក្នុងក្រុងតាងហ្គឺរ៉ាង (Tangerang) ក្បែររដ្ឋធានីហ្សាការតា។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
មន្ត្រីប៉ូលិសរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំទីក្រុង Tangerang ដែលស្ថិតនៅភាគនិរតីរដ្ឋធានីហ្សាការតា ឈ្មោះ Saduni បានប្រាប់អ្នកសារព័ត៌មានថា អ្នកដែលបានទទួលរបួសទាំងអស់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ០៣កន្លែង នៅក្បែរៗនោះ។ អាជ្ញាធររូបនេះបានបន្ថែមថា ចំនួនមនុស្សស្លាប់នាពេលនេះ គឺ ៣០នាក់ និងរបួស ៤៦នាក់។
បើតាមមេបញ្ជាការប៉ូលិសក្រុង Tangerang លោក Hari Kurniawan ហេតុការណ៍ខាងលើសង្ស័យថា ត្រូវបានបង្កឡើងដោយសារតែបញ្ហាផ្នែកចរន្តអគ្គីសនី៕