រាជធានីភ្នំពេញ ៖ ស្ត្រីម៉ាស្សាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ វេលាម៉ោង១៣និង១០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលលេខ២៧ (ហាងកោសជប់ពេញចិត្តផ្លូវលូប្រាំ) ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលសមត្ថកិច្ចសង្ស័យជាអំពើរំលោភហើយសម្លាប់ចោល។
អធិការរងនគរបាលខណ្ឌមានជ័យ លោក ហួ ម៉េងវ៉ាង បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឆន ធឿន អាយុ៣៣ឆ្នាំ ជាអ្នកកោសជប់ម៉ាស្សា ស្នាក់នៅកន្លែងកើតហេតុ ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយមានកន្សែងរំក និងដែកលួសជាប់និងក។ លោកបញ្ជាក់ថា ករណីនេះអាចរឿងរំលោភ ហើយសម្លាប់ តែនៅពេលនេះ យើងកំពុងរង់ចាំខាងសមត្ថកិច្ចកោសល្យវិច័យ ចុះមកពិនិត្យសពសិន ។
ពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនដៃដល់ យកមកផ្តន្ទាទោស តាមច្បាប់៕