ម៉ារ៉ាវី ៖ ប្រជាជននៅទីក្រុងភាគខាងត្បូងប្រទេសហ្វីលីពីន ជាកន្លែងដែលកងកម្លាំងរដ្ឋាភិ បាល បានប្រយុទ្ធជាមួយជីវពលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាមកាលពីឆ្នាំមុន បានធ្វើ ពិធីរំលឹក ខួបលើកទី១ នៃជម្លោះ ។
ខណៈចំនួនប្រជាជន៧០ភាគរយនៅទីក្រុងម៉ារ៉ាវី បច្ចុប្បន្នកំពុងស្នាក់នៅក្នុងទីជម្រកបណ្តោះអាសន្ន ប្រជាជនមូស្លីម និងសាសនាគ្រឹស្ត បានបួងសួងសុំសន្តិភាព ខណៈប្រជាជនមួយចំនួនបានបង្ហោះប៉ោងប៉ោងព័ណ៌សរទៅលើ អាកាសដើម្បរំលឹកដល់អ្នកទាំងឡាយណាដែលបានស្លាប់ក្នុងជម្លោះ។យ៉ាងហោចណាស់ ទាហាននិងប៉ូលីស១៦៨នាក់និងជនស៊ីវិល៤៧នាក់ បានស្លាប់ ក្នុងការប្រយុទ្ធគ្នារយៈ ពេល៥ខែ ដើម្បីដណ្តើមយកមកវិញ ទីក្រុងដែលមានប្រជាជនមូស្លីមរស់នៅច្រើន ខណៈដែលជីវពលបរទេសនិងក្នុងតំបន់៩៧៤នាក់ ត្រូវបានសម្លាប់។
ការប្រយុទ្ធគ្នាដ៏ខ្លាំង និងការវាយប្រហាតាមអាកាស ជារៀងរាល់ថ្ងៃ បានធ្វើឲ្យតំបន់ពាណិជ្ជកម្ម និងស្រុកប្រ ជាជនរស់នៅ ក្នុងទីក្រុងម៉ារ៉ា ត្រូវបានបំផ្លាញទាំងស្រុង។រដ្ឋាភិបាល បានប៉ាន់ប្រមាណថា ទឹកប្រាក់ចំនួន 1.5 ពាន់លាន ដុល្លារនិងត្រូវការចាំបាច់ ដើម្បីស្តាឡើងវិញ និងក៏សាង ទីក្រុង ឡើងវិញ ។
ប្រទេសជិតខាងដូចជាប្រទេសជប៉ុន ចិន និងប្រទេសអូស្ត្រាលី បាន សន្យា បរិច្ចាគ ទឹកប្រាក់ ១៥០លានដុល្លារសហរដ្ឋអាមេរិក ជាការគាំទ្រផ្នែកហិរញ្ញវត្ថុ។ នៅក្នុងទីក្រុងម៉ានីល សកម្មជនរាប់រយនាក់ និងក្រុមសិទ្ធមនុស្សជនជាតិដើមភាគតិច សានឌូហ្គោ បានដើរក្បួន ទៅកាន់ច្រកទ្វារ វិមានប្រធានាធិបតី និងបានដុតរូបសំណាក ប្រធានាធិបតី រ៉ូទ្រីហ្គោឌូទឺតេ ដើម្បីថ្កោលទោស លើច្បាប់អាជ្ញាសឹកដែលនៅតែបន្ត នៅលើកោះមីនដាណាវ៕