តាមបាញ់​ស្ត្រី​ម្នាក់ស្លាប់​ និង​ម្នាក់ ទៀត​របួសលើដងផ្លូវនៅ​ក្រុង​តាខ្មៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2015 ក+ ក-

កណ្តាល​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ ទៀត​រងរបួស​ធ្ងន់​ ដោយ​ជន​មិន​ស្គាល់ មុខមាន​គ្នីគ្នា​២​នាក់ បាន​ប្រើ​កាំភ្លើង K59 បាញ់​ចំនួន​៣​គ្រាប់ ទៅលើ​អ្នកដំណើរ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ករណី​ឃាតកម្ម​ដែល​អាថ៌កំបាំង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​១០​នាទី​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​២១A (​ចំណុច​ផ្លួ​វ​ចូល​រោងចក្រ​យ៉ុង​វ៉ា​ថ្មី​) ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​នគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ ទ្រី សុធាវី ភេទ​ស្រី អាយ​៣២​ឆ្នាំ ទីលំនៅ ផ្ទះជួល ភូមិ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ ប្រធាន​ផ្នែក​រោងចក្រ Cambo Hongxing (​ស្លាប់​ដោយសារ​ជនល្មើស​បាញ់​) និង​ម្នាក់ទៀត​ឈ្មោះ សេង ស្រី​លាភ ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់នៅ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ កម្មការិនី​រោងចក្រ Cambo Hongxing (​របួស​ជើង​ស្តាំ ដោយសារ​ដួល​ម៉ូតូ​) ។ រីឯ​ជនល្មើស​២​នាក់ ភេទ​ប្រុស ជិះ​ម៉ូតូ​ម៉ាក VIVA ពណ៌​ខ្មៅ សេរី​២០០៨ មិន​ស្គាល់​អត្តសញ្ញាណ គេចខ្លួនបាត់ ក្រោយ​បាញ់​ជនរងគ្រោះ ។​

​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា នៅ​កន្លែងកើតហេតុ សមត្ថកិច្ច រកឃើញ​សំបក​គ្រាប់កាំភ្លើង K59 បាញ់​រួច ៣​គ្រាប់ និង​ម៉ូតូ​ជនរងគ្រោះ ម៉ាក Scoopy ស្លាក​លេខ​ភ្នំពេញ 1CS 2933​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ មាន​ជនល្មើស​២​នាក់ បាន​ជិះ​ម៉ូតូ​កៀរ​ជនរងគ្រោះ ហើយ​និយាយថា ឈប់ៗ រួច​ក៏​បាញ់​ចំនួន​១​គ្រាប់​ចំ​ជនរងគ្រោះ​ទី​១ (​អ្នកបើក​ម៉ូតូ​) បណ្តាល​ឲ្យ​ម៉ូតូ​របស់​ជនរងគ្រោះ រេ​ចង្កូត​ហើយ​ជនសង្ស័យ​បាន​បាញ់​បន្ថែម ចំនួន​២​គ្រាប់​ទៀត ធ្វើ​ឲ្យ​ម៉ូតូ​ជនរងគ្រោះ​ដួល​នៅនឹងកន្លែង បន្ទាប់មក​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​គេច​ខ្លូន​បាត់ ។​

​នគរបាល​បាន​បញ្ជាក់ថា តាម​ការសន្និដ្ឋាន​រប​ស់ សមត្ថកិច្ច​ជំហាន​ដំបូង​សង្ស័យ​ជា​រឿង​គំនុំ ដោយសារ​រឿង​វិវាទ​ការងារ​។ កិច្ចការ​នេះ សមត្ថកិច្ច​កំពុង​ចាត់វិធានការ ស្រាវជ្រាវ និង​ស៊ើបអង្កេត និង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕arewq

ស្លាកស្នាមលើសពស្រ្តីជនរងគ្រោះ

qwsaz

ស្រ្តីរងគ្រោះដែលរងរបួស