ប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩នេះឪ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រថៃ បានអញ្ជើញរួមគ្នាចាក់បេតុងតភ្ជាប់មុខ តំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។ ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-ថៃ បានបង្ហាញនូវជំនឿចិត្តថា ច្រកទ្វារអន្តរជាតិជាតិមួយនេះ នឹងក្លាយជាច្រកដ៏សំខាន់សម្រាប់ជម្រុញកំណេីតសេដ្ឋកិច្ច។
ដូចតាមការគ្រោងទុក ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានអញ្ជើញរួមគ្នានៅក្នុងការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជាថៃស្ទឹងបត់ បានណងអៀន នៅនៅព្រឹកថ្ងៃទី ២២ ខែមេសាឆ្នាំ ២០១៩។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការកសាងស្ពាននេះ គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីរវាងប្រទេសទាំងពីរ សំដៅធ្វើឲ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជាថៃ ដែលប្រទេសទាំងពីរបានប្រសិទ្ធនាមស្ពាននេះថាជាស្ពានមិត្តភាពកម្ពុជាថៃ ជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវពិសេសជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជានិងប្រជាជនថៃ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ ស្ពានមិត្តភាពកម្ពុជាថៃដែលត្រូវបានសាងសង់នាពេលនេះពិតជាបានជួយសម្រួលដល់ការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅពេលដែលច្រកព្រំដែនប៉ោយប៉ែត និងអារញ្ញប្រាថេត មានការឆ្លងកាត់ទំនិញនិងទេសចរកាន់តែមមាញឹកយ៉ាងខ្លាំង។ ជាពិសេសការកសាងស្ពាននេះបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងប្រជាជនថៃនិងបានផ្ដល់ភាពងាយស្រួលដល់ប្រជាជនក្នុងប្រទេសមហាអនុតំបន់មេគង្គ ដើម្បីសម្រួលដល់ការតភ្ជាប់ពីទីក្រុងបាង កកភ្នំពេញនិងក្រុងហូជីមិញក្នុងគោលដៅជំរុញពាណិ ជ្ជកម្មទេសចរណ៍និងកិច្ចសហប្រតិបត្តិការដឹក ជញ្ជូនស្របតាមការគិតគូររបស់សហគមន៍អាស៊ាននិងប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបានកំណត់ផ្លូវពីបាងកក-ប៉ោយប៉ែត-ភ្នំពេញ-ហូជីមិញ ជាផ្លូវអាស៊ានហាយវ៉េលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បី ឲ្យការដឹកជញ្ជូនទំនិញចេញចូលមានភាពងាយស្រួល។ បើតាមសម្តេចតេជោ ស្ពាននេះនឹងទុកសម្រាប់តែការដឹក ជញ្ជូនទំនិញចេញ-ចូល ចំណែកច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេតទុកសម្រាប់តែភ្ញៀវទេសចរឆ្លងកាត់តែ ប៉ុណ្ណោះ។
ឯកឧត្តមប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រថៃ បានចាត់ទុកស្ពានឆ្លងកាត់ព្រំដែនកម្ពុជាថៃនាពេលនេះគឺជាសក្ខីភាពបង្ហាញឲ្យឃើញច្បាស់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរដែលជាប្រទេសជិត ខាងនឹងគ្នាមានទំនាក់ទំនងដ៏ជិតស្និទ្ធជាយូរអង្វែងមកហើយ។ ក្រៅពីការជំរុញពាណិជ្ជកម្ម ការវិនិយោគនិងភាពងាយស្រួលនៅក្នុងការដឹកជញ្ជូនរវាងប្រទេសទាំងពីរ ឯកឧត្តមប្រាយុទ្ធចាន់អូចាបានបញ្ជាក់ថាស្ពាននេះនឹងក្លាយទៅជានិមិត្តរូបនៃភាពជោគជ័យនៃការ អនុវត្តការងាររួមគ្នារវាងមន្ត្រីទាំងពីរភាគីឲ្យបន្តភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជនថៃនិងប្រជាជនកម្ពុជាតាមរយៈស្ពានថ្មីនេះដែលស្របទៅតាមសេចក្តីប្រកាសរបស់អាស៊ានដែលផ្ដោតសំខាន់ទៅលើការតភ្ជាប់កម្រិតប្រជាជនអាស៊ានរួមទាំង់ទៅលើការបំពេញ បន្ថែមផ្លូវដែលត្រូវបានបាត់បង់ ក្នុងក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការកម្រិតភូមិភាគ និងអនុភូមិភាគ ជាពិសេសវិស័យគមនាគមន៍ការដឹកជញ្ជូន និងឡូជីស្ទីកដូចជាក្របខណ្ឌអាស៊ាន ក្របខណ្ឌកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៃអនុតំបន់ទន្លេមេគង្គ ក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ច ACMECS ដែលនឹងជំរុញការសម្របសម្រួលឲ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗទៀត ដូចជាវិស័យសេដ្ឋកិច្ច គមនាគមន៍សង្គម និងវប្បធម៌ អប់រំ កសិកម្ម និងទេសចរណ៍ឲ្យឆ្ពោះទៅរកការអភិវឌ្ឍនិងការរីកចម្រើនព្រមគ្នា។
សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ បានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទថៃដោយ មាន ការសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយក ដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយ ឥតសំណងពីរាជរដ្ឋាភិបាលថៃជាង ១៩លានដុល្លារអាមេ រិក។ ក្រៅពីជំនួយ ឥតសំណងពីរាជរដ្ឋា ភិបាលថៃលើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
បើតាមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពាននេះជាស្ពានធំទីមួយដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ។ ការសាងសង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងប្រទេសទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ៕