ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ពីតិចទៅច្រើនចាប់ពីថ្ងៃទី១៥-១៧ ខែមេសា
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលពីថ្ងៃទី១៥-២១ ខែមេសា ឆ្នាំ២០២០។
សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹកបានព្យាករណ៍ថា ចាប់ពីថ្ងៃទី១៥-១៧ ខែមេសា នៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន ដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹកបានបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ រំកិលអូសបន្លាយមកលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាបបន្តគ្របដណ្តប់ មកលើតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ។
ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសមានលក្ខណៈដូចខាងក្រោម៖