ហ្វីលីពីនឡើងមកលេខ១ក្នុងតំបន់អាស៊ានដែលមានអ្នកជំងឺកូវីដ១៩ ច្រើនជាងគេ
អាស៊ាន ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ហ្វីលីពីនបានវ៉ាដាច់ប្រទេសម៉ាឡេស៊ី ឡើងមកលេខ១ក្នុងតំបន់អាស៊ានដែលមានអ្នកជំងឺកូវីដ១៩ ច្រើនជាងគេ។ នេះបើយោងតាមសារព័ត៌មាន Worldometers។
ហ្វីលីពីន មានអ្នកជំងឺកូវីដ១៩ ចំនួន ៤៩៣២នាក់ (ស្លាប់ ៣១៥នាក់, ជាសះស្បើយ ២៤២នាក់) ខណៈម៉ាឡេស៊ី មានអ្នកជំងឺ ៤៨១៧នាក់ (ស្លាប់ ៧៧នាក់, ជាសះស្បើយ ២២៧៦នាក់)។ ឥណ្ឌូណេស៊ី លេខ៣ ចំនួន ៤៥៥៧នាក់, សិង្ហបុរី លេខ៤ ចំនួន ២៩១៨នាក់ និងថៃលេខ៥ ចំនួន ២៥៧៩នាក់៕