​ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ឲ្យ​ចាត់ការ​រោងចក្រ​ក្រោ​ន​ផលិត​សំបក​កំប៉ុង​ដែល​បំពុល បរិស្ថាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2015 ក+ ក-

​    ​    ​​ភ្នំពេញៈ​រោងចក្រ​ក្រោ​ន បេ វេ រេ​ដ ខេន​ស៍ ខេ​ម​បូ​ឌា​លី​មី​ធី​ត (Crown Beverage Cans Cambodia LTD) ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​បាន​រង​នូវ​ការរិះគន់​ឥត​សំចៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ជិត​រោងចក្រ​នោះ ដោយបាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ចាត់វិធានការ​ឲ្យ​តឹងរ៉ឹង ឬ​ផ្អាក​បណ្តោះអាសន្ន ព្រោះ​ក្លិន​ដ៏​អសោច និង​សំឡេង​ដែល​លាន់​ទ្រហឹង​ឥត​ឈប់​បាន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​ការរស់នៅ​យ៉ាងធ្ងន់ធ្ងរ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​បុរី​ពិភពថ្មី​២ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិត​រោងចក្រ​ក្រោ​ន បេ វេ រេ​ដ ខេន​ស៍ ខេ​ម​បូ​ឌា​លី​មី​ធី​ត (Crown Beverage Cans Cambodia LTD) ពិតជា​រង​នូវ​សំឡេង​រំខាន បំពុល​រិ​ស្ថាន​ដោយ​ក្លិន​នៃ​សារធាតុ​គីមី​ភាយ​ចេញពី​រោងចក្រ​។​ប្រភព​បន្តថា តាម​ការ​ឲ្យ​ដឹង​គឺ​រោងចក្រ​នេះ ជា​កន្លែង​ផលិត​សំបក​កំប៉ុង​។​

​បុរស ស្ត្រី ជាច្រើន​នាក់​បាន​និយាយ​ដោយ​កំហឹង​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា រោងចក្រ​នេះ​បង្ក​ការរំខាន​ដល់​ការរស់នៅ​របស់​បងប្អូន​ដែល​រស់នៅក្នុង​តំបន់​នេះ​យូរ​ឆ្នាំ​កន្លងមកហើយ គ្មាន​សមត្ថកិច្ច​ថ្នាក់​ណាមួយ​ចេញមុខ​មកជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​នោះទេ ហើយ​បើ​និយាយ​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​វិញ​គឺ​បាត់​មុខ​ឲ្យ​ឈឹង​តែម្តង ។​ពួកគាត់​ថា ការ​បញ្ឆេះ​ម៉ាស៊ីនភ្លើង​ទាំងថ្ងៃទាំងយប់​គឺ 24​ម៉ោង​លើ​24​ម៉ោង​លាន់ឮ​ទ្រហឹង​អឺងអាប់ បាន​ប៉ះពាល់​ដល់​ការ​សម្រាក ការរៀនសូត្រ ជា​យូរ​ឆ្នាំ​មកហើយ ហេតុ​អី​ក៏​ថៅកែ​រោងចក្រ​មិន​យក​ត្រចៀក​ស្តាប់ មិន​យក​ភ្នែក​មើល​ផង  ម្តេចក៏​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បែបនេះ​។​

​ពលរដ្ឋ​ដដែល​បន្តថា មិនតែប៉ុណ្ណោះ រោងចក្រ​មួយ​នេះ ក៏បង្ក​ឲ្យ​មាន​ផ្សែង​ធុំក្លិន​ឈ្ងៀម ប៉ះពាល់​ដល់​ការដកដង្ហើម ធុំក្លិន​ប្រេង​ប្រេងឥន្ធន​:​ថែម​ទៀតផង ជាពិសេស ប៉ះពាល់​ដល់​កូនចៅ​តូចៗ​របស់​ពួកគាត់​ដែល​កំពុងតែ​សិក្សា ថ្លង់​នឹង​សំលេង​ដ៏​ទ្រហឹង​ដែល​ឮ​ចេញពី​រោងចក្រ រៀន​មិនកើត សម្រាក​មិនបាន ។​

​ប្រភព​ដដែល​អះអាង​ទៀតថា ករណីនេះ មិនមែន​ទើបតែ​ប៉ះពាល់​ឥឡូវនេះ​ទេ ពោលគឺ​ប៉ះពាល់​ជាច្រើន​ឆ្នាំ​មកហើយ  មិនមាន​អាជ្ញាធរ​ណា​ចេញមុខ​មក​ដោះស្រាយ​ជូន​ពួកគាត់​ទេ រីឯ​ខាង​រោងចក្រ​វិញ ក៏​មិន​អើពើ​ចំពោះ​បញ្ហា​ដែល​កំពុងតែ​កើតមានឡើង​នេះ​ទេ គឺ​គិតតែ​ផលប្រយោជន៍​អាជីវកម្ម​ផ្ទាល់ខ្លួន​មិន​គិតពី​ផលប៉ះពាល់​ដល់​អ្នកដទៃ​នោះឡើយ​។​

​ពួក​គាត់​បញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចាក​ចេញពី​បុរី​ពិភពថ្មី​២​នេះ ទៅ​រស់នៅ​កន្លែង​ផ្សេង​ដោយសារ​ទ្រាំ​មិនបាន​នូវ​សម្លេង​រំខាន និង​ធុំក្លិន​ឈ្ងៀម​ចេញពី​រោងចក្រ​ក្រោ​ន​នេះ​តែម្ដង ក៏ប៉ុន្តែ​ក៏មាន​អ្នក​ខ្លះទៀត​ចេះតែ​ទ្រាំ​រស់នៅ​ទីនេះ​ដដែល ដោយសារ​គ្មាន​ជម្រើស ។​គាត់​ថា កន្លងមក​ពួកគាត់​បាន​ស្វះ​ស្វែងរក​អ្នកសារព័ត៌មាន  ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ដល់​ភាគី​ខាង​រោច​ក្រ ក៏ដូចជា អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​រក​វិធាន​ការជួយ​ដោះស្រាយ​ដែរ​តែ​មិន​ទាក់ទង​បាន​។

ក្រុម​អ្នកសារព័ត៌មាន​មិនអាច​ទទួល​ការបកស្រាយ​ពី​ខាង​រោងចក្រ​ខាងលើ​បានទេ ដោយ​គេ​ប្រាប់ថា​ជាប់រវល់ៗ​មិនអាច​ជួប​បាន​៕

​ដោយ​៖គ​.​បញ្ញា    

cfdredccc

tgtrr

hgyhhh gytgfdrrr2
gvfcggg