All posts by មេគង្គ ប៉ុស្តិ៍

ក្រុមហ៊ុនតូតាល់អេនើជីនិងធនាគារវីង សហការជំរុញកំណើនអាជីវកម្មនៅក្នុងប្រទេសកម្ពុជា

តាមរយៈកិច្ចសហការនេះ ធនាគារវីង នឹងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ក៏ដូចជាឥណទានតបតាមតម្រូវការជាក់ស្តែងដើម្បីគាំទ្រនូវកំណើនអាជីវកម្ម និងការពង្រីកដៃគូចែកចាយរបស់ក្រុមហ៊ុនតូតាល់អេនើជី នៅទូទាំងប្រទេសកម្ពុជា ដោយអនុញ្ញាតឱ្យដៃគូចែកចាយទាំងនោះទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ប្រកបដោយទំនុកចិត្តដើម្បីបង្កើនប្រតិបត្តិការអាជីវកម្មឱ្យរីកចម្រើនជាងមុន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VbMih4qcPPU

ប្រមុខយោធាកម្ពុជា បញ្ជាក់ថា កម្ពុជាមិនដកទ័ពពីតំបន់មុំបីតាមការស្នើសុំរបស់ភាគីថៃទេ

ប្រមុខយោធាកម្ពុជា បញ្ជាក់ថា កម្ពុជាមិនដកទ័ពពីតំបន់មុំបីតាមការស្នើសុំរបស់ភាគីថៃ តែបន្តឯកភាពកាត់បន្ថយភាពតានតឹងនៅព្រំដែន ដោយរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នាកម្ពុជា-ថៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ARV4KPTwwWs

សម្តេចធិបតី នឹងអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣

តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម សន្និសីទ អ.ស.ប. ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេស បារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mIOWA4bWSD4

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា(Video inside)

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
សូមចុចបើក LINK ដើម្បូីទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/bjL5GfIan3k

រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជាបដិសេធសំណើរបស់ភាគីថៃ

រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជាបដិសេធសំណើរបស់ភាគីថៃ ដោយបញ្ជាក់ពីជំហរថា កងទ័ពកម្ពុជា មិនអាចថយពីទីតាំងឈរជើងបាននោះឡើយ ព្រោះទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
សូមចុចបើក LINK ដើម្បីទស្សនាព័ត៌មានពិស្ដារ៖

https://youtu.be/pPhXgqmltME

អាជ្ញាធរជាតិអប្សរាកំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរវត្ត

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរ ដែលជើងសសរមួយចំនួនមានការពុកផុយ។ លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា ជើងសសរនៅរួតបាកានដែលត្រូវបាន អភិរក្ស និងជួសជុលក្នុងដំណាក់កាលទី១នេះ មានសរុប១០សសរ ដែលសុទ្ធសឹងមានការពុកផុយ ហើយចាំបាច់ត្រូវជួសជុល និងអភិរក្សឡើងវិញ។

បើតាមការបញ្ជាក់ពីលោក សយ សុភារិន្ទ មូលហេតុដែលនាំឱ្យជើងសសរពុកផុយ ដោយសារកត្តាធម្មជាតិ លាមកនិងទឹកនោមប្រចៀវ។ យូរៗទៅធ្វើឱ្យសារធាតុទាំងនោះទៅស៊ីថ្ម។ល។ គម្រោងអភិរក្ស និងជួសជុលសសរនៅរួតបាកានអង្គរវត្ត បានចាប់ផ្តើមនៅខែក្នុងកុម្ភៈ ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះជួសជុលបានចំនួន៩សសរ ក្នុងចំណោម១០សសរ ដែលគិតជាទំហំការងារ បានប្រហែល៨០ភាគរយហើយ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RRMJZCIwoYE

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរួមចំណែកជាមួយក្រសួងសុខាភិបាលលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា

ក្នុងឱកាសទទួលជួបជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានប៉ាស្ទ័រ ដឹកនាំដោយលោកស្រី Odette TOMESCU-HATTO (អូឌឺតេ ថមមេស្កូ ហាតូ) អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ រួមដំណើរដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ការពិភាក្សា បានផ្តោតលើការពង្រឹងភាពជាដៃគូដែលមានស្រាប់ និងពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតដូចជា ការស្រាវជ្រាវជំងឺឆ្លង ការកសាងសមត្ថភាពមន្ទីរពិសោធន៍ និងការបណ្តុះបណ្តាលអ្នកជំនាញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HkJ4QF7_tK4

នគរបាលខណ្ឌដង្កោឃាត់ខ្លួនក្រុមចោរធាក់ប្លន់ម៉ូតូ៣នាក់

កាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០ ២៥កន្លងទៅវេលាម៉ោង២៣និង០៥នាទី កើតមានករណីធាក់ប្លន់យកម៉ូតូត្រង់ចំណុចស្តុបបាគូ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ដែលហេតុការនេះបង្កឡើងដោយជនសង្ស័យចំនួន០៩នាក់ បានប្រើមធ្យោ បាយម៉ូតូ០៥គ្រឿង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5p2EuN7cdus

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ត្រីឱ្យបង្ហាញភាពជាគំរូក្នុងការអនុវត្តច្បាប់និងរក្សានីតិរដ្ឋ

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការតម្រង់ទិសលើការអនុវត្តច្បាប់ចំពោះបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ» ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីមាន ភាពក្លាហានក្នុងការអនុវត្តច្បាប់ ទោះបីត្រូវប្រឈមនឹងការមិនពេញចិត្តពីជនល្មើសក៏ដោយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rJ7JFrUpJJw

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិកជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា

ព្រះករុណា បានចាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។
សូមចុចបើក LINK ដើម្បីទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/Nbf3phYSNE0

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តនាំយកបញ្ហាព្រំដែនចំនួន ៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាតមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តនាំយកបញ្ហាព្រំដែនចំនួន ៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាតមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយមិនលើកយករឿងទាំងនេះ មកជជែកអំឡុងពេលកិច្ចពិភាក្សាទ្វេភាគីជាមួយថៃនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះឡើយ។
ចុចបើក LINK ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/1w_iEDSqeLE

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែននៅខេត្តបន្ទាយមានជ័យ

ក្នុងពិធីចុះសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលបានទទួលការគាំទ្រទាំងស្រុងពីសមាជរដ្ឋសភា-ព្រឹទ្ធ សភាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JwYEwznXOLY

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម វាយតម្លៃខ្ពស់ចំពោះការរីកចម្រើន របស់កម្ពុជា

ឯកឧត្តមអនុរដ្ឋមន្ត្រី បានអបអរសាទរចំពោះការ សម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K5amEPLDtLk

អភិបាលរាជធានីភ្នំពេញចុះពិនិត្យការស្ដារប្រឡាយលូរំដោះ​ជំនន់​ទឹកភ្លៀង​

ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យការស្តារប្រឡាយភូមិម័រ ចាប់ពីប្រឡាយលូប្រាំ រហូត​ដល់​ស្ថានី​យ៍​បូមទឹកបឹងទំពុន ពិនិត្យការស្តារប្រឡាយបឹងទំពុន រហូតមកដល់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅ​ស្ទឹង​ជ្រៅ បន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសព្វជាមួយមហាវិថី ឈុន គង់ ខណៈ​ទីតាំង​នេះ​កំពុងសាងសង់ស្ពានឆ្លងកាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bvmbFf4G2RY

ឯកឧត្ដម ហ៊ុន ម៉ានី និងឯកឧត្តម ឆាយ ថន អញ្ជើញសម្ពោធសមិទ្ធផលក្នុងវត្តចំប៉ាចារ៍

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍  ស្ថិតនៅក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aDoPC14DbTo