សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជា បានពង្រីកតំបន់ការពារ ដែនសមុទ្ររបស់ខ្លួន ពង្រឹងបទប្បញ្ញត្តិស្តីពីការ គ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g6iYVXx2WuA
ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជំនួបនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ebl_BbLrrkE
ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហការដែលកំពុងបន្តជាមួយបណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេសវឌ្ឍនភាពអំពីច្បាប់ស្តីពី ជលផល នាពេលថ្មីៗនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YigobyFxLeA
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានជុំវិញគណនី Tik Tok ឈ្មោះ” Amy Richard310″ និងហ្វេសប៊ុកឈ្មោះ ” Piseth P G EM” ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។ សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/oFOa3CB96lY
ដោយ៖នីមវណ្ណា
(ខេត្តបន្ទាយមានជ័យ)៖ពលរដ្ឋដែលជាអាជីករនិងភ្ញៀវទេសចរណ៍ធ្វើដំណើរចូលទៅក្នុងប្រទេសថៃនៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥នេះមានការកកស្ទះនៅត្រង់ចំណុចវ៉ៃត្រាប៉ាស្ព័រ(VISA)និងបោះត្រាលើប័រដឺផាស់(Border Pass)ក្នុងទឹកដីថៃរហូតមកដល់ទឹកដីកម្ពុជាត្រង់ចំណុចប្រាសាទនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។នេះបើតាមការលើកឡើងរបស់មន្ត្រីអន្តោប្រវេសន៍កម្ពុជា។មន្ត្រី អន្តោប្រវេសន៍រួបនោះបញ្ជាក់ថាៈការកកស្ទះនៅព្រឹកថ្ងៃទី១០ នេះមូលហេតុដោយសារភាគីថៃរឹតបន្តឹងការវាយត្រាចូលទៅទឹកដីថៃ។
សូមបញ្ជាក់ថាៈច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានភាគីថៃបិទដោយឯកតោ ភាគីនិងកែសម្រូលម៉ោងចេញចូល។គឺខាងភាគីថៃបើកឲ្យចេញចូលទៅនៅម៉ោង៨ព្រឹក ចំណែកភាគីកម្ពុជាបើកឲ្យភ្ញៀវជាតិនិងអន្តរជាតិចេញចូលនៅម៉ោង៩ព្រឹកហើយបិទមិនឲ្យធ្វើដំណើរចេញចូលនៅម៉ោង៤ល្ងាចដូចគ្នាទៅនិងភាគីថៃដែរ។កន្លងមកសភាពការណ៍ធម្មតាច្រកទ្វារអន្តរជាតិបានបើកដំណើរការឲ្យភ្ញៀជាតិនិងអន្តរជាតិរួមទាំងអាជីវករដែលទៅលក់ដូរនៅផ្យាររោងក្លឿប្រទេសថៃនៅម៉ោង៦ព្រឹកនិងបិទមិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់នៅម៉ោង១០យប់។
មន្ត្រីប្រចាំច្រកទ្វារបញ្ជាក់ថាៈសំរាប់លិខិតឆ្លងដែនជនជាតិខ្មែរយើងខាងភាគីថៃគេបានផ្ដល់ជូនតែមួយសប្ដាហ៍។ចំណែកប័ណ្ណព្រំដែនក៏បានរយៈពេលមួយ
សប្ដាហ៍ដូចគ្នា។ កន្លងទៅលិខិតឆ្លងដែនទេសចរណ៍ខ្មែរ ខាងភាគីថៃគេអនុញ្ញាតិឲ្យ៦០ថ្ងៃរីឯខាងកម្ពុជាយើងវិញគឺបានអនុវត្តន៍ដូចគ្នាទៅហ្នឹងភាគីថៃដែរ ចំពោះជនជាតិថៃដែលចូលមកកម្ពុជានេះដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ៕ ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/18X0F8821ns
រហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ៩០ ភាគរយហើយ។ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទ បេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ដែរ។
អ្នកស្រី បឿត សុប៉ាក បញ្ជាក់ទៀតថា បច្ចុប្បន្ន ការជួសជុលនៅផ្នែកខាងជើងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាសម្រេចបានប្រមាណជាង៩០ភាគរយ ដែលនៅសេសសល់ តែការងារខ្លះ ដូចជា ពង្រឹងគ្រឹះនៅផ្នែកខាងកើត ដំឡើងក្បាលនាគ១ទៀត និងកម្រាលនៅផ្នែកគល់ស្ពានខាងកើតប៉ុណ្ណោះ។ កាលពីមិនទាន់ជួសជុល ស្ពានហាលខាងកើតរបស់ប្រាសាទ បេងមាលា មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយខ្លួននាគបានរលុះធ្លាក់អស់ ផ្នែកខ្លះនៃគ្រឹះស្ពានបានស្រុត និងមានឬសឈើដុះចាក់ចូលបង្កឱ្យរងការខូចខាត។ បន្ថែមលើនេះ ដោយសារតែកត្តាអាយុកាលនៃសំណង់ ព្រមទាំងកត្តាធម្មជាតិបានធ្វើឱ្យរចនាសម្ពន្ធស្ពានហាលនេះមានសភាពទ្រុឌទ្រោមខ្លាំង។
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ក្រោមមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង តាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ ក្រុមអ្នកជួសជុលរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលស្ពានហាលនេះ នឹងមានសភាពរឹងមាំសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ។ បច្ចុប្បន្នស្ពានហាលនេះ មានភ្ញៀវទេសចរបានទៅទស្សនាបណ្តើរៗ ហើយនឹងបើកឱ្យទេសចរឆ្លងកាត់ផង៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Jmg_G5KQtow
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេន វត្តកែវសិក្ខាគិរីស្វារៈ (ហៅវត្តប្រាសាទព្រះវិហារ) ដើម្បីផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ដែលគង់នៅក្នុងវត្ត ព្រមទាំងរថយន្ត១គ្រឿង សម្រាប់ព្រះសង្ឃនិមន្តទេសនា ប្រោះព្រំដល់កងទ័ព ប្រជាជន ឬទីកន្លែងនានា និងបម្រើកិច្ចការងារផ្សេងៗនៅក្នុងវត្ត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/58-fnDgyQog
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីអមដំណើរជាច្រើននាក់ក៏មានវត្តមានក្នុងពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នាផ្លូវថ្មើរជើងចតុមុខ (Walk Street)នារាត្រីនោះដែរ។គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-my7jI0k8Wo
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0e8wk6WYrYI
ជំនួបពិភាក្សានេះ បានលើកឡើងពីទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងគុយបា ដែលមកពេល នេះ ឈានដល់ខួបទី៦៥ឆ្នាំ ដោយឈរលើចំណង មិត្តភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រទេសទាំងពីរ និងសកលលោកផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VEDYERPc6e0
នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានដឹកនាំនាយ ពលទាហាន ក្នុងមជ្ឈមណ្ឌលនិង សប្បុរសរជន ក្រុមហ៊ុនណាវី រិទ្ធី ត្រេឌីង ឯ.ក នាំយក នៅអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភគាំទ្រជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ទីបញ្ជាការជួរមុខ របស់អគ្គបញ្ជាការដ្ឋាន និងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ប្រចាំនៅទិសយោធភូមិភាគទី ៤ ដែល កំពុងឈរជើងប្រចាំការការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7pIz9pcPLMY
ក្រសួងការពារជាតិ ចេញមកបញ្ជាក់ថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ចុច LINK ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/fR9d43QHO68
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី។ ចុចបើក LINK ទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RidDMtNV4iA
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឥស្សរជនកម្ពុជាដែលធ្លាប់តតាំងក្តីឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន។នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។
ការចុះសួរសុខទុក្ខរបស់សម្ដេចឥស្សរវិទេសបញ្ញា អតីតប្រមុខការទូតកម្ពុជា ត្រូវបានអមដំណើរដោយនាយឧត្តមសេនីយ៍ ជា តារា អតីតមេបញ្ជាការសមរភូមិមុខទិសប្រាសាទព្រះវិហារ និងបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងសហការី ហើយត្រូវបានទទួលស្វាគមន៍ដោយនាយឧត្ដមសេនីយ៍ កិត្តិសង្គហ បណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស។
នាឱកាសនោះ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការកោតសរសើរស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ព ដើម្បីការពារ «ជាតិ សាសនា ព្រះមហា្សត្រ»។
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏បានបញ្ជាក់ថា ការចុះសួរសុខទុក្ខនាពេលនេះ គឺដើម្បីគាំទ្រ និងលើកទឹកចិត្តកងទ័ពនៅជួរមុខ ដែលថែរក្សាអធិប តេយ្យជាតិ និងព្រំដែនជាតិនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ សម្តេចឥស្សរវិទេសបញ្ញា ក៏បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើងផងដែរ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4KB7BNBH0z4
ពិធីនេះធ្វើឡើងនៅ បរិវេណអនុវិទ្យាល័យភ្នៀត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធស្រុកទាំងបី ចៅសង្កាត់ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអនុវិទ្យាល័យភ្នៀត និងតំណាងក្រុមហ៊ុនប្រមូលសំរាម សរុបប្រមាណ ៤៥៨នាក់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RX70xEj3WhY
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍