
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី បាននាំយកសារលិខិតរំលែកទុក្ខ និងសម្ភាររួមទាំងថវិកាចំនួន២០លានរៀល ជូនក្រុមគ្រួសារ នៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FRbXD867Sos

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GAYvn2qqhSU

សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានបទពិសោធន៍ ក៏ដូចជាទស្សនីយភាពថ្មី ប្លែក នៅពេលដើរឆ្លងកាត់ច្រកទ្វារខាងកើតប្រាសាទអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរាទើបបើកដំណើរការ កាលពីពេលថ្មីៗនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/i16v8nwzx4k

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ធ្វើការបណ្តាក់ទុនវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីប្រមូលផ្តុំក្រុមហ៊ុនធ្វើការកែច្នៃជ័រកៅស៊ូ ដើមកៅស៊ូ ឬកសិផលផ្សេងៗទៀតដែលកំពុងមានសក្តានុពល ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុកដែលកំពុងមានតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/R-E9mFSfi9Y

ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសា ធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/r3Qjj60XC6I
(ខេត្តព្រះវិហារ)៖ អភិបាលស្រុកឆែប លោក ឃិត សុធារ៉ា នាពេលថ្មីៗនេះបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់គណៈបញ្ជាការឯកភាពស្រុក ក្រោមកិច្ចដឹកនាំរបស់ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ លោក លីង ស៊ីមឡូត ដោយបានសហការជាមួយមន្ត្រីបរិស្ថាន និងមន្ត្រី រដ្ឋបាលព្រៃឈើជាច្រើនរូបបានចុះប្រតិបត្តិការបង្ក្រាបកន្លែងស្តុកគំនរឈើផ្ចឹកមួយកន្លែងដែលពុំមានលិខិតអនុញ្ញាត ស្ថិតនៅចំណុច ភូមិម្លូព្រៃឃុំ ម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងកិច្ចសហប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំងគណៈបញ្ជា ការឯកភាពស្រុកឆែបបានធ្វើការដកហូតយកបានឈើអារចំនួន ៩៣ សន្លឹកស្មើនឹងជាងពីរម៉ែត្រគីប។

លោក លីង ស៊ីមឡូត ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិបានបញ្ជាក់ប្រាប់ថាក្រោយកិច្ចប្រតិបត្តិការចុះទៅបង្ក្រាបគំនរឈើផ្ចឹកអត់ច្បាប់នោះរួចមក។ បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកជញ្ជូនយកទៅប្រគល់ជូនលោក គង់ ប៊ុនហួន នាយរងផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីរក្សាទុកបណ្ដោះអាសន្នរង់ចាំការសម្រេចពីសមត្ថកិច្ចថ្នាក់លើ,ចំណែកឯម្ចាស់ឈើកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពុងតែតាមរកដើម្បីយកមកដោះស្រាយគ្នាទៅតាមនីតិវិធី ៕
https://youtu.be/m2nDJTO9PQE
(ខេត្តបាត់ដំបង)៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ នាព្រឹកថ្ងៃ ទី៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដោះលែងដោយមានលក្ខខណ្ឌ និងការបន្ធូរបន្ថយទោស និងលើកលែងទោស ដល់មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធ នៅសាលាដំបូងខេត្តបាត់ដំបង ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងបន្ថែមទៀតអំពីយន្តការនៃការដោះលែងដោយមានលក្ខខណ្ឌ និងការអនុគ្រោះទោស សំដៅធានាបាននូវតុល្យភាពរវាងការផ្តល់លក្ខខណ្ឌអនុគ្រោះដល់ទណ្ឌិត និងកត្តាសន្តិសុខសុវត្ថិភាពក្នុងសង្គម ក៏ដូចជាបង្កើនប្រសិទ្ធភាព និងជំនឿទុកចិត្តលើយន្តការទាំងពីរនេះផងដែរ។តាមរយៈការអនុវត្តតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ត្រឹមត្រូវពីតួអង្គពាក់ព័ន្ធនានា។
សិក្ខាសាលានេះមានការចូលរួមពីចៅក្រម តំណាងអយ្យការ មន្រ្តីពន្ធនាគារ
មន្ត្រីអគ្គស្នងការនគរបាលជាតិ មន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន មន្រ្តីពន្ធនាគារខេត្តបាត់ដំបង មន្ត្រីនគរបាលប៉ុស្តិ៍ និងមន្រ្តីអង្គការដៃគូមួយចំនួនផងដែរ ៕
https://youtu.be/xY_x2LBVC5A
រហូតមកដល់ពេលនេះ ដំណើរការកសាងផ្លូវក្រវ៉ាត់ព្រំដែនដែលប្រើប្រាស់ថវិកាមូលនិធីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្រេចបាន ៣៩,៩២%ហើយ។
សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/hqfZ5Dgvy3U

គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ចំនួនមូលដ្ឋានសុខាភិបាលឯកជនមានចំនួនសរុប ៤,៤៤៦កន្លែង កម្រិតមន្ទីរសម្រាកព្យាបាលចំនួន ៥៤៦កន្លែង កើន៥៧កន្លែង ធៀបនឹងឆ្នាំ២០២៣) និងកម្រិតបន្ទប់ថែទាំ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ ចំនួន ៣,៩០០កន្លែង កើន៥៨១កន្លែង ធៀបនឹងឆ្នាំ២០២៣។ ម្ចាស់ទីតាំងបានស្នើសុំបិទដោយស្មគ្រ័ចិត្តចំនួន២៨ទីតាំង និងទីតាំងចំនួន០៤ ត្រូវបានផ្អាក សរុប ៣២ទីតាំង។ នេះជាការបញ្ជាក់របស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី០២ ខែមេសានេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ysgrPbqJj2M

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថ លេខាលើកិច្ចព្រមព្រៀងថវិកាជំនួយចំនួន ២លានអឺរ៉ូ របស់ប្រទេសលុចសំបួ សម្រាប់គាំទ្រគម្រោងបោស សម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ ដែលពិធីនេះបានចុះហត្ថលេខា រវាងព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/iwMf4FX1ypg

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GHZOYzD5WdA

ឯកឧត្តមបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញឲ្យអង្គការវ័តធ័រអេតកម្ពុជា (WaterAid) ផ្តល់ការគាំទ្រជួយដល់ក្រុមងាយរងគ្រោះក្នុងហេតុការណ៍រលកកម្តៅ ដែលអាចកើតឡើងជាយថាហេតុ ដោយផ្តោតលើសិស្សសាលា កុមារ មនុស្សចាស់ និងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាកម្មករ និងអ្នកលក់ដូរតាមផ្លូវ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g-TD3Yh8YBM

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជា ណាចក្រកម្ពុជា បានទទួល ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រាជទាយាទ នៃប្រទេសលុចហ្សាំបួរ ចូលជួបការសំដែងការគួរសម ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ សម្ដេចមានការសោកស្ដាយ ចំពោះ ការលុបគម្រោងជំនួបរវាង រាជទាយាទជាមួយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ដោយសារពិធីបុណ្យសពរបស់បងប្រុសសម្ដេច។ សម្ដេចក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សារបស់គណៈ ប្រតិភូ លុចហ្សាំបួរ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាពិសេសការផ្ដល់ជំនួយដោះមីននៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sY-aXBfszoM

ថ្លែងនៅក្នុងកិច្ចប្រជុំ រៀបចំនិងទទួលស្គាល់សហគមន៍ អេកូទេសចរណ៍តំបន់ឆ្នូកទ្រូ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្របខណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប នៅសាលាឃុំឆ្នុកទ្រូ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ បានជំរុញដំណើរការសកម្មភាពទេស ចរណ៍ធម្មជាតិនៅទូទាំងប្រទេស ពិសេសនៅតាមបណ្តាភូមិសាស្ត្រ ដែលមានសក្តានុពលផ្នែកទេសចរណ៍។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sa7n4GkN77s

ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រាជ្ជទាយាទនៃប្រទេសលុចសំបួ អមព្រះរាជដំណើរដោយ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ បានយាងមកបំពេញទស្សនកិច្ចជាន់ខ្ពស់នៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B7j4QFFDVQM
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍