All posts by មេគង្គ ប៉ុស្តិ៍

ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញណែនាំឱ្យអាជ្ញាធរហាមពលរដ្ឋមិនឱ្យដុតផាវ

អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ឯកឧត្ដមឃួង ស្រេង ណែនាំបែបនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី ២៧ មករា ២០២៥នេះ ក្នុងខណៈឯកឧត្ដមដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KqLD9yxkRM0

រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តឱ្យកសិករចងក្រងជាសហគមន៍កសិកម្មទំនើប

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួត ពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកបារាយណ៍ ខេត្ត កំពង់ធំ។ ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZIvyPenEzPs

រដ្ឋមន្ត្រីការបរទេសនិងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ពិភាក្សាពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បាន ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ក្នុងអំឡុងពេលជួបសម្តែងការ គួរសម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pn8CRmXUzsg

ឯកឧត្តម ហ៊ុន ម៉ានី ណែនាំរដ្ឋបាលខេត្តកំពង់ស្ពឺបន្តរក្សាសន្តិសុខសង្គមសាធារណៈបង្ការទប់ស្កាត់បទល្មើសនានា

ការណែនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា អង្គសន្និបាត បានប្រព្រឹត្តិទៅរយៈ២ថ្ងៃ ហើយបានលើកឡើងនូវសំណូម ពរ និងកំណត់ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wRXc3TTdxmg

ម្ចាស់ផ្ទះចាក់សោរចេញទៅធ្វើការបាត់ ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់១ខ្នងទាំងស្រុងចំណែក២ខ្នងទៀតរងការខូចខាត

(ភ្នំពេញ)៖ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានព្រះអគ្គីឆាបឆេះអស់ទាំងស្រុងមួយខ្នង​ ចំណែកពីរខ្នងទៀតបានរងការខូចខាត ខណៈពេលម្ចាស់ផ្ទះចាក់សោរ រួចចេញទៅធ្វើការបាត់។ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០ព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២៥ នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែងខណ្ឌដង្កោ ។

ផ្ទះរងគ្រោះ​ដែលឆេះអស់ទាំងស្រុងនោះមានទំហំ៦ម៉ែត្រx៨ម៉ែត្រ​ សង់ពីឈើ​ ដំបូលស័ង្កសីម្ចាស់ឈ្មោះ ទឹម សុខុម ភេទ ប្រុសអាយុ​៦៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ សេរីដីដុះ សង្កាត់ព្រៃវែងខណ្ឌដង្កោ​ ។ ចុចបើក Link  ទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/xGRHf-IuSxM

ក្រសួងបរិស្ថានសហការនឹងរដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយខ្យល់ពុលសាធារណៈ

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដោយមានការចូលរួមពីឯកឧត្តម សេង សិលា អភិបាលរងខេត្តស្វាយរៀង និងអភិបាល ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តជាច្រើននាក់ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_Jj_QNt6sCI

ម្ចាស់កសិដ្ឋានដាំបន្លែសរីរាង្គនៅភូមិព្រៃតាព្រឹតត្អូញពីការលំបាក

លោកយឹម បុនអាយុ៦២ឆ្នាំជាកសិករនិងជាម្ចាស់កសិដ្ឋានដាំបន្លែសុវត្ថិភាពនៅភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិចស្រុកបន្ទាយមាសខេត្តកំពតបាននិយាយប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះថា ការបង្កើតកសិដ្ឋានផ្នែកកសិកម្មដាំដុះនេះបានកើតឡើងនៅឆ្នាំ២០១៩។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/x-KW9kc4cI4

មន្ទីរសារធារណការខេត្តបន្ទាយមានជ័យសហការនឹងស្នងការដ្ឋាននគរបាលខេត្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ២៧ ខែមករា  ឆ្នាំ ២០២៥ បានសហការជាមួយមន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត  និងក្រុមយុវជនកាកបាទក្រហមខេត្ត  ចុះធ្វើការអប់រំផ្សព្វផ្សាយនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែបើកបរយានយន្តតាមដងផ្លូវជាតិលេខ៥ត្រង់ចំណុច ប្រសព្វកែងច្រកចូលឃុំបត់ត្រង់ ក្នុងស្រុកមង្គលបុរី ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/h85RlJmD3x0

គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតសម្រេចបានលទ្ធផលប្រមាណ៤៨%

គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨%។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SBrTJQcxNzA

គណបក្សប្រជាជនកម្ពុជាដាក់ចេញទិសដៅចំនួន៥ក្នុងឆ្នាំ២០២៥

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា .ដែលធ្វើឡើងរយៈពេល២ថ្ងៃ នៅវិមាន៧មករា បានដាក់ចេញទិសដៅចំនួន៥ នៅក្នុងឆ្នាំ២០២៥នេះ ដើម្បីការពាររាល់សមិទ្ធផលសង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ATsYvR-1Yms

សម្តេចរដ្ឋសភាធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សាអនុម័តលើរបៀបវារៈមួយចំនួន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Eq_yCyfuB7Q

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តផ្អើលទាំងថ្ងៃនៅខណ្ឌទួលគោក

ភ្នំពេញ-អគ្គីភ័យបានឆាបឆេះផ្ទះ មួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ​១០និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែមករា​​ ឆ្នាំ២០២៥ ដែលស្ថិតចំណុចផ្ទះលេខ១៥z ផ្លូវ១៦២z ភូមិ៥ សង្កាត់ផ្សារដេប៉ូទី១​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គីភ័យដែលប្រចាំការនៅគ្រប់បណ្តាគោលដៅទាំងអស់ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលា មិនបណ្ដាលឲ្យឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះឡើយ។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន​ ស្មើនឹង២៤ម៉ែត្រគូ​ប។

ផ្ទះដែលរងអគ្គីភ័យគឺជាប្រភេទសំណង់​ថ្មបេតុង ទំហំ​ (៤,៦ម៉ែត្រ​ x ១៥ម៉ែត្រ)​ ដោយត្រូវឆេះបន្ទប់ជាន់ទី១​ទំហំ​ (៣ម៉ែត្រ​ ×​ ៤ម៉ែត្រ)​ ខូចខាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ​ នឹងគ្រឿងបន្លាស់រថយន្តមួយចំនួន។គ្រោះអគ្គីភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ពន្លត់ជាស្ថាពរ នៅវេលាម៉ោង​ ១១និង២០នាទីព្រឹកនាថ្ងៃដដែល។

ចំពោះហេតុការណ៍គ្រោះអគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា​ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គីភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ មិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://www.facebook.com/share/v/19RBeAGTB1/

បើកការដ្ឋានអភិវឌ្ឍន៏លើគម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែកប្រវែង៤ពាន់១៣០ ក្នុងឃុំអណ្តូងពោធិ៍

ប្រជាពលរដ្ឋស្រុករមាសហែករីករាយសាទរ បន្ទាប់ពីទទួលបានសមិទ្ធផលថ្មី នៅដើមឆ្នាំ២០២៥។ដោយអាជ្ញាធរស្រុកបានបើកការដ្ឋានអភិវឌ្ឍន៍គម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែកប្រវែង៤ពាន់១៣០ម៉ែត្រនិងដាក់លូកាត់ផ្លូវចំនួន៥កន្លែង គម្រោងផ្លូវនេះស្ថិតក្នុងឃុំអណ្តូងពោធិ៍ ស្រុករមាសហែក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/89MsR95-QEY

អាជ្ញាធរខេត្តណែនាំដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងនាពេលខាងមុខ

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ទីរជំនាញមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹកខេត្ត ចុះពិនិត្យមើលការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះខាតទឹកសម្រាប់ស្រោចស្រព នៅក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FmD613SNpuc

រាជធានី-ខេត្តចំនួន៤ រកឃើញសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម

យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5wVq4WF_FBA