All posts by មេគង្គ ប៉ុស្តិ៍

សម្ដេចធិបតី ជំរុញបញ្ចប់នីតិវិធីការចរចាកិច្ចព្រមព្រៀសម្បទានផ្លូវដែកថ្មី

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានជំរុញឲ្យបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀង សម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញ នូវការវិនិយោគក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និងឯកជន (PPP) ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ នៅក្នុងប្រទេសកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nt5CS9eVAcw

សម្តេចធិបតី បញ្ជាក់ថាកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងបើកសម្ពោធក្នុងពេលខាងមុខនេះ

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ស្ថិតនៅជាប់នឹងដងព្រែក ដែលមានចម្ងាយ ៦ គីឡូម៉ែត្រពីក្រុងកំពត តម្លៃជាង ១៨ លានដុល្លារ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ ខណៈបច្ចុប្បន្នកំពុងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_kuUA7M1FnM

ពលរដ្ឋនៅភូមិជាំក្សាន្តអំពាវនាវអាជ្ញាធរខេត្តចាត់វិធានការជនខិលខូចដែលមកគៀបសង្កត់ពួកគាត់

ពលរដ្ឋនៅ ភូមិជាំក្សាន្ត ឃុំ ជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានអំពាវនាវឲ្យមន្ត្រីមានសមត្ថកិច្ចនិងអាជ្ញាធរខេត្តជួយចាត់វិធានការ ចំពោះជនខិលខូចមួយចំនួន ដែលចេះតែមកគៀបសង្កត់ពួកគាត់ក្នុងការរកឈើបង្គោលរបងលក់ដែលសល់ពីភ្លើងឆេះព្រៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/x32lvgIAcCA

ប្រជាពលរដ្ឋចំនួន៦ភូមិក្នុងឃុំពោធិ៍ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ប្រជាពលរដ្ឋចំនួន៦ភូមិស្មើនឹង៣ពាន់២៦ គ្រសារ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZxI18oB4p1Q

សត្វក្រៀលជិត៧០ក្បាលបានបង្ហាញខ្លួននៅបឹងធម្មជាតិអន្លង់ព្រីង

សត្វក្រៀលប្រមាណ៧០ក្បាលបានបង្ហាញខ្លួននៅដែនអភិរក្សបឹងធម្មជាតិអន្លង់ព្រីងស្ថិតក្នុងស្រុកកំពង់ត្រាច។សម្រាប់ដើមរដូវនៃវត្តមានប្រភេទសត្វកម្រនេះដែលតែងចុះមករកចំណី និងស្នាក់នៅមុនបន្តដំណើរទៅគោលដៅបន្ទាប់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3U428eHXPoA

UNDP វាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជា

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា មុននឹងចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/iw2oKZ0zNgM

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចុះសួរសុខទុក្ខនិងផ្តល់ថវិកាជូនលោកតាធាក់ស៊ីក្លូរងគ្រោះថ្នាក់ចរាចរណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការីកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យ និងនាំយកថវិកាចំនួន ២០លានរៀល រួមជាមួយភេសជ្ជៈ ផ្លែឈើមួយចំនួនទៀត ជូនដល់លោកតា ម៉ែន សុខ សម្រាប់ជួយសម្រាលការលំបាកក្នុងពេលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គដួង នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4zdNH3wXSZU

សម្តេចរដ្ឋសភាធិបតី ស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីនវិនិយោគនៅកម្ពុជា

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចស្រ្តី  ប្រទេសហ្វីលីពីនដែលបានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជា។ នៅក្នុងជំនួបជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ដឹកនាំដោយលោកជំទាវ រូសម៉ារី  រ៉ាហ្វាអ៊ែល (Rosemarie P.Rafael) ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា លើសពីនេះ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់នៅក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរកាន់តែជិតស្និទ្ធ និងមានការយោគយល់គ្នាកាន់តែច្រើនឡើង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uz5Knqvnon8

កម្រិតនៃការបំពុលមិនទាន់ឈានដល់ការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពនៅឡើយទេ

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះថា បើតាមទិន្នន័យដែលទទួលបានពីឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជា បានបង្ហាញអំពី ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យកត់សម្គាល់នៅអំឡុងពេលប៉ុន្មានថ្ងៃនេះ ជាពិសេសការកើនឡើងកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមានតូចជាងឬស្មើ ២,៥ មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស ប៉ុន្តែកម្រិតនៃការបំពុលខ្យល់នៅកម្ពុជា គឺមិនទាន់ឈានដល់ការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពនៅឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Q15fvjKVvtM

ឯកឧត្តម គឹម សន្តិភាព ជួបពិភាក្សាការងារជាមួយមន្ត្រីយុត្តិធម៌នៃការិយាល័យ UNODC

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ជួបពិភាក្សាការងារជាមួយ លោក Hirushi Suda មន្ត្រីយុត្តិធម៌ព្រហ្មទណ្ឌ និងទប់ស្កាត់បទល្មើសនៃការិយាល័យ UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ក្រសួងយុត្តិធម៌៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Hirushi Suda មន្ត្រីយុត្តិធម៌ព្រហ្មទណ្ឌ និងទប់ស្កាត់បទល្មើសនៃការិយាល័យ UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដើម្បីចែករំលែកនូវបទពិសោធទៅវិញទៅមកពាក់ព័ន្ធក្នុងការកសាងគោលនយោបាយ នីតិវិធី និងការអនុវត្តទោសការងារសហគមន៍ឱ្យមានតម្លាភាព ប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ទន្ទឹមនឹងការរក្សាបាននូវស្ថិរភាព សុខសន្តិភាពនៅក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QgHIbEkZPfw

ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលកំពង់ធំ ចុះពិនិត្យទីតាំងសត្តឃាតដ្ឋាននៅក្រុងស្ទឹងសែន

ដោយមានការចង្អុលបង្ហាញពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ បានចុះពង្រឹងការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វនៅសត្តឃាតដ្ឋាន និងកន្លែងតាំងលក់នៅតាមបណ្តាទីផ្សារទូទាំងខេត្ត ដើម្បីធានាបាននូវសេចក្តីត្រូវការហូបចុកសាច់របស់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VH76eMlswLk

ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាមនិងសំណល់ប្លាស្ទិកតាមទីសាធារណៈ

ត្រូវបានប្រកាសជាខេត្ត គ្មានសំរាមនិងសំណល់ប្លាស្ទិកតាមទីសាធារណៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃរដ្ឋសភា  ថ្នាក់ដឹកនាំនិងជាតំណាងក្រសួងពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតនានាប្រចាំកម្ពុជា និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិតំណាងអង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាងម៉ឺននាក់ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LAnT5vj7-jo

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ទុកការបង្ការការធ្វើអត្តឃាតជាផ្នែកមួយចក្ខុវិស័យរបស់ក្រសួងសុខាភិបាល

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យសម្រាប់ ការបង្ការការធ្វើអត្តឃាត” ដែលបានរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DqC1Y9sMH9E

រដ្ឋបាលរាជធានីភ្នំពេញនឹងរកដំណោះស្រាយសមស្របសម្រាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ

ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងអង្គសន្តិបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈអង្គសន្តិបាតបានរកឃើញបញ្ហាប្រឈមចំនួន១១បញ្ហានិងបានពិភាក្សារកមធ្យោបាយដោះស្រាយចំណុច១៣ចំណុច។ ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញដឹកនាំនិងសម្របសម្រួលដល់ក្រុមទាំង៦ ដើម្បីធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សាក្រោមអធិបតីឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uVXaCe5iujA

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9Jwn53zo0Nw