All posts by មេគង្គ ប៉ុស្តិ៍

ឯកឧត្តម ម៉ៅ សុផាន់ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខេត្តព្រះវិហារ

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និ បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ។ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ព្រមទាំង មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត សរុបប្រមាណ៥០០រូប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/p4__9QWv4Zc

ឯកឧត្តម គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពង្រឹងការងាររដ្ឋបាលក្រៅប្រទេសរបស់យុវជនគណបក្សថ្នាក់កណ្តាល

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងាររដ្ឋបាលក្រៅប្រទេស និងការត្រៀមអនុវត្តទិសដៅការងារចំពោះមុខរបស់យុវជនគណបក្សថ្នាក់កណ្តាល។

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស និងទ្វីប ដើម្បីពង្រឹងការងារររដ្ឋបាលក្រៅប្រទេស និងការត្រៀមលក្ខណៈចូលរួមអនុវត្តការងារចំពោះមុខរបស់យុវជនគណបក្សថ្នាក់កណ្តាល ដែលរួមមានពិធីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/R5NVynSaryg

ប្រធានផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង)យកផ្លូវធ្វើអាជីវកម្មចំណតផ្ញើកង់-ម៉ូតូ នាំឲ្យស្ទះចរាចរ

ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង)បាននាំគ្នាសំណូមពរដល់លោក មុត ភន អភិបាលស្រុកសំរោងទង ជួយពិនិត្យមើលការកកស្ទះចរាចរស្ទើ រាល់ថ្ងៃ ដោយសារតែលោកប្រធានផ្សារសាមគ្គីបានយកចិញ្ចើមផ្លូវសាធារណ:ធ្វើអាជីវកម្ម ដោយធ្វើជាចំណតផ្ញើកង់-ម៉ូតូ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Yy_4Cz21PIE

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការស្ថាបនាស្ពានបេតុងនិងផ្លូវក្រាលបេតុងក្បាលស្ពាននៅក្រុងសេរីសោភ័ណ

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួល និងបញ្ចប់សុពលភាពលើការងារស្ថាបនាស្ពានបេតុង និងផ្លូវក្រាលបេតុងសងខាងក្បាលស្ពានស្ថិតនៅភូមិព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rVNoSSa0510

ឯកឧត្តមអភិសន្តិបណ្ឌិត បង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើសនិងលក្ខណៈសម្បត្តិរដ្ឋបាលភូមិ

ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំពីការត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0m9R3SdT-FE

កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសនាជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ចាំ កាម៉ាល់ ខាន់ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/O7B1W5UjBt8

កម្ពុជា-កាណាដា នឹងរួមគ្នារៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ

កម្ពុជា-កាណាដា នឹងរួមគ្នារៀបចំវេទិកាតំបន់ សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ នៃវេទិកាតំបន់អាស៊ានលើកទី២៧នៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសមេបញ្ជាការនៃសាលាបណ្ឌិតសភាការពារជាតិកាណាដា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចស្វែងយល់សាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2h_FJ1IdPZs

ជីវៈចម្រុះច្រើនប្រភេទ ត្រូវបានស្រាវជ្រាវ រកឃើញ នៅឧទ្យានជាតិវីរៈជ័យ

ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា បានបង្ហាញថាមានសត្វព្រៃជាច្រើនប្រភេទកំពុង វត្តមានរស់នៅក្នុងតំបន់ការពារដាច់ស្រយាលមួយនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការការពារប្រព័ន្ធអេកូឡូស៊ីនេះ។ ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើង ដោយអង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង បរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wUO7S3sOWco

ពិធីសំណេះសំណាលនិងប្រកាសតែងតាំងសមាសភាព

ក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តនៅចុងសប្តាហ៍ថ្ងៃទី១៨ខែមករាឆ្នាំ២០២៥នេះឯកឧត្តម ទៀ សុខា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសៀមរាប និង ជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើក បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AYqjMNwcaRk

ឯកអគ្គរដ្ឋទូតចិនស្នើសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យសហការបន្ថែម ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង វិនពីន រួមនឹងប្រតិភូអមដំណើរ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលជាខេត្តមួយសម្បូណ៌ជនបរទេសរស់នៅព្រោះខេត្តនេះ មានកាស៊ីណូច្រើននិងជាច្រកព្រំដែនដែលមានសកម្មភាពមមាញឹកខ្លាំង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WJtbsZCMw20

ជាងគំនូរពិការទទួលបានផ្ទះមួយខ្នងពីសម្ដេចនិងភរិយា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ដល់ថវិកាចំនួន ៣ លានររៀល និងផ្ទះមួយខ្នងដល់ប្អូនប្រុស សល់ សុខចាន់ គូគំនូរនៅវត្តភ្នំ។ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ប្រមុខរដ្ឋាភិបាល តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ បងប្អូនមានពិការភាព ខណៈអាជ្ញាធរមិនបានធ្វើទុក្ខ បុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកុសល្យគូរូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nc_sp942kXU

សម្តេចធិបតី ផ្ដាំទៅក្រុមប្រឆាំងនៅក្រៅប្រទេសកុំឲ្យយកករណីឃាតកម្ម លោក លឹម គឹមយ៉ា ធ្វើនយោបាយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅក្រុមប្រឆាំងនៅក្រៅប្រទេសកុំឲ្យយកករណីឃាតកម្មលើលោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្រ្គោះជាតិ ធ្វើជាអាជីវកម្មនយោបាយ។ រាជរដ្ឋាភិបាល គ្មានហេតុផលអ្វីត្រូវទៅធ្វើឃាតលោក លឹម គឹមយ៉ានោះឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gZWxGh1ZH00

សម្តេចធិបតីអះអាងថារាជរដ្ឋាភិបាលបានទម្លាក់ថវិកាបន្ថែមដើម្បីដោះស្រាយការធ្លាក់ថ្លៃស្រូវរបស់កសិករ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៏ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុតចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង សម្រាប់កសិករ។ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញថវិកាជាង៤០ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយទប់ស្កាត់ការធ្លាក់ថ្លៃស្រូវរបស់កសិករ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yhi1EGx6mAo

សម្តេចធិបតី អះអាងថារាជរដ្ឋាភិបាលមិនដែលទុកបងប្អូនអតីតយុទ្ធជនចោលទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា មិនដែលទុកបងប្អូនអតីតយុទ្ធជន និងគ្រួសារជូនអតីតយុទ្ធជនចោលនោះឡើយ មានតែបន្តយកចិត្តទុកដាក់ ផ្តល់អត្ថប្រយោជន៍ពីការគាំពារបន្តទៀត។ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sQ0mZBubLQQ

សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើក កម្ពស់ទំនាក់ទំនងនយោបាយ

កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើក កម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FyMN_4Onfy4