![]()
កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើក កម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FyMN_4Onfy4
![]()
កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើក កម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FyMN_4Onfy4
![]()
ក្រុមជនសង្ស័យដែលបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូពី បុរសម្នាក់ អតីត កម្លាំងសណ្ដាប់ធ្នាប់ សាលាខណ្ឌដង្កោ បានសម្រេចកាលពីព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២៥ នៅសង្កាត់ព្រៃស ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោសហការជាមួយនឹងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវនិងចាប់បានជនសង្ស័យទាំង៣កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yyBN5YEXea4
![]()
កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការនគរបាល ជាតិ បានដឹកនាំកម្លាំងចម្រុះ ឆ្មក់បង្ក្រាបទីតាំង ល្បែងអនឡាញមួយកន្លែងឃាត់មនុស្សប្រុសស្រីជាង៣០០នាក់ កំពុងប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៥ ម្ដុំផ្សារដីថ្មីផ្លូវដីថ្មីភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oZ741DqHxYw

នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ នា វិមាន ៧មករា , ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់បទអន្តរាគមន៍ពាក់ព័ន្ធនឹងការពង្រឹងការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង និងបន្សាបនូវព័ត៌មានប្រឌិត បំភ្លើស បំភ្លៃ ពីសំណាក់ក្រុមជ្រុលនិយម ជាមួយនឹងការពង្រឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីភាពវិជ្ជមានអំពីកម្ពុជា មានជាអាទិ៍ សកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ព្រមទាំងតំបន់ទេសចរណ៍នានារបស់កម្ពុជា ផងដែរ ។

សូមបញ្ជាក់ជូនថា ឯកឧត្តម ប្រាក់ សុខយូរ ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចចាត់តាំងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបានរៀបចំពិធីប្រកាសនាពេលនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Co-vDKejI0Q
![]()
កម្ពុជា និងខេត្តចំប៉ាសាក់ឡាវ ត្រូវគេដឹងថា គឺជាខេត្តដែលស្ថិតនៅភាគខាងជើង នៃប្រទេស ដែលមានព្រំដែនរួមស្របគ្នា និងជាមិត្តភូមិផង របងជាមួយ តាំងពីយូរយារណាស់មកហើយ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zaQN1DHFFrs
![]()
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាង ក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោបល់ដោយវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ នេះបើតាមលទ្ធផលជំនួប នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកប្រធានស្ថានតំណាង ត្រូវចប់អាណត្តិបេសកកម្មនៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4POhEGRZaLA
![]()
ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថារដ្ឋសភាម៉ាឡេស៊ី ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rMSgIVtuHlI

មនុស្ស២នាក់រងរបួសធ្ងន់ស្រាលក្នុងករណីផ្ទុះម៉ីនសល់ពីរសម័យសង្គ្រាមនៅវេលាម៉ោង៣និង៣៣នាទីថ្ងៃទី១៧ខែមករាឆ្នាំ២០២៥ត្រង់ចំនុចភូមិកូនភ្នុំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nKJl80x5A0I

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបង្ហាញវឌ្ឍនភាព ពីការអនុវត្តគម្រោងសង្គ្រោះទារករបស់មន្ទីរពេទ្យកុមារអង្គរ នៅទូទាំងខេត្តព្រះវិហារ ទទួលបានជោគជ័យ ដោយបានកាត់បន្ថយអត្រាស្លាប់របស់ទារក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/r6Ljkj9YiGs

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ នាវិមាន៧មករា, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រ្មមការងារចំពោះកិច្ច ដើម្បីពិនិត្យរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត តំណាងយុវជនគណបក្សថ្នាក់កណ្តាល នឹងដឹកនាំគណៈប្រតិភូក្រុមការងារចំពោះកិច្ច បំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលខាងមុខ ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ ក្នុងការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YX6IktZ4aIA
![]()
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាជំនួយឧបត្ថម្ភ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលតំបន់ជាំក្របី និងភ្នំប្រង់ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pWaglz6jL3s
![]()
បុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន២នាក់ បានបាត់បង់ជីវិតភ្លាមៗនៅក្នុងឧបទ្ទវហេតុផ្ទុះមីន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QQdMfdzYwyw
![]()
លោកវរសេនីយ៍ឯកពិសេស ស៊ឹង តាជឺ នាយការិយាល័យអនុព័ន្ធយោធាថ្មី នៃកងទ័ពរំដោះប្រជាជនចិនប្រចាំកម្ពុជា បានទួលការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ចៅ ភិរុណ រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Q4SHHVMsXMo
![]()
ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ehtE–LTI8E

ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៥នេះបានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងប្រព្រឹត្តបទល្មើសលួច ប្លន់និងបង្កហិង្សាដោយចេតនាចំនួន ២៩នាក់។លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌបានអោយដឹងថា ដោយមានបទបញ្ជាពី ឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានសហការជាមួយនគរបាលនៃអធិការដ្ឋានចំនួន៦រួមមានខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ,ខណ្ឌកំបូល,ខណ្ឌច្បារអំពៅ, ខណ្ឌសែនសុខ,និងខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវ នៅក្នុងរយៈពេល៣ថ្ងៃនេះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន 10 ករណីសរុបចំនួន ២៩នាក់ នឹងចាប់យកវត្ថុតាង ពាក់ព័ន្ធប្រព្រឹត្តបទល្មើសមួយចំនួន។នៅក្នុងនោះមានករណីលួច
ចំនួន ៨ ករណីឃាត់បានចំនួន ៩ នាក់,លួចមានស្ថានទម្ងន់ទោសកាប់យកស្លាកលេខម៉ូតូចំនួន ១ ករណីឃាត់ខ្លួនបានចំនួន ៨ នាក់,ហិង្សាដោយចេតនា១ករណីឃាត់ខ្លួនបានចំនួន ៧នាក់និងធ្វើឲ្យខូចខាតចេតនា១ករណីឃាត់ខ្លួនចំនួន ៥ នាក់។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាបានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងនេះសមត្ថកិច្ចបង្ក្រាបបានចំនួន៣ ក្រុមឃាត់ខ្លួនបានជនសង្ស័យចំនួន ២០ នាក់។ក្នុងនោះ១ក្រុមវត្តកម្សាន្ត(WKS)ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបានចំនួន ៥នាក់បន្ទាប់ពីធ្វើសកម្មភាពកាលពីវេលាយប់ថ្ងៃទី ១៤ខែមករានៅសង្កាត់និរោធ ខណ្ឌច្បារអំពៅហើយព្រឹកឡើងថ្ងៃទី១៥ខែមករា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។២.ក្រុមធូបម៉ូស (TM), ក្រុម(GK)ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានចំនួន ៨ នាក់កាលពីថ្ងៃទី១២ ខែមករាឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាពកាលពីថ្ងៃទី ៥ខែមករា។ចំណែកក្រុមទី៣គឺក្រុមប្លុកតូច(MT)បានធ្វើសកម្មភាព២ករណី,១.កាប់ម៉ូតូនិងកាត់ទៅលើជនរងគ្រោះកាលពីថ្ងៃទី៥ ធ្នូឆ្នាំ ២០២៤ ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវណ័រប្រ៊ីត ភូមិស្លែង រលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស (យកដុំថ្មគប់ជនរងគ្រោះតែមិនត្រូវបណ្តាលឲ្យត្រូវទូលក់កាហ្វេបែកកញ្ចក់) ប្រព្រឹត្តនៅចំណុចមុខហាង កាហ្វេយីហោតែ៨១សាខាឬស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ក្រុមនេះធ្វើសកម្មភាពយ៉ាងសកម្មត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន ៧ នាក់។ចំណែកបក្សពួកដែលនៅសេសសល់ទោះបីគេចទៅដល់កន្លែងណាសមត្ថកិច្ចយើងនៅតែបន្តធ្វើការស្រាវជ្រាវដើម្បីបង្ក្រាបឲ្យដល់ឫសគល់តែម្ដង។

លោកវីរៈសេនីយ៍ឯក សំវិច្ឆិកាអ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តនៅបទបញ្ជារបស់សម្ដេចបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមានការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីស សុខានិង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ,ឯកឧត្តមជួន ណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជានគរបាលជំនាញធ្វើការសហការជាមួយនៅតាមបណ្ដាខណ្ឌនានាបង្ក្រាបទប់ស្កាត់បានក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ជាច្រើនករណីហើយនៅដើមខែមករានេះហើយធ្វើការបង្ហាញមុខជាសាធារណៈចំនួន ២លើកនិងលើកនេះចំនួន ២៩នាក់ទៀតនៅក្នុងនោះមានករណីលួចមានស្ថានទម្ងន់ទោសនិងករណីហិង្សាដោយចេតនា។

លោកវីរៈសេនីយ៍ឯក សំវិច្ឆិកា បានឲ្យដឹងទៀតថា នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះសមត្ថកិច្ចជំនាញបានសហការជាមួយនគរបាលនៅតាមអធិការដ្ឋានបង្ក្រាបបទល្មើសបានចំនួន៨៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៨៣ នាក់។នៅក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន ៣ករណីឃាត់ខ្លួនបានចំនួន២០ នាក់និងបទល្មើសបច្ឆិមបង្ក្រាបបាន ចំនួន៨៥ ករណីឃាត់ខ្លួនចំនួន ៣៦៣ នាក់។ជាលទ្ធផលមួយដែលកើតចេញពីការខិតខំប្រឹងប្រែងនិងការប្ដេជ្ញាចិត្តរបស់កងកម្លាំងរាជធានីភ្នំពេញ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/39LnyBEgBlY