All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋបាលរាជធានីភ្នំពេញ សំរេចប្រគល់ដីនៅក្នុងសង្កាត់គោករកាកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត

រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីអោយសមាគម បានបំពេញការងារកាន់តែល្អប្រសើរមួយកំរិតថែមទៀត។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញខណៈលោកនិងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និ បាតអាណត្តិទី៣របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ធ្នូនេះ នៅមជ្ឈមណ្ឌលមន្និបាតនិងពិព័រណ៍កោះពេជ្រ ខណ្ឌ ចំការមន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RMjHUA3efsg

រាជរដ្ឋាភិបាលនឹងនៅតែបន្តការគាំទ្របេសកកម្មរបស់ CDRI ដើម្បីលើកស្ទួយវិស័យស្រាវជ្រាវនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gaTDmjbY3Rg

អ្នកជំនាញបញ្ជាក់ថា ការភ្ជួររាស់ដីយូរទៅធ្វើឱ្យការថយចុះជីវជាតិដី

អ្នកស្រី សៀង ស្រីមុំ មន្ត្រីសម្របសម្រួលមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ក្រសួងងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា តាំងតែពីដើមរៀងមកកសិករបានកំណត់ថា ត្រូវតែធ្វើការភ្ជួររាស់ដីទើបអាចធ្វើការដាំដុះបាន បើសិនជាមិនភ្ជួរទេដីប្រាកដជារឹង និងមិនអាចដាំដុះបានឡើយ តែនៅពេលដែលពួកគាត់ភ្ជួររាស់យូរៗទៅឃើញថា ការថយចុះនូវជីវជាតិដីក៏មានការកើនឡើងដោយសារការបាត់បង់ទម្រង់របស់ដី ដែលបណ្តាលមកពីការភ្ជួររាស់ច្រើនពេក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6dfzbpFwXi4

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃរៀបចំផែនការ អភិវឌ្ឍន៍វិស័យកីឡា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពពាក់ព័ន្ធ សិក្សាពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា ដោយសារវិស័យនេះត្រូវការការវិនិយោគច្រើន និងចំណាយពេលយូរដើម្បីទទួលបានលទ្ធផល ទាំងដែលលទ្ធផលនោះអាចនឹងសម ឬមិនសមប្រកបតាមគោលដៅកំណត់ក៏ថាបាន ខណៈស្ថានភាពពិភពលោកក៏មានការប្រឈមប្រែប្រួលដែលទាមទារឱ្យមានភាពបត់បែនគ្រប់ផែនការ រួមទាំងផែនការក្នុងវិស័យកីឡានេះដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5wqPcxdD11I

កម្ពុជា-វៀតណាម ប្តេជ្ញារួមគ្នាពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ

កម្ពុជា-វៀតណាម ប្តេជ្ញាចិត្តរួមគ្នាក្នុងស្មារតី «ពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេតេជោជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម ឡេ ហាយជុង (Le Haoi Trung) សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0VZgv36uT68

ព័ត៌មានថ្មីសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤

មាតិកាព័ត៌មាន៖

– ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវបានប្រទះឃើញស្លា-ប់នៅស្តុបណតប្រ៊ីតសង្ស័យករណីឃាតកម្ម

– ករណីប្រើកាំបិតផ្គាក់កាប់ប្រហារជនរងគ្រោះស្ទើស្លាប់នៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4G0NJ4kL0tk

លោកតាវ័យជរាម្នាក់ឯងគ្មានទីពឹង ដង្ហោយរកជំនួយគ្រាន់បានបន្តជីវិត

លោកតាឈ្មោះ ប៉ែន ប៉ុន អាយុជាង៩០ឆ្នាំ រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ គ្មានកូនចៅរស់នៅម្នាក់ឯងក្នុងខ្ទមតូច ដង្ហោយរកជំនួយគ្រាន់បានរស់នៅសម្រាប់ជីវិតចុងក្រោយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WOuG5Y16YEU

បណ្តាញកសិអេកូឡូស៊ីកម្ពុជាដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចសិក្សានៅខេត្តព្រះវិហារនិងខេត្តកំពង់ចាម

រយៈពេល២ថ្ងៃ គឺថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បណ្តាញកសិអេកូឡូស៊ីនៅកម្ពុជាបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានក្នុងស្រុកលើការអនុវត្តកសិអេកូឡូស៊ីនៅខេត្តព្រះវិហារ និងខេត្តកំពង់ចាម ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តកសិអេកូឡូស៊ីដល់អ្នកសារព័ត៌មាន ក្នុងទិសដៅជួយជំរុញការផ្សព្វផ្សាយពីការអនុវត្តកសិអេកូឡូស៊ីដល់កសិករ និងអ្នកពាក់ព័ន្ធ ដោយបានបង្ហាញពីករណីជោគជ័យក្នុងការគាំទ្រការអនុវត្តកសិអេកូឡូស៊ីនៅខេត្តទាំងពីរនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_y0ZL2tH3Ok

ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅបរិវេណវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានគូសបញ្ជាក់ថា ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9onn0TYhiU0

ប្រព័ន្ធគាំពារសង្គមគ្រោងបញ្ចេញប្រាក់បន្ថែមទៀត ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្សក្រីក្រ

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧ លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិកគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២, បើតាមការប៉ាន់ស្មានដំបូងមានប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/b3mMRP11i5U

សម្តេចធិបតី បញ្ជាក់ថាដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដឹងថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិក្នុងកម្មវិធីអប់រំរបស់ខ្មែរ ហើយជំរុញថា ជនជាតិខ្មែរ ត្រូវតែរៀនភាសាខ្មែរ។ ការបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើងនៅក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TNwrEgqWuJs

សម្ដេចធិបតី ចាត់ទុកការធ្វើកំណែទម្រង់ប្រឡងបាក់ឌុបធ្វើឲ្យសិស្សមានភាពម្ចាស់ការលើសមត្ថភាពខ្លួនឯង

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៏ថា ការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានធ្វើឲ្យសិស្សមានភាពម្ចាស់ការលើសមត្ថភាពខ្លួនឯង។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសសម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាង២ពាន់នាក់ នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cnjXx38FOT0

រថយន្តដឹកដែកដឹកធ្ងន់ពេកឡើងចំណោទមិនរួចរអិលថយក្រោយបុកទ្វារផ្ទះនិងម៉ូតូកង់៣មួយគ្រឿងរងការខូចខាត

រថយន្តដឹកដែកមួយគ្រឿងដឹកដែកសសៃអេតចាយធ្ងន់ពេកឡើងចំណោទមិនរួចរអិលថយក្រោយបុកទ្វារផ្ទះនិងម៉ូតូកង់៣ឥណ្ឌាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sM2CFCz_CyM

ដាំទឹកក្តៅទុកចោលផ្ទុះកំប៉ុងហ្គាសឆាបចេះសាសាឆាន់និងកុដិ១ខ្នង

សាលាឆាន់១ខ្នង កុដិព្រះសង្ឃ១ខ្នង រួមនិងរូបបដិមាចំនួន៨ នៅក្នុងវត្តដំរីផុង ស្ថិតក្នុងភូមិបុស ឃុំដំរីផុង ស្រុកឆ្លូង ត្រូវឆាបឆេះក្នុងអណ្តាតភ្លើងគ្មានសល់ កាលពីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។
ហេតុការអគ្គីភ័យឆេះវត្តដំរីផុង ក្នុងស្រុកឆ្លូងនេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងភូមិ តែមិនបង្ក ឱ្យមានព្រះសង្ឃ ឬមនុស្សណាម្នាក់រងរបួសក្នុងហេតុការនេះទេ។ដោយក្រាន់តែមានសម្ភារៈមួយចំនួន សាលាឆាន់១ខ្នង កុដិ១ខ្នង ត្រូវបានឆាបឆេះទាំងស្រុង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EfYzSP1un6k

សម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២៧៥នាក់ ដឹកនាំដោយ ឯកឧត្ដម ហេង សុខគង់ រដ្ឋលេខា ធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង​ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ​​នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ពិធីនេះ ធ្វើឡើងនៅបរិវេណវិទ្យាល័យកោះស្វាយ ស្ថិតក្នុងភូមិកោះស្វាយ ឃុំផ្ទះរុង​ ស្រុកតាលោសែនជ័យ ក្រោមវត្តមានចូលរួមពីឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ រួមទាំងលោក លោកស្រី វេជ្ជបណ្ឌិតជំនាញៗ ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្ដម រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូន ដោយឥតគិតថ្លៃ ក្នុងស្រុកតាលោសែនជ័យ ជិត២ពាន់នាក់។

ឯកឧត្ដម បានគូសបញ្ជាក់ថា សម្ព័ន្ធក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្កើតឡើងគិតមកដល់ពេលនេះ មានរយៈពេល១០ឆ្នាំហើយ ដោយឈរលើបេសកកម្មមនុស្សធម៌ ពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី-ខេត្ត ដោយពុំគិតពីនិន្នាការនយោបាយ មិនប្រកាន់បក្សពួក ពណ៌សម្បុរ ឬសាសនាឡើយ។

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរស របស់ឯកឧត្ដម ហេង សុខគង់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពល រដ្ឋដោយមិនគិតថ្លៃ នៅក្នុងស្រុកតាលោសែនជ័យ។

ឯកឧត្ដម អភិបាលខេត្តបានកោតសរសើរដល់អាជ្ញាធរសមត្ថកិច្ចគ្រប់ថ្នាក់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ខេត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឱ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាល របស់ក្រុមគ្រូពេទ្យប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាននូវលទ្ធផលល្អប្រសើរ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សូមឱ្យបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅពេលក្រោយៗទៀត។ សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។ ឯកឧត្ដមអភិបាលខេត្តបានចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបានក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្ប:ចែករំលែកដ៏ល្អប្រពៃ៕
https://youtu.be/birUoMFXJ8w