All posts by មេគង្គ ប៉ុស្តិ៍

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំចលនា សម្អាតអនាម័យ និងបរិស្ថាន នៅតាមដងផ្លូវក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ

(ខេត្តពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា ឆ្លៀតឱកាសក្នុងថ្ងៃឈប់សម្រាក ពីកិច្ចការងាររដ្ឋបាល បានដឹកនាំចលនាប្រជាពលរដ្ឋ អាជ្ញាធរ មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស រួមគ្នាសម្អាតអនាម័យ និងបរិស្ថាននៅតាមដងផ្លូវ ក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ដើម្បីលើកកម្ពស់សោភ័ណភាពឃុំ និងទាក់ទាញអ្នកទេសចរមកទស្សនាកម្សាន្ត សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ឱ្យកាន់តែច្រើនឡើង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា បើពិនិត្យទិដ្ឋភាពជារួម ដងផ្លូវឆ្ពោះទៅកាន់ភូមិបណ្តែតទឹកកំពង់លួង មានសំរាមជាច្រើន ដែលត្រូវសម្អាត។ ឯកឧត្ដម បន្ដថា ការសម្អាតបរិស្ថានតាមដងផ្លូវនេះ ត្រូវធ្វើឱ្យមានគុណភាព មិនមែនធ្វើឱ្យតែល្អមើលនោះទេ។ ពិតណាស់ថា សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ជាសហគមន៍ទេសចរណ៍ ដែលកំពុងអនុវត្តសកម្មភាពទេសចរណ៍ ដោយប្រជាសហគមន៍ភាគច្រើន ជាប្រជាពលរដ្ឋខ្មែរ ដែលតាំងទីលំនៅ លើភូមិបណ្តែតទឹកតាំងពីបុរាណកាលមក។ ប្រសិនបើយើង មិនចូលរួមចំណែកការពារបរិស្ថាន ទេនោះ ទេសចរនឹងថយចុះ ។ជិះឥទ្ធិពលយ៉ាងខ្លាំង ដល់មុខមាត់ខេត្ត  ពិសេសគឺអ្នកស្រុកក្រគរផ្ទាល់តែម្តង។

យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ មានសារៈសំខាន់ណាស់ ពោលគឺធ្វើឲ្យបរិស្ថានស្អាត និងនាំមកនូវសុខភាពល្អ ក្នុងការរស់នៅ និងប្រកបរបរទទួលទាន របស់ប្រជាសហគមន៍ភូមិបណ្តែតទឹកកំពង់ហ្លួង ដែលធ្វើឱ្យស្រុកក្រគរក្លាយជាស្រុកគ្របដណ្តប់ដោយបរិស្ថានស្អាត បរិយាកាសល្អ រុក្ខជាតិខៀវខ្ចី និងជាជង្រុកធនធានមច្ឆជាតិ និងជាទីឋានតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

ឯកឧត្ដម បានបន្ថែមទៀតថា ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការសម្អាតអនា
ម័យបរិស្ថាន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល អាជ្ញាធរខេត្តនឹងផ្តល់រង្វាន់លើកទឹកចិត្ត ដល់រដ្ឋបាលស្រុកក្រុងទាំងឡាយណា ដែលមានបរិស្ថានស្អាតល្អ គ្មានសម្រាម និងគិតគូរក្នុងការងារផ្សព្វផ្សាយ ផុសផុលចលនាសម្អាត
បរិស្ថាន តាមភូមិដ្ឋាន និងទីសាធារណៈ។ ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្តក៏បានបង្កើតជាពាក្យស្លោកថា «បើមានសម្រាម អត់ចៅហ្វាយស្រុក បើមានចៅហ្វាយស្រុកអត់សម្រាម, ហើយបើមានសម្រាម អត់មេឃុំ បើមានមេឃុំអត់សម្រាម» នេះជាឃ្លាបំនិន ដែលលោកតែងតែលើកជារឿយៗ ។

ឯកឧត្ដម បានគូសបញ្ជាក់ផងដែរថា ស្របពេលជាមួយគ្នានោះ ការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយាមនុស្ស ក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត។ព្រោះការបំពុលដោយប្លាស្ទិក នឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសធនធានមច្ឆជាតិ ក្នុងបឹងទន្លេសាប។ យើងត្រូវរួមគ្នារួមចំណែកការពារបរិស្ថាន និងរួមគ្នាចោលសម្រាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សំរាម និងចោលសំរាមឱ្យត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ច ដែលរៀបចំជូន។


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានពន្យល់ និងណែនាំ ដល់បងប្អូនប្រជានេសាទ ពីបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការរឹតបន្តឹង កិច្ចការងារបង្ក្រាបបទល្មើសនេសាទ ដើម្បីធ្វើយ៉ាងណាឱ្យធនធានជលផលសម្បូរឡើងវិញ៕
https://youtu.be/kfRRz8IEfJo

EU-បារាំងចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានដល់កម្ពុជា

សហភាពអឺរ៉ុប និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២លានដុល្លារអាម៉េរិក ក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន១។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fdsl0f3Oa4g

កម្ពុជា និងហ្វីលីពីនប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា បាន អះអាងសាជាថ្មីអំពីទំនាក់ទំនងយូរអង្វែង និងរឹងមាំរវាងកម្ពុជា និងហ្វីលីពីន និងបានគូសបញ្ជាក់ពីការ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក្នុងអំឡុងពេលលោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0v2vNLWoyio

អភិបាលខេត្តស្វាយរៀង អញ្ជើញប្រគល់រង្វាន់ដល់សិស្សនិទ្ទេសA ក្នុងខេត្តស្វាយរៀង​

នាព្រឹកថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបាននិទ្ទេសA ក្នុងឆ្នាំសិក្សា​២០២៣-២០២៤​។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6SRNB4eW5zI

សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកដំបូងសម្រាប់អាណត្តិថ្មី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះជាកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិទី៧។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DEiSIQpRnso

សម្តេចតេជោ បញ្ជាក់ថាយុទ្ធសាស្រ្តសន្តិសុខជាតិជប៉ុនគឺមិនខុសគ្នាពីទស្សនទានកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់  ដោយសង្កេតឃើញថា ប្រទេសក្នុងតំបន់បានចាត់ទុកជប៉ុនជាដៃគូល្អ និងបានគិតគូរអំពីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ រួមទាំងការគោរពនូវមជ្ឈភាពអាស៊ាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Sj13JrLXi4g

ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ នៃការអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ពេញចិត្តចូលមករស់នៅទីតាំងថ្មី ដែលរដ្ឋបាលខេត្ត បានដោះដូរជូន

ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ នៃការអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ បានសម្តែងការពេញចិត្ត និងត្រេកអរជាខ្លាំង ក្រោយពួកគាត់បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ មានប្លង់កម្មសិទ្ធិស្របច្បាប់ និងបានចូលមកសាងសង់ទីលំនៅថ្មី ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលរដ្ឋបាលខេត្ត បានរៀបចំដោះដូរជូន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lQm_d5Vd_tk

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលរួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលអនុវត្តគម្រោងជួសជុលរួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន បានប្រើរយៈពេលជាង៤ខែ ក្នុងការបញ្ចប់ដោយជោគជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cvlfclivbXQ

គ្រោះថ្នាក់ចរាចរណ៍១១ខែដើមឆ្នាំ២០២៤បានថយចុះ តែឯកឧត្តមអភិសន្តិបណ្ឌិតនៅតែបារម្ភចំពោះគ្រោះថ្នាក់ចរាចរណ៍

ក្នុងឱកាសអញ្ជើញជាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ ប្រារព្ធនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថាក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួសបានចំនួន៥៨០នាក់ ស្មើនិង ១៤%។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8eP9G9GaUbY

ការងារបរិស្ថានមិនមែនជាសមត្ថកិច្ចរបស់មន្ត្រីបរិស្ថានតែមួយប៉ុណ្ណោះទេតែជាកាតព្វកិច្ចរួមរបស់ពលរដ្ឋទាំងអស់គ្នា

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារបរិស្ថានមិនមែនជាសមត្ថកិច្ចរបស់មន្ត្រីបរិស្ថានតែមួយប៉ុណ្ណោះទេ ជាកាតព្វកិច្ចរួមរបស់ពលរដ្ឋទាំងអស់គ្នា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QgvXx-k4ZB4

ក្រសួងពាណិជ្ជកម្មបូកសរុបសន្និបាតប្រចាំឆ្នាំ២០២៤និងដាក់ទិសដៅឆ្នាំ២០២៥

ក្រសួងពាណិជ្ជកម្ម បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៤ និង ដាក់ទិសដៅសម្រាប់ឆ្នាំ ២០២៥ ដោយពិធីនេះធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៩ និងទី២០ខែធ្នូ ឆ្នាំ ២០២៤នាទីស្ដីការក្រសួងពាណិជ្ជកម្ម ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/scA-L6QaD3w

ឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគូសបញ្ជាក់ថា ឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស សម្តេចធិបតី អនុញ្ញាតឱ្យ លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sAgRXzHSi60

កម្ពុជា-អាមេរិក នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យនាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HR_y0tbbP7A

ព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តហៃណានប្រទេសចិន

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩- ២១ ខែធ្នូ ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/y6w_y9YAXjk

សម្តេចតេជោ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ។

ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
https://youtu.be/eEKPkugrSXw