
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានត្រៀមកម្លាំងរួចស្រេច ដើម្បីទប់ស្កាត់ ក្រុមចលនាជ្រុលនិយមដែលគ្រោងធ្វើបាតុកម្មប្រឆាំងនិងផ្ដួលរំលំរាជរដ្ឋាភិបាលនា នាថ្ងៃ១៨សីហាខាងមុខនេះ ដោយបានបែងចែកជា ក្រុមការងារតាមដានសភាពការណ៍ ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0g4g0vJ8poY

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានធ្វើដំណើរចុះពិនិត្យការបម្រើសេវាសុខាភិបាល និងពិនិត្យវឌ្ឍនភាពការងារ ព្រមទាំងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពត្រពាំងគង ខេត្តកំពង់ស្ពឺ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QrRtHljSuQM

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការហួសចិត្តជាខ្លាំងចំពោះការញុះញង់របស់លោក ហៃ វណ្ណា ជាមេដឹកនាំផ្នែកយុវជនចលនាប្រឆាំងរបស់ជនក្បត់ជាតិ សម រង្ស៊ី កំពុងរស់នៅក្នុងប្រទេសជប៉ុន ដោយមិនខ្វល់ពីផលប៉ះពាល់ជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2M2H9FhAqPE
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ ប្រវែង ៦,៥៧០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិបេង ទៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយធ្វើឡើងនាពេលថ្មីៗ។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង។
https://youtu.be/F2VS1HW9aYI
នៅរសៀលថ្ងៃទី១៤ខែសីហា ឆ្នាំ២០២៤ស្ថិតនៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣ មានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាល ខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុងស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ និងមន្រ្តីជំនាញ ពាក់ព័ន្ធជាច្រើនរូបទៀត។
https://youtu.be/JmmzC3rh8L4
(ខេត្តបាត់ដំបង)៖យុវជនជាម្ចាស់ត្រាក់ទ័រម្នាក់បានរងគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ក្រោយពីភ្ជួរដីចំការ១កន្លែងប៉ះចំមីនតោនសល់ពីសម័យសង្ក្រាមបណ្តាលឲ្យផ្ទុះឡើង កាលពីល្ងាចថ្ងៃទី ១៥ សីហា ២០២៤ ស្ថិតនៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។

ប្រភពបញ្ជាក់ថាៈម្ចាស់ត្រាក់ទ័ររងគ្រោះថ្នាក់ដល់ជីវិតនោះមានឈ្មោះវ៉ាត សាវុន ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ប្រភពបន្តថាៈដីចំការនេះគីជាដីចំការចាស់ដែលប្រកបរបរកសិកម្មជារៀងរាល់ឆ្នាំ ពួកគាត់តែងតែមកភ្ជួរអាស្រ័យផលដូចសព្វដង តែលុះដល់ថ្ងៃកើតហេតុជនរងគ្រោះបានចុះទៅភ្ជួរដូចរាល់ឆ្នាំ។

តែអកុសលប៉ះចំគ្រាប់ម៉ីនតោនសល៎ពីសម័យសង្គ្រាមចណ្ដាលឲ្យផ្ទុះធ្វើឲ្យយុវជនដែលជាអ្នកភ្ជួរនោះបានរងគ្រោះថ្នាក់ដល់ជីវិតតែម្ដងបន្ទាប់ពីផ្ទុះភ្លាមៗ។ រីឯត្រាក់ទ័ររងការខូចខាតស្ទើរទាំងស្រុង ។ក្រោយកើតហេតុគេឃើញសមត្ថកិច្ចចុះធ្វើកំណត់ហេតុនិងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕https://youtu.be/6t8PeEJ_l5M

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៩ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តឈៀងម៉ៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RfCH3rephPA

នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zgLZt-nz54U

ភាពស្អាតដែលជាសរសរស្តមទី១នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅធ្វើយ៉ាងណា ឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់- ស្រាយស្អាត មានសណ្តាប់ធ្នាប់ល្អ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជាផងដែរ។ នេះជាការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខ មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកណ្តាល នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកណ្តាល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yyirwVSAq0w

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ស្តាប់នូវរាល់កង្វល់ទាំងអស់របស់ប្រជាពលរដ្ឋគ្រប់ ភាគីចំពោះមតិយោបល់លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។ សម្តេចធិបតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំឈ្លោះប្រកែកគ្នា ជេរគ្នា រហូតមានការបែកបាក់ជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HtYV3cvMeNY

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យអាចារ្យ អាចារិនីទាំងអស់ចូលរួមចំណែក ក្នុងការអប់រំ ទូន្មានយុវជន ឲ្យប្រព្រឹត្តល្អ និងសីលធម៌នៅក្នុងសង្គម ដើម្បីចូលរួមក្នុងគោលនយោ បាយភូមិមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zJ6Avp4Qo4c

ស្របពេលដែលកម្ពុជាយើងជួបនឹងកូនរដូវប្រាំងជាហេតុធ្វើឲ្យគ្រោះរាំងស្ងួតកើតឡើងមិនមានភ្លៀងធ្លាក់។ជាមួយនោះនៅស្រុកជើងព្រៃនិងស្រុកបាធាយ ដំណាំស្រូវស្រាលរបស់កសិករចំនួនជាង៣០០ហិកតា កំពុងតែជួបកង្វះទឹកសម្រាប់ស្រោចស្រពបណ្ដាលឲ្យស្រូវខូចទាំងស្រុងចំនួន៤០ហិកតា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FJXm5KpPRdc

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម Masahiko Metoki សហភាពប្រៃសណីយ៍សកល (Universal Postal Union – UPU) និងឯកឧត្តម Vinaya Prakash Singh អគ្គលេខាធិការ នៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (Asian-Pacific Postal Union) បានអញ្ជើញដាំដើមឈើនៅតំបន់អង្គរដើម្បីជាការចងចាំដល់កិច្ចប្រជុំសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/I1MB40lo70s

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ឈន ស៊ីនួន អគ្គនាយិកាអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក (Center for Global Impact) នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជំនាញកាត់ដេរសម្លៀកបំពាក់ កាបូប និងធ្វើម្ហូប។ អនុស្សរណៈនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oFr62SsVL4c

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៏ថា ការដាក់ចេញយុទ្ធនាការជាជំហានៗ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាស្អាត លែងមានថង់ប្លាស្ទិកហើរតាមដងផ្លូវនៅឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/n9ofTasa9AE
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍