All posts by មេគង្គ ប៉ុស្តិ៍

ព្រះករុណា មហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃពុធទី១៤ ខែសីហាឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fSk0J2Z6UDc

កិច្ចប្រជុំរវាងគណៈកម្មការសិទ្ធមនុស្សទទួលពាក្យបណ្ដឹង អង្កេតនិងអធិការកិច្ចនៃរដ្ឋសភាជាមួយរដ្ឋបាលខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារអាគាររដ្ឋបាលខេត្ត ជាន់ទី៣ មានរៀបចំកិច្ចប្រជុំរវាងគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ចនៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធ មនុស្ស ទទួលពាក្យបណ្ដឹង និងអង្គេត និងអធិការកិច្ច នៃរដ្ឋសភា ឯកឧត្តម គីម រិទ្ធី អភិបាលនៃ គណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មួយចំនួន មេបញ្ជាការកងកម្លាំងទាំង៣ និងមន្ត្រីរាជការសាលាខេត្តជាច្រើនរូប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Y7kMqBFfdRI

គយខេត្តកំពង់ស្ពឺដុតបំផ្លាញចោលសាច់បង្កកជាង​៦តោន​

កម្លាំងមន្ត្រីសាខាគយ​ និងរដ្ឋាករខេត្តកំពង់ស្ពឺ​ បានដុតបំផ្លាញចោល សាច់បង្កកជាង​ ៦តោន​ ក្រោយស្ទាក់ចាប់បានកាលពីវេលាម៉ោង​ ៩យប់​ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤​ នៅចំណុចផ្លូវចុះពីផ្លូវល្បឿនលឿនខាងលិច ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HAUj5X5i8iw

ផ្លូវទឹកនៃគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវជីកតម្រង់ដើម្បីកាត់បន្ថយកំណោង

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សម្រាប់ផ្លូវទឹកនៃគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវជីកតម្រង់កុំឱ្យកោងពេកមានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/krBh9FM-B6E

លោកជំទាវ ពុំ ចន្ទីនី អញ្ជើញប្រកាស ឯកឧត្តម វ៉ី សំណាង ជាប្រធានគណៈកម្មាធិការសាខាខេត្តតាកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ត្រូវបានអង្គសន្និបាត បោះឆ្នោតជ្រើសរើសគណៈកម្មាធិការ សាខាអាណត្តិទី៦ ដើម្បីបន្តដឹកនាំការងារមនុស្សធម៌ជួយប្រជាពលរដ្ឋេរងគ្រោះ និងងាយរងគ្រោះប្រចាំនៅខេត្តតាកែវ។ ពិធីប្រកាសធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា កាលពីម្សិលម៉ិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RrwPnPHImh0

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើ NPA បន្តគាំទ្រគម្រោងអភិវឌ្ឍន៍សមត្ថភាពអាជ្ញាធរមីន

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ស្នើសុំឱ្យ NPA បន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន។ ការស្នើសុំនេះធ្វើឡើង ក្នុងឱកាអនុញ្ញាតឱ្យ លោក Hans Risser នាយកថ្មីទីភា្នក់ងារជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Qp6Qeh_HwV4

រាជធានីភ្នំពេញភ្ជាប់សម្ព័ន្ធភាពជាមួយក្រុងសានថូវជំរុញការវិនិយោគធុរកិច្ចនិងទេសចរណ៍

សម្ព័ន្ធមេត្រីភាពមួយបានកើតឡើងរវាងរាជធានីភ្នំពេញ និងក្រុងសានថូវ ប្រទេសចិន គ្រាដែលភូមិសាស្ត្រនៃដែនរដ្ឋបាលទាំងពីរពោរពេញទៅដោយសារទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទៅលើវិស័យទេសចរណ៍ និងឧស្សាហកម្មផ្សេងៗទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c0zAeHYpIFs

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត

ក្នុងឱកាសនៃជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cJQ0lKeakOw

ក្រុមហ៊ុនវិនិយោគមកពីទីក្រុងសានថូវ ខេត្តក្វាងតុង ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនវិនិយោគមកពីទីក្រុងសានថូវ ខេត្តក្វាងតុង បានបង្ហាញការចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិ បាល កសិកម្ម និងទេសចរណ៍។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែសីហា នាវិមានវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9SgBkcAIIBs

សារសំឡេងពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

សារសំឡេងពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ជនរួមជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/k29wW3XbwjM

លោកជំទាវ កែ សួនសុភី ត្រូវបានតែងតាំងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា

លោកជំទាវ កែ សួនសុភី ភរិយាដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សម្រេចតែងតាំងជាប្រធានកិត្តិយសសមាគម នេះ ប្រចាំក្រសួងមហាផ្ទៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YlZamr7kSDs

អាជ្ញាធរប្រកាសឲ្យពលរដ្ឋសាងសង់ផ្ទះបុរាណនៅតាមព្រំដែន

អភិបាលខេត្តកំពតឯកឧត្តមម៉ៅធនិនសំណូមពរឲ្យប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជាវៀតណាមសាងសង់ផ្ទះតាមរចនាបទ្មខ្មែរឬសាងសង់ផ្ទះតាមម៉ូតខ្មែរបុរាណដើម្បីឲ្យគេដឹងពីដើមកំណើតខ្មែរ។ខណៈពេលដែលផ្ទះខ្មែរបុរាណមានផ្ទះបិត និងផ្ទះកន្តាំងនៅតាមភូមិឃុំនានាក្នុងខេត្តកំពតនៅសល់តិចតួចបំផុត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rNs5Gehamf4

NEA រៀបចំពិព័រណ៌ការងាររយៈពេល៣ថ្ងៃនៅផ្សារទំនើប AEON MALL សែនសុខ

ក្រុមហ៊ុនធំៗ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៌ការងារ និងមគ្គទេសក៍អាជីព រយៈពេល៣ថ្ងៃនៅផ្សារទំនើប AEON MALL សែនសុខ

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uhIgx-MBFIY

មកដឹងពីប្រវត្តិឈ្មោះភូមិនិងវត្ត ក្រពើពុល ក្នុងឃុំក្រាំងដីមាស ស្រុករលាប្អៀរ ទាំងអស់គ្នា


ភូមិនិងវត្តមួយ ឈ្មោះ ក្រពើពុល ស្ថិតនៅក្នុងឃុំថ្មី ឈ្មោះឃុំក្រាំងដីមាស ដែលបានបំបែកចេញពីឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ ។ភូមិនិងវត្តក្រពើពុល ថ្វីបើនៅមិនឆ្ងាយពីទីរួមខេត្តកំពង់ឆ្នាំង ប៉ុន្តែហាក់នៅឆ្ងាយដាច់ស្រយ៉ាល ដោយសារតែផ្លូវគមនាគមខែវក្សាគឺលិច ទឹក។ ការធ្វើចរាចរណ៍គឺតាមផ្លូវទឹកលើកលែងតែរដូវប្រាំង អាចធ្វើដំណើរតាមផ្លូវគោកបាន។


លោកស្រី ញ៉ែម សុភី ជំទប់ទី១ ឃុំក្រាំងដីមាស ស្រុករលាប្អៀរបានបញ្ជាក់ថា៖ ភូមិក្រពើពុលមាន ប្រជាពលរដ្ឋរស់នៅ ១១៣គ្រួសារ ។នៅរដូវប្រាំងប្រជាពលរដ្ឋក្នុងភូមិស្ទើរតែទាំងអស់បានចាកចេញពីផ្ទះសំបែង ទៅធ្វើស្រែចំការ នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ធ្វើឱ្យក្នុងភូមិស្ងាត់ជ្រងុំ សូម្បីតែវត្តក្រពើពុល ក៍មានត្រឹមព្រះសង្ឃតែ២អង្គគង្គនៅដែរ ដោយសារតែមិនសូវមានពុទ្ឋបរិស័ទ្ទចំណុះជើងវត្ត ។ ប៉ុន្តែសម្រាប់រដូវស្សាវិញ ពេលស្រែចំការពួកគាត់លិចទឹកអស់ ពួកគាត់បានត្រឡប់មកលំនៅដ្ឋានវិញទើបធ្វើឱ្យក្នុងភូមិមានមនុស្សអ៊ូអរ។


ប្រធានភូមិក្រពើពុល លោកតា សៀង នី អាយុ៧២ឆ្នាំ បានរៀបរាប់ឲ្យដឹងពីវត្តិនៃ ឈ្មោះក្រពើពុលថាៈ តាមការនិទានតៗគ្នាពីព្រឹទ្ធាចារ្យ ក៏ដូចជាឪពុកម្ដាយ ជីដូនជីតារបស់លោកមកថា៖ កាលដើមឡើយនៅក្នុងភូមិមានទីមានទីទួលមួយឈ្មោះទួលគ ដែលមានដើមគរធំៗជាច្រើន ដុះជាប់មាត់ស្រះទឹកយ៉ាងធំ ដែលមានអំណោយផលដល់សត្វក្រពើ មកពងកូន នៅខែប្រាំង ។នៅទីតាំងនោះមានក្រពើច្រើនណាស់ តែងតែ មកពងនៅរដូវប្រាំង ហើយពេលខែវស្សាទឹកលិចទីទួលនេះអស់ សត្វក្រពើក៍នាំគ្នាចាកចេញ នឹងត្រឡប់មកពងកូនវិញនៅខែប្រាំងវិញជារៀងរាល់ឆ្នាំង ។ កាលណោះ មានប្រជាពលរដ្ឋមួយគ្រួសារ បានប្រកបរបរដាក់លបយកត្រីលក់ចិញ្ជឹមជីវិត។

លោកតា ព្រុំ ជាមេគ្រួសារ តែងតែទៅដាក់លប នៅម្តុំជិតទួលដើមគ ។ ប៉ុន្តែ លប របស់គាត់មួយចំនួន ត្រូវបានសត្វក្រពើហែក ចាប់ត្រីស៊ី ស្ទើររៀងរាល់ថ្ងៃធ្វើឲ្យលោកតាក្តៅក្រហាយ ហើយក៏បានរៀបចំផែនការ សម្លាប់សត្វក្រពើដែលតែងតែ បំផ្លាញលបរបស់គាត់ ។ លោក តាព្រុំ បានបេះផ្លែស្លែង យកគ្រាប់ទៅបុកឲ្យម៉ត់ រួចវះដាក់ចូលទៅក្នុងពោះត្រីខ្មាន់ (ត្រីធំៗ)និងដេរពោះត្រីឱ្យជិត។ បន្ទាប់មកយកត្រីខ្មាន់ ទាំងនោះទៅដាក់ចូល លប ៤ទៅ៥លប រួចយកទៅដាក់នៅទីតាំងដែលសត្វក្រពើ តែងតែ ហែកលប ចាប់ស៊ីត្រី ស៊ី ។


ផែនការរបស់គាត់បានផលល្អ សត្វក្រពើបានពុលងាប់ ជាបណ្ដើរៗ រាងរាល់ថ្ងៃ ។ធ្វើឲ្យសត្វក្រពើចេះតែថយចុះពីមួយថ្ងៃទៅពីមួយថ្ងៃ រហូតបាត់ក្រពើអស់។តាព្រុំ និង ក្រុមគ្រួសារអាចប្រកបមុខរបរដាក់លប បានយ៉ាងស្រួល។ចាប់តាំងពីនោះមក ទីតាំងមានសត្វក្រពើងាប់ បានក្លាយជាទីឈ្មោះក្រពើពុល ៗរហូតមក ។លុះតំណរក្រោយៗមកមានប្រជាពលរដ្ឋមកតាំងទីលំនៅ រស់នៅតំបន់នោះកាន់តែច្រើនឡើងៗ ទើបបានកើតជាភូមិមួយឈ្មោះភូមិក្រពើពុល ហើយតំណរមកទៀតក៍កើតបានវត្តមួយទៀត ឈ្មោះវត្ត(សុវណ្ណឱរីយ្យ) ហៅវត្តក្រពើពុលដល់សព្វថ្ងៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OCGZ1y42ppA

រាត្រីដ៏ខ្មៅងងឹតនៃវិស័យប្រដាល់ថៃនៅលើសង្វៀន ONE Friday Fight

ថៅកែសង្វៀនONE Championship គឺលោក ឆាទ្រី បានចាត់ទុកយប់ថ្ងៃសុក្រទី០៩ សីហា ម្សិលម៉ិញនេះគឺជារាត្រីដ៏ខ្មៅងងឹត សម្រាប់សង្វៀនដ៏ល្បីល្បាញនៅប្រទេសថៃដែលអាចទាក់ទាញកីឡាករប្រដាល់ចម្រុះជាតិសាសន៍ឲ្យមកប្រកួតដណ្ដើមពានរង្វាន់ ឬខ្សែក្រវាត់លំដាប់នៃប្រទេសថៃ ហើយម្ដងម្កាល បុរសកូនកាត់ជប៉ុន-សៀម(លោកឆាទ្រី)រូបនេះបានមានអំណួតថា ជាសង្វៀនលំដាប់ទ្វីបអាស៊ីទៀតផង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JMk-tEFKICI