All posts by មេគង្គ ប៉ុស្តិ៍

ប៉ូលិសបង្ក្រាបទីតាំង GT ក្លឹប ដែលបន្លំចែកចាយ និងប្រើប្រាស់គ្រឿងញៀន 

(ភ្នំពេញ)៖ កម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ GT ក្លឹប នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LcjNrzP5zT0

ព្រះសង្ឃសៅលីងរូបសង្ហារ  Qiu Feng បានសុគតហើយ!

ព្រះសង្ឃសៅលីងមួយអង្គដែលមានរូបរាងសង្ហារនិងល្បីល្បាញហើយក៏ធ្លាប់មកសម្តែងក្បាច់គុណនៅប្រទេសកម្ពុជា ពេលនេះបានសុគតបាត់ហើយ។លោកមានឈ្មោះពិតថា Shi Yanheng និងមានឈ្មោះក្រៅថា Qiu Feng ជាព្រះសង្ឃសៅលីងមួយអង្គដែលល្បីល្បាញដោយសាររូបរាងនិងមុខមាត់ដ៏ស្អាតសង្ហារ បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៧ ខែសីហាឆ្នាំ២០២៤ ដោយរថយន្តរបស់លោកបានទៅបុកនឹងរថយន្តធំមួយក្នុងពេលលោកកំពុងធ្វើដំណើរទីសម្តែងក្បាច់គុណនៅកម្មវិធីសប្បុរសធម៌មួយនៅខេត្ត ZheJiang ។ បន្ទាប់ពីហេតុការណ៍នោះក្រុមគ្រូពេទ្យក៏បានប្រឹងប្រែងជួយសង្រ្គោះលោកដែរ ប៉ុន្តែជាអកុសលបានសុគតបាត់ទៅហើយនៅថ្ងៃទី៨ខែសីហាឆ្នាំ២០២៤ដោយជន្មាយុត្រឹមតែ២១វស្សាប៉ុណ្ណោះ។ សូមរំលឹកថាព្រះសង្ឃសៅលីង Qiu Feng ក៏ធ្លាប់បានចូលរួមសម្តែងក្បាច់គុណក្នុងកម្មវិធី Shaolin x Bokator ដែលធ្វើឡើងនៅមុខទីធ្លាប្រាសាទបាយ័នកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EnSkyDxkgsY

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ពាក់ពន្ធ័ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៩នាក់ នៅទីតាំងហាងខារ៉ាអូខេ(KTV LONGPHI)ដែលលូចលាក់ជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅតាមបន្ទប់ ឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត ខេត្តស្វាយរៀង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KGjKzBXSsUU

ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីត្រេកអរចំពោះការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរដ្ឋាភិបាលកម្ពុជា។ ពលរដ្ឋជនជាតិដើមភាគតិចព្នងបានលើកឡើងថា រដ្ឋាភិបាលកំពុងផ្តល់សិទ្ធិសេរីភាព និងការអភិវឌ្ឍជីវភាពជូនពួកគេជានិច្ច ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-yCGknnLcAU

សម្តេចធិបតី អញ្ជើញជាអធិបតីចុះអនុស្សរណៈរវាងក្រសួងការងារនិងធនាគារ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបបំផុត

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងការចុះអនុស្សរណៈរវាងក្រសួងការងារ និងធនាគារ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបបំផុតមិនធ្លាប់មានសម្រាប់ពលករ និងសិក្ខាកាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/N3hYD9s-gUw

សម្តេចធិបតី គាំទ្រព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ”Gumball 3000 Rally” ដែលនឹងឆ្លងកាត់ប្រទេសកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រការរៀបចំនូវព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ”Gumball 3000 Rally ដ៏ធំនៅកម្ពុជា។ សម្តេចធិបតី បានប្រាប់ឲ្យអាជ្ញាធរ និងដៃគូពាក់ព័ន្ធកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ និងការត្រៀមបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់របស់ប្រជាជនខ្មែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SHct7hpdX48

អភិបាលរាជធានីភ្នំពេញនិងមន្ត្រីចុះពិនិត្យស្ថានភាពទឹកភ្លៀងនៅតំបន់មួយចំនួន

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃ០៨សីហានេះ បានដឹកនាំមន្ត្រីអាជ្ញាធខណ្ឌនិងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំងនិងជាច្រើនម៉ោង ដែលបានធ្វើអោយតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fT-G_RBZHQY

«សៀវភៅ ស»  ឯកសារតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន សម្ពោធផ្សាយជាផ្លូវការ ដោយមានភ្ញៀវចូលរួមប្រមាណ ៣០០នាក់

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលមានឯកឧត្តម ហ៊ុយ វណ្ណៈ ជាប្រធាន បានរៀបចំពិធីសម្ពោធ «សៀវភៅ ស» នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ នៅអគារសេរីភាព ដោយមានភ្ញៀវអញ្ជើញចូលរួមប្រមាណ ៣០០នាក់ មកពីតំណាងក្រសួង ស្ថាប័ន អង្គការវិស័យឯកជន សមាគមសារព័ត៌មាន អ្នកសារព័ត៌មានអាជីព អ្នកសារព័ត៌មានអនឡាញ អ្នកប្រើប្រាស់បណ្តាញសង្គម និស្សិត និងមហាជនទូទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4aBaxaPMtHc

ឯកឧត្តម ហ៊ុយ វណ្ណៈ ទទួល «ពានកិត្តិយសស្នាដៃឆ្នើម» ពីសមាគមសារព័ត៌មានអាស៊ាន មកពីប្រទេសថៃ

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានទទួលការប្រគល់ជូននូវ «ពានកិត្តិយសស្នាដៃឆ្នើម» ពីសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានប្រចាំប្រទេសថៃ។ ការប្រគល់ពានកិត្តិយសនេះ ធ្វើឡើងក្នុងពេល ដែល សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្ពោធផ្សាយ សៀវភៅ ស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/x6xxAvGf6YM

អាជ្ញាធរខេត្តចុះទប់ស្កាត់មិនឲ្យបាក់ច្រាំងទន្លេនៅពាមកោះស្នា

ស្របពេលដែលរដូវវស្សាចូលមកដល់ទឹកទន្លេមេគង្គបានហូរគួចត្របាញ់ ដែលជាហេតុធ្វើឲ្យច្រាំងទន្លេនៅត្រង់ចំណុចភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បានបាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី ៣០កក្កដារហូតមកដល់ព្រឹកថ្ងៃទី០៨ សីហាឆ្នាំ២០២៤នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Dc2CT2s1DVI

មន្ត្រីមន្ទីរជំនាញធនធានទឹកដឹកនាំប្រជាពលរដ្ឋចាត់ចែងទំនប់ស្ទាក់ទឹកបញ្ជៀសទឹកជំនន់

អាជ្ញាធរមូលដ្ឋាន មន្ត្រីមន្ទីរជំនាញធនធានទឹក ដឹកនាំប្រជាពលរដ្ឋ បានចាត់ចែងរៀបចំទំនប់ស្ទាក់ទឹកបញ្ជៀសទឹកជំនន់នៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ដែលរងការហូរច្រោះដាច់ដោយជំនន់ទឹកភ្លៀង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YkvLsMVegXg

រាជរដ្ឋាភិបាលកំពុងជំរុញពន្លឿនការចុះបញ្ជីដីធ្លីជូនពលរដ្ឋ

ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម សាយ សំអាល់ បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលជាសេនាធិការបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពន្លឿនការចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការ សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស។ការលើកឡើងដូច្នេះគ្រាដែលឯកឧត្តមអញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន១៩៨៤០ប័ណ្ណដល់ប្រជាពលរដ្ឋចំនួន៣០ភូមិក្នុងឃុំវាលនិងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CLV9fgG62YM

គណៈប្រតិភូគណៈកម្មការទី៦នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារនៅខេត្តកំពត

គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ កាលពីម្សិលម៉ិញ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពតដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ លើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងបញ្ហាប្រឈមរបស់ខេត្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HzBeA_iY_Ng

វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងជួយកម្ពុជាក្នុងការផលិតធនធានមនុស្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏ថា វត្តមានសាកលវិទ្យាល័យ De Montfort នៅកម្ពុជា នឹងជួយកម្ពុជាក្នុងការផលិតធនធានមនុស្សប្រកបដោយស្តង់ដារខ្ពស់ និងគុណភាព ជាពិសេសការផ្តល់តម្លៃដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា តាមរយៈផ្ដល់ការអប់រំដល់និស្សិតកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4TiSTalfuR0

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តដល់សមាគមសិល្បករខ្មែរចូលរួមអភិរក្សនិងអភិវឌ្ឍន៍សិល្បៈនិងវប្បធម៌

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា សិល្បករ សិល្បការិនី ជាតួអង្គយ៉ាងសំខាន់ ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍នូវទម្រង់សិល្បៈវប្បធម៌របស់ជាតិកម្ពុជា ដើម្បីនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈផ្សព្វផ្សាយវប្បធម៌ទេសចរណ៍ និងទម្រង់ស្នាដៃសិល្បៈនានា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ztVfOPUL5WI