All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរជំនាញខេត្តកំពង់ធំពន្លឿនក្នុងការជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែឱ្យរួចមុនបុណ្យភ្ជុំបិណ្ឌ

អាជ្ញាធរនិងផ្នែកជំនាញខេត្តកំពង់ធំកំពុងខិតខំពន្លឿនក្នុងការជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែឱ្យរួចជាស្ថាពរមុនពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចូលមកដល់។តាមសំណូមពរប្រជាពលរដ្ឋដើម្បីទុកជាចំណងដៃជូនប្រជាពល រដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ពីព្រំប្រទល់ខេត្តកំពង់ធំទៅខេត្តព្រះវិហារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yoH44A9htTs

ប៉ូលិសឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការណ៍ជាមួយកម្លាំងជំនាញនគរបាលខណ្ឌមានជ័យនិងកម្លាំងប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Wop_OhrZ_CQ

កំណាត់ផ្លូវដែកភាគខាងជើង ដែលរងការខូចខាតត្រូវបានជួសជុលភ្លាមៗ 

កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ត្រូវបានជួសជុលភ្លាមៗដើម្បីធានាការតភ្ជាប់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នឡើងវិញហើយ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីផ្លូវដែកនេះមានការខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PwAZ2OFmeiU

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយតំណាងIFCនៃធនាគារពិភពលោក

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bcFbWR7i3XU

ភ្លើងស្តុបជិត២០០ទីតាំង កំពុងមមាញឹកក្នុងការជួយសម្រួលចរាចរណ៏ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ

នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះមានភ្លើងស្តុបជិត២០០ទីតាំង ហើយភ្លើងស្តុបទាំងនេះបាននិងកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការជួយសម្រួលចរាចរណ៏ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។ជាមួយគ្នានេះសម្រាប់ឆ្នាំ២០២៤ រដ្ឋបាល រាជធានីភ្នំពេញ បានតម្លើងបង្គោលនិងបំពាក់ភ្លើងស្តុបថ្មី ចំនួន១២ទីតាំង បន្ថែមទៀតផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/562NLxUQxC0

ឯកឧត្តម ហេង សួរ ជួបសំណេះសំណាលនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន២៩រូបដែលទទួលបានអាហារូបករណ៍ទៅសិក្សារនៅប្រទេសជប៉ុនក្រោមគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស (JDS) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kZPGTOr84sQ

សិល្បករ សិល្បការិនី គឺជាអ្នកនាំសារអប់រំនិងជួយលើកតម្កើងតម្លៃស្រ្តីនិងជាអ្នកជួយការងារមនុស្សធម៌

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ភារកិច្ចចម្បងរបស់សិល្បករ សិល្បការិនី គឺជាអ្នកនាំសារអប់រំ ជាអ្នកជួយលើកតម្កើងតម្លៃស្រ្តី និងជាអ្នកជួយដល់ការងារមនុស្សធម៌នៅក្នុងសង្គមកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/x1J0T-pKqa8

ក្រុមហ៊ុនជប៉ុនបន្តចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនមកពីប្រទេសជប៉ុនភាគច្រើនតាមរយៈអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុនបានបង្ហាញពីការចាប់អារម្មណ៍ទៅលើវិស័យសក្តានុពលវិនិយោគជាច្រើននៅកម្ពុជា។ នេះជាការបញ្ជាក់របស់អនុប្រធានអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី នាយករដ្ឋមន្ត្រីការពារកាលពីម្សិលមិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xlgUw5meWyw

សមត្ថកិច្ចចម្រុះបន្តយុទ្ធនាការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ

ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តក៏ដូចជាឯកឧត្តមវង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងសមត្ថកិច្ចចម្រុះបានបើក កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទសីហា ក្នុងភូមិសាស្ត្របឹងបេ៦ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/10k61pJjhRQ

ខេត្តព្រះវិហារអបអរសាទពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

រដ្ឋបាលខេត្តព្រះវិហារ និងតាមបណ្តាវត្តអារាម សាលារៀន នៅក្នុងទូទាំងខេត្ត បានវាយជួង ទូងស្គរ អបអរសាទពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោយ៉ាងឱឡារិក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eMQImPlLVU8

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថាគម្រោងសាងសង់ព្រែកជីកហ្វូណន តេជោគឺជាព្រែកជីកប្រវត្តិសាស្ត្រទី១

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាគម្រោងសាងសង់ ព្រែកជីកហ្វូណន តេជោ គឺជាព្រែកជីកប្រវត្តិសាស្ត្រទី១ និងជាការទន្ទឹងរង់ចាំជាយូររបស់ប្រជាជនកម្ពុជា ក្រោមអគ្គមគ្គទេសក៍ឯក ផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងអាណត្តិរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/C6sQYTv2E34

ប្រជាជនខ្មែរ ក៏មានភាពវ័យឆ្លាតនិងពូកែមិនចាញ់ប្រទេសជិតខាងឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆោតជាសំណួរទៅនឹងអ្នកវិភាគនៅក្រៅស្រុក ដែលម៉ាក់ងាយសមត្ថ ភាពខ្មែរថា មិនឆ្លាតដូចប្រទេសជិត ហើយចុះខ្មែរឱ្យគេយកទឹកដីបានដោយងាយៗ។ ខ្មែរក៏ឆ្លាតដែរ ខ្មែរធ្វើអង្គរបាន»។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7iRTWe6zo-c

អតីតនាយកនិងនាយករងរដ្ឋបាលរាជធានីភ្នំពេញប្រកាសកាន់តំណែងអភិបាលរងគណៈអភិបាលរាជធានីភ្នំពេញ

លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលអតីតជានាយកនិងជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញជាផ្លូវការហើយ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/r-1Ie-QMrcg

រាជរដ្ឋាភិបាល នៅតែផ្ដល់អទិភាពខ្ពស់លើការអភិវឌ្ឍន៍ធនធានមនុស្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថារាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តាមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MMJDGfzpehU

រដ្ឋមន្ត្រីបរិស្ថាន បង្ហាញមហិច្ឆតាកែប្រែការធ្វើស្ករត្នោតពីលក្ខណៈគ្រួសារ ទៅជាពាណិជ្ជកម្មខ្នាតអន្តរជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានបង្ហាញមហិច្ឆតាចង់អភិវឌ្ឍន៍ការធ្វើស្ករត្នោតពីលក្ខណៈគ្រួសារ ឱ្យទៅជាការធ្វើអាជីវកម្មបែបលក្ខណៈពាណិជ្ជកម្មខ្នាតអន្តរជាតិ និងបំព្រួញពូជត្នោតឱ្យឆាប់ទទួលផល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aafIyn7AYiU