All posts by មេគង្គ ប៉ុស្តិ៍

រាជរដ្ឋាភិបាល នៅតែផ្ដល់អទិភាពខ្ពស់លើការអភិវឌ្ឍន៍ធនធានមនុស្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថារាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តាមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MMJDGfzpehU

រដ្ឋមន្ត្រីបរិស្ថាន បង្ហាញមហិច្ឆតាកែប្រែការធ្វើស្ករត្នោតពីលក្ខណៈគ្រួសារ ទៅជាពាណិជ្ជកម្មខ្នាតអន្តរជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានបង្ហាញមហិច្ឆតាចង់អភិវឌ្ឍន៍ការធ្វើស្ករត្នោតពីលក្ខណៈគ្រួសារ ឱ្យទៅជាការធ្វើអាជីវកម្មបែបលក្ខណៈពាណិជ្ជកម្មខ្នាតអន្តរជាតិ និងបំព្រួញពូជត្នោតឱ្យឆាប់ទទួលផល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aafIyn7AYiU

ប្រជាពលរដ្ឋខេត្តមណ្ឌលគិរីអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

មិនខុសពីបណ្ដារាជធានីខេត្តផ្សេងៗឡើយ ក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃទី០៥ សីហា ២០២៤នេះ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋដែលរួមមានទាំងជនជាតិដើមភាគតិច បានរួបរួមគ្នាប្រមាណជិត២ពាន់នាក់ នៅចំណុចវិមានឯករាជ្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ដើម្បីអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RuX483Keu5A

សម្តេចធិបតី ហ៊ុន ម៉ាណែត និងខឿនការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រតិបត្តិករមួយរូបក្នុងដំណើរការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវខ្សែក្រវាត់តាមព្រំដែនដែលជាផ្នែកដ៏សំខាន់នៃខឿនការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិបន្ថែមលើបង្គោលព្រំដែនដែលបានបោះជាក់ស្តែងនិងខ្សែកំណត់ដែនសីម៉ាដែលបានកំណត់នៅលើផែនទី។ រូបភាពវីដេអូឃ្លីបនេះ​បង្ហាញពីសកម្មភាព​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលឆ្នាំ២០១៧ ដែលពេលនោះ សម្ដេចធិបតីមានតួនាទីជានាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក។ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ។ ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ (https://youtu.be/CvwRPDuRZK8)

ឈ្វេងយល់ពីប្រពៃណីយ និងវប្បធម៌របស់ជនជាតិចាមនៅអតីតដែនដីចម្ប៉ា

ខឿន​វប្បធម៌​ចាម​​មាន​ភាព​ត្រចះ​ត្រចង់​ ដោយ​មានពិធីបុណ្យ កេរ្តិ៍ដំណែល​ មុខ​របរ​ប្រពៃណី ជាច្រើន ក្នុង​នោះ សិល្បៈ​ធ្វើគ្រឿងកុលា​ភាជន៍ជនជាតិចាមត្រូវបាន​អង្គការ UNESCOទទួលស្គាល់ជាបេតិកភណ្ឌ​អរូបី​ត្រូវ​ការការពាជាបន្ទាន់ រួមចំណែក​ក្នុង​ការ​បង្កើតផ្ទាំងគំនូរវប្បធម៌ចម្រុះ​ពណ៌ ក្នុងមហាគ្រួសារ ៥៤ ជនជាតិនៃប្រទេស​វៀតណាម។

 

បុណ្យ Ramuwan បាន​ប្រព្រឹត្តិទៅ​ នា​ខែ​មិនា ​ឬខែមេសា ហើយ​អូសបន្លាយ​ក្នុង​រយៈពេល ១ ខែ។ ក្នុងពីធី​បុណ្យ Ramuwan ពិធីសែន​ផ្នូរគឺជា​ពិធីការ​ដ៏សំខាន់​បំផុត។ ក្នុង​ថ្ងៃនេះ ជនជាតិ​ចាម​​ដែលកាន់​សាសនាបានី នឹង​ស្លៀកពាក់​សម្លៀក​បំពាក់​ប្រពៃណី​ ហើយ​​នាំគ្នា​ទៅកាន់​កន្លែង​បញ្ចុះ​សព​របស់​ជនជាតិ​ចាម ដើម្បី​រួម​គ្នា​រៀបចំ​ពិធីសែនផ្នូរ ​អញ្ជើញ​បុព្វ​ការី ជីដូនជីតា។

គ្រឿង​សំណែន​ក្នុង​ពិធីសែន​ផ្នូរ​​គឺសាមញ្ញណាស់ រួមមាន ម្លូស្លា បារី ទឹក នំនែក ស្ករគ្រាប់ជាដើមផ្នូររបស់ជនជាតិ​ចាម​មាន​ភាព​ពិសេសណាស់ គេមិន​បាន​កសាងឱ្យមាំទាំទេ គ្រាន់តែពូនខ្សាច់ពីលើស្មើផ្ទៃមុខដីប៉ុណ្ណោះ ហើយបានសម្គាល់ដោយថ្មរាងមូលមួយដុំ។ ផ្នូរ​ទាំងអស់បានរៀបជាជួរវែងៗយ៉ាង​ពិសេស។

ទន្ទឹម​នឹង​បុណ្យ ​ Ramuwan បុណ្យ Kate ក៏ជាបុណ្យ​ធំ​មួយ​ក្នុង​ឆ្នាំដែរ។ នេះ​គឺជា​ពិធីបុណ្យរបស់ជនជាតិចាមកាន់​ព្រហ្មញ្ញសាសនា ដែលធ្វើឡើងនៅដើមខែទី ៧ នៃប្រតិទិនចាម (ត្រូវនឹងខែទីតុលា)។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅតំបន់ប្រាសាទបុរាណរបស់ជនជាតិ​ចាម។

នៅខេត្ត​ ប៊ិញ​ធួន (Binh Thuan) ជាតំបន់ដែលមានសហគមន៍ជនជាតិចាម​ច្រើនទីពីរនៅប្រទេសវៀតណាម បន្ទាប់ពីខេត្ត នីញ​ធួន (Ninh Thuan) មានកេរ្តិ៍ដំណែល​ប្រាសាទបុរាណ Po Sah Inu (សង្កាត់ ភូហាយ (Phu Hai) ទីក្រុង ផាន​ធៀត (Phan Thiet)) ដែលតែងតែត្រូវបានជ្រើសរើសជាកន្លែងសំខាន់សម្រាប់ការរៀបចំពិធីបុណ្យ Kate អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះនេះជាអាស័យដ្ឋានវប្បធម៌ ស្ថាបត្យកម្ម និងសាសនាដ៏ពិសេសរបស់ជនជាតិចាម ក៏ដូចជាអាស័យដ្ឋានទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ។

ក្នុងប៉ុន្មានថ្ងៃនៃពិធីបុណ្យនេះ ពិធីការប្លែក​និង​ពិសេសត្រូវបានធ្វើឡើងនៅប្រាសាទ Po Sah Inu ដូចជា៖ ពិធីបើកប្រាសាទ ពិធីសែន​ថ្វាយ ពិធី​ដង្ហែរក្បួនសម្លៀកបំពាក់​របស់ព្រះ Po Sah Inu ងូតលាង Linga – Yoni ស្លៀកពាក់​ សែនព្រេនអំណរពិធី Kate នៅមុខប្រាសាទ… ដែល​មានអត្ថន័យដ៏ពិសិដ្ឋ ដើម្បីថ្លែងអំណរគុណចំពោះអាទិទេពដែលបានជួយឲ្យអាកាសធាតុល្អ និងមាន​រដូវប្រមូលផលច្រើន​សន្ធឹក ក៏ដូចជារំលឹកដល់យុទ្ធជនពលី ជីដូនជីតា និងបុព្វការីជន។ ក្រៅពីអត្ថន័យខាងលើ ក្នុងឱកាសនេះ សហគមន៍ជនជាតិចាម ក៏នាំគ្នាទៅប្រាសាទ Po Sah Inu ដើម្បីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ក្រុមគ្រួសារបានជីដូនជីតា​ជួយ​ចម្រុង​ចម្រើន ​កូនចៅរកស៊ីមានបាន និងជួបសំណាងល្អ។

ពិធីបុណ្យ Kate ក៏ជាឱកាសសម្រាប់ជនជាតិចាមសម្តែងឧបករណ៍ភ្លេងប្រពៃណី រាំនិងច្រៀងបទចម្រៀងប្រពៃណីជនជាតិចាម យុវជនចូលរួមប្រកួតផ្លុំត្រែ ត្រែ saranai ប្រឡងបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណី ​ប្រឡងវេច​នំ និងបុកអង្ករ តុបតែង និងដាក់​តាំងគ្រឿងសំណែន… សកម្មភាពទាំង​នេះ​ធ្វើ​ឡើង​យ៉ាងរំជើប​រំជួល និង​ទាក់ទាញភ្ញៀវ។ ក្រៅពី​​សកម្មភាព​ណែនាំ​វប្បធម៌​ចាម​ជា​ច្រើន ​ដូច​ជា ​ការ​សម្ដែងការបង្ហាញ​​ពីរបៀប​ធ្វើ​គ្រឿង​កុលាលភាជន៍ ការ​ត្បាញ​ក្រណាត់​ជនជាតិ ការដាក់​តាំងផលិតផល​ពិសេស​នៃតំបន់… អ្វីៗទាំងអស់បង្កើតបានជា​ពិធីបុណ្យ Kate ចម្រុះ​ពណ៌​ និង​ពោរពេញទៅ​ដោយ​អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​ចាម​។

ពិធីបុណ្យ Kate មិនត្រឹមតែបំពេញតម្រូវការសាសនារបស់ជនជាតិចាមប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏ពិសេសមួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា និងស្វែងយល់ពីសម្រស់វប្បធម៌ចាម។

លក្ខណៈពិសេស​នៃ​សិល្បៈធ្វើ​គ្រឿង​កុលាលភាជន៍របស់​ជនជាតិ​ចាម

គ្មាននរណាម្នាក់ដឹងច្បាស់ថា មុខ​របរធ្វើ​គ្រឿង​កុលាលភាជន៍របស់ជនជាតិចាមចាប់ផ្តើមនៅពេលណាទេ ពួកគេគ្រាន់តែដឹងថា មុខរបរនេះមានតាំងពីយូរយារណាស់មកហើយ។ សព្វថ្ងៃនេះ មុខរបរធ្វើ​គ្រឿង​កុលាលភាជន៍របស់ជនជាតិចាមនៅតែមាន និងអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្នុងភូមិ​ទាំងពីរគឺ ភូមិប៊ីញឌឹក (Binh Duc) (អតីតមានឈ្មោះថាភូមិ Ligok) នៅឃុំផានហៀប (Phan Hiep) ស្រុក បាកប៊ិញ (Bac Binh) ខេត្តប៊ិញធួន (Binh Thuan) និងភូមិធ្វើ​គ្រឿង​កុលាលភាជន៍ បាវទ្រុក (Bau Truc) (អតីតមានឈ្មោះថាភូមិ Hamu Crok) នៅទីរួមស្រុក ភឿក​យ៉ឹន (Phuoc Dan) ស្រុក នីញ​ភឿក (Ninh Phuoc) ខេត្ត នីញធួន (Ninh Thuan)។

ក្បួន​រចនាលើគ្រឿងកុលាលភាជន៍​ បាវ​ទ្រុក (Bau Truc) ភាគច្រើនមានប្រធានបទអំពីទន្លេ ដើមឈើ មេឃ និងផែនដី ខ្លឹមសារសាសនា។ របៀបដុត​គ្រឿង​កុលាលភាជន៍នៅភូមិ​ បាវ​ទ្រុក (Bau Truc) ក៏មានលក្ខណៈពិសេសផងដែរ គេ​មិនដុតក្នុងឡទេ ប៉ុន្តែគេ​បានប្រមូលផ្តុំ​អុស ចំបើង និងអង្កាម ដោយសីតុណ្ហភាពប្រហែល ៨០០ អង្សាសេ ដុតក្នុងរយៈពេល ៥ ទៅ ៨ ម៉ោង អាស្រ័យលើទំហំគ្រឿង​កុលាលភាជន៍។

តាមទំនៀមទំលាប់តាំងពីបុរាណ មុនពេល​ដុត​គ្រឿង​កុលាលភាជន៍  សិប្បករនឹងជ្រើសរើសថ្ងៃណាល្អ និងទិញគ្រឿងសំណែន​មួយចំនួន ដើម្បីសែន​ថ្វាយដល់បុព្វការីជន និងអាទិទេព ដើម្បីបង្ហាញពីបំណងចង់ឱ្យគ្រឿង​កុលាលភាជន៍​ត្រូវបាន​ដុតឲ្យ “ឆ្អិន” ស្មើៗគ្នា មិនត្រូវខូចខាត។

ផលិតផលគ្រឿងកុលាលភាជន៍​ប្រពៃណី បាវ​ទ្រុក (Bau Truc) មានច្រើនប្រភេទ ពិសេសដូចជា៖ ពាង ចង្រ្កាន កំសៀវ ផើង ឆ្នាំង… សព្វថ្ងៃនេះ ក្នុងយុគសម័យសេដ្ឋកិច្ចទីផ្សារ សិប្បករភូមិធ្វើគ្រឿង​កុលាលភាជន៍ បាវ​ទ្រុក (Bau Truc) បានស្រាវជ្រាវយ៉ាងឆាប់រហ័ស និងបង្កើតបន្ថែមទៀត​នូវ​គ្រឿង​កុលាលភាជន៍​ថ្មីជាច្រើន​ប្រភេទ ដែល​មាន​លក្ខណៈសិល្បៈខ្ពស់ ដើម្បីបម្រើទេសចរណ៍ និងពាណិជ្ជកម្ម។

និយាយអំពីទិសដៅយូរអង្វែង និងនិរន្តរភាពក្នុងការអភិវឌ្ឍគ្រឿង​កុលាលភាជន៍ បាវ​ទ្រុក (Bau Truc) លោក ភូហ៊ឹវ​មីញ​ធួន (Phu Huu Minh Thuan) ប្រធានសហករណ៍គ្រឿង​កុលាលភាជន៍ចាម បាវ​ទ្រុក (Bau Truc) បានមានប្រសាសន៍ថា៖ “យើងតែងតែស្វែងរក និងមានគំនិតថ្មីៗជាច្រើន”; តែងតែផ្លាស់ប្តូរ និងកែលម្អការរចនាឱ្យសមស្របតាមចំណង់ចំណូលចិត្តទីផ្សារ។ បច្ចុប្បន្នយើងខ្ញុំមានគំរូគ្រឿង​កុលាលភាជន៍ជាង ១០ ពាន់ រួមទាំងគំរូសំខាន់ៗប្រហែល ៥០០ ។ យើងក៏ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរក្នុងការវិនិយោគលើធនធានមនុស្ស ជាពិសេសធនធានមនុស្សវ័យក្មេង។ ទន្ទឹម​នឹង​នោះ​ក៏​មាន​ផែនការ​រួមផ្សំនឹងទេសចរណ៍ ដើម្បីអភិវឌ្ឍភូមិសិប្បកម្ម ដើម្បីទាញយកសក្តានុពលក្នុងស្រុកជាអតិបរមា។

ការដែល​អង្គការ UNESCO ទទួល​ស្គាល់ជា សិល្បៈធ្វើ​គ្រឿង​កុលាលភាជន៍របស់ជនជាតិចាម បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការការពារជាបន្ទាន់ នោះគឺជាការបញ្ជាក់នូវអត្តសញ្ញាណវប្បធម៌ជាតិរបស់វៀតណាមក្នុងឃ្លាំងបេតិកភណ្ឌ​វប្បធម៌ពិភពលោក។ បេតិកភណ្ឌវប្បធម៌សិល្បៈនៃការធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម ឥឡូវនេះបានក្លាយទៅជាសម្បត្តិរួមរបស់មនុស្សជាតិ./. 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Yv4rmCUa60U

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញឲ្យមន្ត្រីបំរើសេវាមណ្ឌលសុខភាព ត្រូវមានវត្តមានក្នុងម៉ោងវេលាការងារឲ្យបានច្បាស់លាស់

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិ បាល បានជំរុញឲ្យមន្ត្របំរើសេវានៅមណ្ឌលសុខភាព ត្រូវមានវត្តមានក្នុងម៉ោងវេលាការងារឲ្យបានច្បាស់ លាស់ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស ដឹកនាំគណៈប្រតិភូចាប់ពិនិត្យការអនុវត្តសេវាសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត នៅសាលាខេត្តកំពត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/n5MfcGKnNxM

អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរួចជាស្រេចសម្រាប់ពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការតៀម លក្ខណៈការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលនិងរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលការតំឡើងឆាកប្រគុំតន្ត្រីបាននិងកំពុងរៀបចំយ៉ាងញាប់ដៃញាប់ជើង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DdZi1jYy3Rg

បេសកជនពិសេសប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា កោតសរសើរការអភិវឌ្ឍរបស់កម្ពុជា

ក្នុងឱកាសនៃជំនួបសម្ដែងការគួរសមជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ ឯកឧត្តម អ៊ូ កូកូ ឡាំង  (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា នៅរៀងរាល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2CeH0UQfbag

រដ្ឋសភាកម្ពុជានិងសភាចិន គ្រោងចុះកិច្ចព្រមព្រៀងលើកកម្រិតទំនាក់ទំនងគ្នា

រដ្ឋសភាកម្ពុជា និងសភាចិន គ្រោងចុះកិច្ចព្រមព្រៀងលើកកម្រិតទំនាក់ទំនងគ្នាឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមការលើកកម្រិតទំនាក់ទំនង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនទាំងសងខាង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/drALR_LH-fg

តំណាងរាស្ត្រមណ្ឌលស្វាយរៀងប្រគល់គ្រឿងឧបភោគបរិភោគជូនកីឡាករអុំទូកប្រពៃណីដែលកំពុងហ្វឹកហាត់

លោកជំទាវ ដួង វណ្ណាតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនកីឡាករដែលកំពុងហ្វឹកហាត់ ដើម្បីត្រៀមប្រកួតកីឡាអុំទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអីង” ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី ១ ឆ្នាំ ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VLuBWeY1ufQ

អាជ្ញាធរស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ចំពោះជំនន់ទឹកភ្លៀង

(ខេត្តកំពង់ធំ)÷ អភិបាលស្រុកស្ទោង លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកអភិបាលស្រុក និងសហការីបានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងស្រែស្រូវរបស់ប្រជាកសិករដែលជនលិចដោយសារទឹកជំនន់នៅក្នុងភូមិសាស្ត្រឃុំម្សាក្រងស្រុកស្ទោង ខេត្តកំពង់ធំ នៅសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/d42R2E8pm_s

ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់

គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រដែលមានតម្លៃខ្ពស់មហាសាលសម្រាប់ប្រជាជាតិកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ជាមួយគ្នានេះ ការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ ប្រជាជនកម្ពុជានៅគ្រប់មជ្ឈដ្ឋានបានសម្តែងការគាំទ្រយ៉ាងផុសផុលនូវសមិទ្ធផលដ៏ថ្លៃថ្លានេះ ដោយពលរដ្ឋកម្ពុជាជឿជាក់យ៉ាងមុតមាំថា ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។

ប្រជាជនខ្មែរទាំងប្រុសស្រី គឺតែងរំពឹងចង់ឃើញសមិទ្ធផលដ៏មានតម្លៃនេះលេចចេញជារូបរាងផ្លូវការ។ រដ្ឋាភិបាលអាណត្តិថ្មីទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសហើយថានឹងបន្តគម្រោងនេះពីគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ហើយធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យទាល់តែបាន។

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ត្រូវបានកំណត់ជាថ្ងៃប្រកាសបើកដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ បានចាត់ទុកថាថ្ងៃចងចាំជាប្រវត្តិសាស្ត្រមួយ ដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់កម្ពុជា ។

យើងនឹងមានសមិទ្ធផលផ្លូវទឹកដ៏ធំ និងបម្រើផលប្រយោជន៍មហាសាលដល់សេដ្ឋកិច្ចជាតិ និងជាពិសេសគឺការរក្សាបាននូវឯករាជ្យភាពខាងការដឹកជញ្ជូនផ្លូវទឹក ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈកាលកន្លងទៅ។ ការកសាងសមិទ្ធផលផ្លូវទឹកដ៏មានតម្លៃនេះ គឺអាចឱ្យកម្ពុជាមានច្រកដែលអាចដង្ហើមបានដោយខ្លួនឯង ដែលនេះជាមហិច្ឆតាបង្កប់ដោយស្មារតីស្នេហាជាតិ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត របស់ប្រមុខដឹកនាំកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិសុទ្ធសាធ មិនមែនដើម្បីផលប្រយោជន៍សួនតួរបស់អ្នកដឹកនាំនោះទេ ព្រោះព្រែកជីកហ្វូណនតេជោ នឹងជួយទាំងវិស័យដឹកជញ្ជូន ដែលធ្វើឱ្យកម្ពុជាមានផ្លូវទឹកផ្ទាល់ខ្លួន ឯករាជ្យម្ចាស់ការ ចំណាយតិចជាងមុន ចំណេញពេល និងកាត់បន្ថយរបាំងនានាក្នុងការនាំចេញទំនិញរបស់កម្ពុជា។

សូមទស្សនាវីដេអូ៖https://youtu.be/1QpctZAp-O0

រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញការសហការក្នុងការគ្រប់គ្រងធនធានធម្មជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់មន្ត្រីក្រោមឱវាទ សហការឱ្យបានល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដៃគូពាក់ព័ន្ធ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាពិសេស ការសម្អាតថង់ប្លាស្ទិក ដើម្បីលើកកម្ពស់សុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរចូលមកទស្សនានៅប្រទេសកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NR2cvDfpWjA

រដ្ឋមន្ត្រីក្រសួងការងារ ចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបក្នុងតំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fsfnCaUP3Xs

រដ្ឋបាលខណ្ឌបឹងកេងកងបើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកង

រដ្ឋបាលខណ្ឌបឹងកេងកងបានបើកកិច្ចប្រជុំស្ដីពីការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់និងអនាម័យនៅក្នុងខណ្ឌបឹងកេងកងដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MbYnnpT76Co