All posts by មេគង្គ ប៉ុស្តិ៍

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ចុះពិនិត្យសេវាសាធារណៈរបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺនិងក្រុមគ្រួសារ នៅមន្ទីរពេទ្យខេត្តតាកែវ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FD9mP-YizTw

កម្ពុជាតែងទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងសង្គមនិងសេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកវេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន ជាឱកាសល្អដែលនាំឱ្យកម្ពុជាកាន់តែមានភាពលេចធ្លោក្នុងតំបន់អាស៊ាន។ ពិសេសស្ត្រីគឺជាម្ចាស់អាជីវកម្មចម្បង នៅប្រទេសកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QppFNSKQo54

សេចក្ដីប្រកាសស្ដីពីការអនុញ្ញាតឱ្យឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6EAkTmNBmBk

ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយអត្ថប្រយោជន៍ស្តីពីការអនុវត្តរបបសន្តិសុខសង្គមនៅខេត្តកំពង់ស្ពឺ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានអញ្ជើញផ្សព្វផ្សាយស្តីពី“ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តប្រមាណជិត ៤០០នាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3IeOd2ZdnkA

រាជរដ្ឋាភិបាលអាណត្តិទី៧ ចាត់ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកិច្ចការសំខាន់និងចម្បង

ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមឃុំទាំង ១២ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជារដ្ឋាភិបាលសង្គម និងសេដ្ឋកិច្ច ដូចដែលបានដាក់ចេញយ៉ាងច្បាស់ក្នុងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកម្មវិធីនយោបាយទាំងនេះ ពិតជាបានឆ្លើយតបនឹងការវិវត្តន៍នៃសង្គមជាតិ និងបានចាត់ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកិច្ចការសំខាន់ និងចម្បង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uQ-fBRFWyyg

កម្ពុជា-ឡាវ បន្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រោះមហន្តរាយធម្មជាតិ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើសម្តេចធិបតី ក្នុងការសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិជាមួយកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបសំដែងគួរសមជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែកក្កដា ២០២៤ នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yx7ckZLslB4

កាលានុវត្តភាពថ្មីបន្ថែមទៀតសម្រាប់ធុរជននិងវិនិយោគិននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងតំបន់រដ្ឋបាលពិសេសហុងកុង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែកក្កដា ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DRiPvD-xp-c

សម័យប្រជុំព្រឹទ្ធសភាបានអនុម័តអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើក សម័យប្រជុំវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តអនុ សញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយ ចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uovhjaHMkek

មន្ត្រីរដ្ឋបាលក្រុងស្ទឹងសែនម្នាក់និងបុគ្គលម្នាក់ទៀតត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធករណីបំផ្លាញដីព្រៃលិចទឹក

មន្ត្រីរដ្ឋបាលក្រុងស្ទឹងសែនម្នាក់និងបុគ្គលម្នាក់ទៀត ដែលឃាត់ខ្លួនដោយ ACU ត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតដីព្រៃលិចទឹក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/J_1wsuQVjBc

អ្នកផលិតកុលាលភាជន៍សេរ៉ាម៉ិចសំណូមពរអាជ្ញាធរខេត្ត ក្រសួងពាក់ព័ន្ធនិងរាជ រដ្ឋាភិបាលជួយគាំទ្រស្នាដៃខ្មែរ

បងប្អូនប្រជាពលរដ្ឋ អ្នកផលិតកុលាលភាជន៍ ហើយដុតឱ្យក្លាយជាសេរ៉ាម៉ិច បានត្អូញត្អែរពីផលបះពាល់ដោយខ្វះការគាំទ្រ ធ្វើឲ្យផលិត ផលពួកគាត់មិនដំណើរការ។ពួកគាត់បាន សំណូមពរដល់ក្រសួងពាក់ព័ន្ធ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលជួយគាំទ្រស្នាដៃខ្មែរដែលមានតាំងពីបុរាណនេះផង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cEaQsTwpfG4

រាជរដ្ឋាភិបាលផ្ដលអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយគ្រោះធម្មជាតិនៅភូមិក្រវៀនធំ

ដោយមើលឃើញពីការលំបាករបស់ពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់ជនបទ។រាជរដ្ឋាភិបាលបានផ្ដលអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្រួសារជនរងគ្រោះ និងងាយរងគ្រោះដោយគ្រោះធម្មជាតិ នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/16GPliEx8Vk

បង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានស្រាវជ្រាវបទល្មើសគ្រឿងញៀនតាមវិធានការជំនាញ ចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានបង្ហាញមុខ ជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន៣ពាន់២៤៨គ្រាប់ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xwk_9tJX2jY

អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបក្មេងទំនើង១ក្រុមដែលនាំគ្នាបង្ហោះម៉ូតូនៅផ្លូវកោះដាច់

ក្រុមក្មេងទំនើងសរុបចំនួន ២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JFoAW-KRMPc

កំណាត់ផ្លូវជាតិលេខ១០ត្រង់ចំណុច PK90+600 អាចចរាចរណ៍បានជាបណ្តោះអាសន្ន

កំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 (ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់) ដែលបានរអិលបាក់ស្រុត អាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនស្រាល ធុនធ្ងន់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់តភ្ជាប់ឡើងវិញ ជាពិសេសការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vfgLfshYVBI

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងកើតខាងត្បូងនិងខាងជើង

ប្រាសាទត្រពាំងផុង គឺជាប្រាសាទទោល ដែលកសាងឡើងអំពីឥដ្ឋ ស្ថិតនៅភាគខាងត្បូង នៃក្រុងរលួស ក្នុងភូមិគោកស្រុក ឃុំរលួស ដែលមានចម្ងាយ៣គីឡូម៉ែត្រ ពីប្រាសាទបាគង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5thtVticM_8