All posts by មេគង្គ ប៉ុស្តិ៍

ព្រឹទ្ធសភាកំណត់យកថ្ងៃស្អែក ដើម្បីពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីឯកភាវូបនីយកម្មនៃការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ស្អែកនេះ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rwqvtqIXQec

ពលរដ្ឋនៅខេត្តមណ្ឌលគិរីរីករាយជាមួយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍

 
ក្រោយទទួលបានដំណឹងអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលក្នុងនោះ ខេត្តមណ្ឌលគិរីត្រូវបានរួមបញ្ចូលយ៉ាងពិសេស បានធ្វើឲ្យពលរដ្ឋនៅខេត្តភាគឥសាន្តនេះ សប្បាយចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំជាតិ ដែលនាំយកភូមិភាគឥសាន្តរបស់ប្រទេស ពិសេសខេត្តមណ្ឌលគិរី ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចសំបូរបែប និងរីកចម្រើនកាន់តែខ្លាំងឡើង។

 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FMQxki9Tw0o

ប្រជាពលរដ្ឋខ្មែរនៅជប៉ុនអបអរសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនរួមមាន ពលករ អ្នកបម្រើការងារ និងសិស្សនិស្សិត បានចេញវីដេអូសម្តែងការគាំទ្រ និងអបអរសាទរយ៉ាងពេញទំហឹងចំពោះការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែសីហា ខាងមុខនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/okYFiy9p-go

តំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់ស្ទឹងសែន

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U4VcDzOUT34

តើពេលណាមានវិធានការលើម្ចាស់គោក្របីដើរលើផ្លូវសារធារណៈក្នុងក្រុងប៉ោយប៉ែត

ពលរដ្ឋដាក់ជាសំនួរថា?តើពេលណាទើបអាជ្ញាធរក្រុងប៉ោយប៉ែតមានចំណាត់ការច្បាស់លាស់ចំពោះម្ចាស់គោដែលបណ្ដោយឲ្យសត្វគោដើរតាមទីសាធារណៈ។ធ្វើឲ្យពលរដ្ឋនៅក្រុងប៉ោយប៉ែតក្ដៅក្រហាយដោយសារសត្វពាហនៈទាំងនោះដើរដេក អាចម៍ នោម នៅមុខផ្ទះបេះបោចផលដំណាំ បង្កគ្រោះថ្នាក់ចរាចរណ៍រាប់សិបដងដល់ប្រជាពលរដ្ឋមានខ្លះដល់ស្លាប់ក៏មាន ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RHESFi9rvW4

ដើមឈើជាច្រើនដើមបានដូលរលំបាំងផ្លូវថ្នល់នានានៅក្រុងកែប

ដើមឈើជាច្រើនដើមបានដូលរលំបាំងផ្លូវថ្នល់នានានៅក្រុងកែបខេត្តកែបដែលជាខេត្តជាប់មាត់សមុទ្របន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នារយះពេលជិត២សប្ដាហ៍រួមទាំងមែកឈើនិងកាកសំណល់ផ្សេងៗបានហូរចុះមកពីលើភ្នំកកស្ទះតាមបណ្ដោយដងផ្លូវ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tLjPfMRnQ4o

ទឹកស្ទឹងព្រែកត្នោតជន់លិចភូមិចំនួន៥ និងផ្ទះ៤៣ខ្នង នៅសង្កាត់គងនយ និងសាក់សំពៅ ក្នុងខណ្ឌដង្កោ

 
ទឹកស្ទឹងព្រែកត្នោតបានកើនឡើងខ្លាំង ហើយគិតរហូតមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានជន់លិចចំនួន០៥ភូមិ និង៤៣ខ្នងផ្ទះនៅសង្កាត់ចំនួន២របស់រដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ុន្តែពុំបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់ឡើយ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GCZk1-JFoEc

កម្ពុជា ប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិដើម្បីលើកកម្ពស់ការយល់ដឹងពីសារ:សំខាន់សត្វខ្លាធំ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការីជាមួយក្រសួងបរិស្ថាន និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃវត្ថមានរបស់សត្វខ្លាធំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8kKrLtFhCns

អភិបាលខេត្តឃ្យុងសាងប៊ុកដូប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aOV61idxafA

កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ

មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីនក បានបង្ហាញនូវសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោក ហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ការបញ្ជាក់នេះធ្វើ ឡើងនៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៩ ខែកក្កដា ២០២៤ នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ii7-MlTs_28

សម្ដេចតេជោ ស្នើអភិបាលខេត្តឃ្យុងសាងបុកដូជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម

សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ឯកឧត្តមអភិបាលខេត្តឃ្យុងសាងបុកដូ   ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មតាមរយៈ កៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃ ផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។

 សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EKDRlwc35ME

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងលួចផលិតទឹកកាធុម

ក្រោយទទួលព័ត៌មានពីអាជ្ញាធរថា មានករណីលួចផលិតទឹកកាធុម នៅចំណុចផ្ទះមួយកន្លែងម្ដុំចំការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបទីតាំងនេះផ្លាម តែក្រុមជនសង្ស័យបានដឹងខ្លួនមុនចាក់សោរផ្ទះទុកចោលហើយរត់គេចខ្លួនបាត់អស់។

(ខេត្តបន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា៖ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ មេបញ្ជាការ និងមានការសម្របសម្រូលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។


កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានសម្រេចកាត់សោរផ្ទះ រកឃើញមានវត្ថុតាង៖ទឹកកាធុមចំនួន៦ឆ្នាំង និង៣០០ដប, ស្លឹកកាធុមចំនួន១០ថង់ធំ ស្មើនឹង១៦៧គីឡូក្រាម,ថ្នាំក្អកចំនួន២កេសធំ(សារធាតុផ្សំ),កញ្ឆាស្ងួតចំនួន៧ថង់, កាធុនដែកចំនួន៦, ធុងទឹកកកចំនួន៣, ឧបករណ៍ជក់កញ្ឆាចំនួន៣១បំពង់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៤គ្រឿង, ថង់វេចខ្ចប់ និងដបច្រកមួយចំនួនធំ និងទូដែកចំនួន១។

បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណែកទឹកកាធុមនិងស្លឹកកាធុមត្រូវបានបំផ្លាញចោល។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ ការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ត្រូវតែបង្ក្រាប រាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដើម។ ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះបង្ក្រាបទីតាំងផលិត ចែកចាយ ផលិត ផលចេញពីស្លឹកកាធុម (ប្រភេទភេជ្ជៈលាយជាមួយថ្នាំបំបាត់ក្អក ) ដែលលួចនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសយុវវ័យ និងកុមារ។

លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ច បើសិនជាឃើញថាមានកន្លែងណាមានការលួចនាំចូល ផលិត និងចែកចាយ ស្លឹកកាធុម សូមរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ដើម្បីធ្វើការបង្ក្រាបភ្លាមៗ ដោយគ្មានការលើកលែងឡើយ៕
https://youtu.be/2v80jrVb6lI

អាជីវកម្មរបស់ លោក ហាស់ គា កែច្នៃដបជ័រធ្វើអំបោសជួយបរិស្ថាន

អាជីវកម្ម កែច្នៃដបជ័រធ្វើជាអំបោសរបស់ លោក ហាស់ គា កំពុងរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការជួយកាត់បន្ថយបញ្ហាបរិស្ថានដែលកើតចេញពីដបជ័រ និងបានផ្ដល់ការងារជូនប្រជាពលរដ្ឋជាច្រើននាក់ឲ្យទទួលបានកម្រៃជួយដោះស្រាយជីវភាពគ្រួសារបានមួយចំណែកផងដែរ។

សូមអញ្ជើញលោកអ្នក នាងកញ្ញា ទស្សនាបទយកការណ៍ទាក់ទិននិងអាជីវកម្ម កែច្នៃដបជ័រធ្វើជាអំបោសមួយរបស់ លោក ហាស់ គា នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដូចតទៅ៖https://youtu.be/NQHs-VEluaY

រដ្ឋមន្ត្រីក្រសួងការងារចុះពិនិត្យការអនុវត្តលក្ខខណ្ឌការងាររបស់កម្មករ និងទទួលទានអាហារជាមួយកម្មកររោងចក្រតារាលជាង៦ពាន់នាក់

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។បានចុះពិនិត្យការអនុវត្តលក្ខខណ្ឌការងាររបស់កម្មករ និង ទទួល ទានអាហារថ្ងៃត្រង់ជាមួយកម្មករ កម្មការិនីប្រមាណជាង៦ពាន់នាក់។

 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OZ4IXkRcNHo

សម្តេចតេជោនិងនាយករដ្ឋមន្ត្រីវៀតណាម បង្ហាញការប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងការជំរុញសេដ្ឋកិច្ច

តាមរយៈជំនួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរក្សាឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xKd8TeZIjqs