All posts by មេគង្គ ប៉ុស្តិ៍

ស្ថាប័ននិតិបញ្ញត្តិ កម្ពុជា-វៀតណាម ផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ត្រឹន ថាន់មិញ ប្រធានរដ្ឋសភា នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គម និយមវៀតណាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rLzqYCUpsnA

ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់យល់ ដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនមាន ប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធនាការក្នុងការបង្ក្រាបគ្រឿងញៀនខុសច្បាប់យ៉ាងសកម្ម នៅទូទាំងប្រទេស។

 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yLf2TuOAqjg

សម្ដេចធិបតី អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong

នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម ដែលបានទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ៨០ឆ្នាំ កាលពី១៩ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EpbvCiZo_0A

សាលាក្រុងកំពង់ឆ្នាំងដាក់ឱសានវាទឲ្យបណ្ដាក្រុមហ៊ុនស្រាបៀរត្រូវទម្លាក់ផ្លាកពាណិជ្ជកម្មតាមដងផ្លូវ

សាលាក្រុងកំពង់ឆ្នាំងបានដាក់ឱសានវាទដល់គ្រប់បណ្ដាក្រុមហ៊ុនស្រាបៀរ ក្នុងក្រុងកំពង់ឆ្នាំងទាំងអស់ត្រូវទម្លាក់ផ្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវនានាក្នុងក្រុងឲ្យអស់ត្រឹមថ្ងៃទី៣១ខែកក្កដា ។កិច្ចប្រជុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៥ខែកក្កដាឆ្នាំ ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Si_zOuFYuwc

៣០ឆ្នាំ ដំណើរការនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ IMT-GT

ភាពជោគជ័យនៃការអនុវត្ត គម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ!

៣០ឆ្នាំ ដំណើរការនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ IMT-GT

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/C9ENPo-WQH0

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ ដាំកូនឈើជិត៤ពាន់ដើម

នៅព្រឹកថ្ងៃ២៥ កក្កដា អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តបានប្រារព្ធពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ដោយការដាំកូនឈើចំរុះជិត៤ពាន់ដើម។ពិធីនេះរៀបចំឡើងនៅ ភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X3MGyss9NNU

អភិបាលខេត្តកំពង់ស្ពឺព្រមានលុបអាជ្ញាប័ណ្ណអ្នកប្រកបអាជីវកម្មរ៉ែដែលមិនគោរពច្បាប់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំក្រុមអាជីវករ ប្រកបអាជីវកម្មធនធានរ៉ែ ក្នុងគោលបំណងពង្រឹងក្នុងវិស័យធនធានរ៉ែ។ក្នុងនោះក្រុង/ស្រុក អង្គភាពទាំងអស់ដែលពាក់ព័ន្ធ ក្នុងវិស័យរ៉ែត្រូវលើកហេតុផលជូនអង្គប្រជុំទាំងពាក់ព័ន្ធផ្លូវ ដឹកលើសទម្ងន់ ការបង់សួយសារ និងផលប៉ះពាល់ដោយផ្ទាល់ក្នុងមូលដ្ឋាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/q5QoRnw8FNA

រដ្ឋមន្ត្រីមហាផ្ទៃ ស្ញប់ស្ញែងពីវីរភាពកម្លាំងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌនៅសល់ពីបាតទន្លេ

ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ទាំងកម្លាំងស៊ីម៉ាក់ និងកម្លាំងនគរបាលជាតិ ក្នុងភូមិសាស្រ្តស្រុកលើកដែក បានស្រង់គ្រាប់ចំនួន២៤.៦៩៩គ្រាប់ បំណែកដែកនាវា និងអំបែងយុទ្ធភណ្ឌសង្គ្រាមបានចំនួនជាង ២៧តោន។

 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yHZ5Vu4D3xY

អង្គការ Halo Trust ជួយបោសសំអាតមីនបានជាង៥០០គីឡូម៉ែត្រការ៉េ រយៈពេលជាង៣០ឆ្នាំ

អង្គការ Halo Trust ជួយបោសសំអាតមីនបានជាង៥០០គីឡូម៉ែត្រការ៉េ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស ប្រធានអង្គការ Halo Trust ថ្មីប្រចាំនៅកម្ពុជា លោក Tobias Wehitt ជាមួយ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/63bLZDVatHQ

សម្តេចតេជោ ហ៊ុន សែន គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវកូរោនផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នាព្រឹកថ្ងៃទី២៥ ខែកក្កដា ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HGDIa4O64qU

កម្ពុជា-វៀតណាម បន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់

កម្ពុជា វៀតណាម ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងអនុវត្តកិច្ចព្រមព្រៀង ដែលបានស្រាប់រវាងប្រទេសទាំងពីរ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានចូលជួបសំដែងការគួរ សម និងពិភាក្សាការងារជាមូយឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម នៅថ្ងៃទី២៥ ខែកក្កដា ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZA35JXa0P_E

រដ្ឋសភាចេញសេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8zkDnBExvlQ

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលព័ត៌មានចោទប្រកាន់ មួលបង្កាច់ និងបំភាន់ ពីការកាត់ទឹកដី ៤ខេត្តទៅឱ្យប្រទេសវៀតណាម

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលព័ត៌មានចោទប្រកាន់ មួលបង្កាច់ និងបំភាន់ ពីការកាត់ទឹកដី ៤ខេត្តទៅឱ្យប្រទេសវៀតណាម

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GFO2wn1UXI4

Nadaka Yoshinari ក្លាយជាអ្នកប្រដាល់ដែលស្ទើរតែគ្មានគូរប្រកួតនៅសង្វៀនរ៉ាចាដាំណើន

 
អ្នកលេងសាមួរ៉ៃជប៉ុន Nadaka Yoshinari ដែលគេស្គាល់ជាទូទៅថា ជាអ្នកប្រដាល់ជប៉ុនមួយរូបប្រកួតមិនដែលចាញ់នៅសង្វៀនរ៉ាចាដាំណើន(RWS)ដោយបានផ្ដួលកីឡាករថៃល្បីៗប្រចាំសង្វៀនរ៉ាចាដាំណើន(RWS)ជាច្រើនរូបនោះ។បច្ចុប្បន្ន Nadaka Yoshinari បានក្លាយទៅជាអ្នកប្រដាល់ដែលស្ទើរតែគ្មានគូរប្រកួតនៅប្រទេសថៃក្នុងទម្ងន់ Super Flyweight និង Flyweight ។

 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uh51V0wPvig

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថាកម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ

កម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងការធានា ការទាញយកធនធានធម្មជាតិសមុទ្រ ប្រកបដោយនិរន្តរភាព។ យើងកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ហើយយើងមិនចង់ឃើញសមុទ្ររបស់យើងទទួលរងពីវាទេ»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតី បើកវេទិកាពិភាក្សាសមុទ្រខៀវ (Blue Sky) រៀបចំឡើងដោយស្ថានទូត បារាំងប្រចាំកម្ពុជា និង នៅខេត្តព្រះសីហនុ នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Fg6sPCmbUtE