All posts by មេគង្គ ប៉ុស្តិ៍

វិបត្តិសេដ្ឋកិច្ច ធ្វើឱ្យប៉ះពាល់ដល់ អ្នកប្រកបមុខរបរស្មូនឆ្នាំង ក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ

អ្នកភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលមានមុខរបរស្មូនឆ្នាំង បានត្អូញត្អែ ពី សង្វាក់ផលិតកម្មរបស់ពួកគាត់មិនដំណើរការ ដោយសារ បញ្ហាវិបត្តិសេដ្ឋកិច្ចជាសកល ធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងជាពិសេសគ្រាដែលពួកគាត់កំពុងជំពាក់ប្រាក់ធនាគារឯកជន ដែលមកបង្ខំទាប្រាក់ជារៀងរាល់ថ្ងៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Kw2-WlCABU4

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសហការនឹងក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានបំណងសហការជាមួយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា តាមរយៈការផ្ដល់ឥណទានដែលមានការប្រាក់ទាបដល់បណ្ដាសហគ្រាសផលិតម្ហូបអាហារនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/x7Pj3NMrg4M

ក្រសួងព័ត៌មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ក្នុងគោលបំណងបន្តធានាបរិយាកាសល្អប្រសើរ សម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយ សម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការពារ សុវត្ថិភាពអ្នកសារព័ត៌មាន ក្រសួងព័ត៌មានបានរៀបចំនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាមួយ ដែលធម្មនុញ្ញមួយនេះកំពុងស្ថិតនៅក្នុងសេចក្តីព្រាងនៅឡើយ ដែលនាំឱ្យក្រសួងព័ត៌មានលើក យកមកធ្វើកិច្ចពិគ្រោះយោបល់ជាមួយបណ្តាអ្នកសារព័ត៌មានមកពីអង្គភាពនានា ដើម្បីប្រមូលធាតុចូល តាមរយៈសិក្ខាសាលានៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-Ywyn4_f4e0

កិច្ចប្រជុំរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាមួយអាជ្ញាធរខេត្តដើម្បីគ្រប់គ្រងជនបរទេសឱ្យបានល្អ

អាជ្ញាធរខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យសមត្ថកិច្ច ធ្វើការគ្រប់គ្រងជនបរទេសឱ្យបានល្អ និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពី អន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិ

 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sh_a66TFHx8

ប្រជាពលរដ្ឋស្រុកកំពង់លែងបានទទួលការអនុញ្ញាតឲ្យបង្កបង្កើនផលស្រូវលើដីតំបន់៣

តបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែង ។ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះបងប្អូន សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលបង្កបង្កើនផលលើដីតំបន់៣មួយរដូវកាលទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sVSWvmEPsAQ

ក្រុមស្រាវជ្រាវបុរាណវិទ្យាធ្វើកំណាយស្រាវជ្រាវស្ថានីយបុរាណវិទ្យាភ្នំបូក

ក្រុមស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកបុរាណភ្នំបូក

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fgNJZXq9N5c

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមនឹងឯកឧត្តមរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា

នៅរសៀលថ្ងៃទី២២ ខែកក្កដា ម្សិលមិញ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមនឹងពិភាក្សាការងារនៅទីស្ដីការក្រសួងការពារជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H_qYBI0QzYA

ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមនឹងឯកឧត្តមរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា

នៅរសៀលថ្ងៃទី២២ ខែកក្កដា ម្សិលមិញ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Anatoly Bolovic ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមនឹងពិភាក្សាការងារនៅទីស្ដីការក្រសួងការពារជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/z85QOf9XQ2c

សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកអគ្គរដ្ឋទូតស្រីលង្កាដែលចប់អាណត្តិ

សម្តេចធិបតីវាយតម្លៃខ្ពស់ ចំពោះតួនាទីសកម្មរបស់ឯកអគ្គរដ្ឋទូតស្រីលង្កា ដែលចប់អាណត្តិបេសកកម្មពីកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Eoy0ynURqvo

ឯកឧត្តម អ៊ុក រ៉ាប៊ុនជួបសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង

ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល និងចែកអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវ ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4pG9cJ4t60g

គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យសុខភាពជូនពលរដ្ឋរាប់ពាន់នាក់

 
ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមកពីស្រុកព្រៃឈរនិងកងមាស បានទទួលសេវាព្យាបាលជំងឺនិងចែកថ្នាំដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបរិវេណវិទ្យាល័យហ៊ុនសែន ព្រៃទទឹង ស្រុកព្រៃឈរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/I-CDyXcb-K8

ពលរដ្ឋផ្តុំគ្នាតវ៉ាក្រោយមន្ត្រីមួយរូបយកលុយថ្លៃដីជាង២លានដុល្លារ

ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិបាក់ចិញ្ចៀន និងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទងកាលពីចុងសប្តាហ៍កន្លងទៅ បាន ប្រមូលគ្នាតវ៉ានៅមុខផ្លូវចូលកន្លែងសាងសង់រោងចក្រ ដោយស្នើសុំឲ្យថៅកែជនជាតិចិន និងលោកអ៊ី លាងអេង បើកលុយថ្លៃទិញដីឲ្យពួកគាត់ ក្រោយលេចឮថា គេចង់ស៊ីដាច់លុយថ្លៃដី សរុបជាង២លានដុល្លាររបស់ពួកគាត់ ដែលបានលក់ឲ្យថៅកែចិនសាងសង់រោងចក្រ។

 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HAq6hGzympg

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគេនទៀនព្រះវស្សានិងដល់ព្រះសង្ឃនៅវត្តចំពុះក្អែក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សានិងទេយ្យទានដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តមុនីសុវណ្ណហៅចំពុះក្អែក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mXR-8sZHEqY

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំនិងប្រកបដោយផ្លែផ្កាបន្ថែមទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YqaS0ObCNKI

អង្គការសហប្រជាជាតិចាត់ទុកកម្ពុជាជាប្រទេសគំរូក្នុងការកែប្រែប្រទេសជាតិ

ឯកឧត្តមអគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានចាត់ទុកកម្ពុជា ជាប្រទេសគំរូ ដែលបានប្រែក្លាយពីប្រទេស ធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/q17zEHICav0