All posts by មេគង្គ ប៉ុស្តិ៍

អគ្គលេខាធិការរងអ.ស.ប. លើកសរសើរពីកងទ័ពមួកខៀវកម្ពុជា

ឯកឧត្តមអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ (អ.ស.ប.) បានលើកឡើងថា កងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មនៅបរទេស សុទ្ធសឹងតែជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NjRw1jYaX6Y

អាជ្ញាធរខេត្តកំពតដាំកូនត្នោតជាងបួនពាន់ដើមនៅព្រំដែនកម្ពុជា-វៀតណាម

អាជ្ញាធរខេត្តកំពត ដាំកូនត្នោតជាងបួនពាន់ដើមជាលើកទី២នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា វៀតណាម បន្ទាប់ពីកូនត្នោតដែលដាំលើកមុនបានងាប់
អស់ព្រោះខ្វះការថែទាំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OFxDGCopsak

អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានអញ្ជើញមកទស្សនាប្រាសាទព្រះវិហារ

 
អាជ្ញាធរជាតិព្រះវិហារទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម KHARE ATUL អគ្គលេខាធិការរងអង្គការសហប្រជាជាតិហៅកាត់ថា(UN)ដែលបានអញ្ជើញមកទស្សនាប្រាសាទ ព្រះវិហារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖  https://youtu.be/suZlLYnNRjA

កិច្ចសម្ភាសន៍រវាងលោក ប៉ុន ប៊ុនសុងជាមួយឯកឧត្តម ហ៊ុយ វណ្ណៈ

កិច្ចសម្ភាសន៍រវាងលោក ប៉ុន ប៊ុនសុង នាយកសារព័ត៌មានមេគង្គប៉ុស្ដិ៍និងជាទីប្រឹក្សាផ្នែកព័ត៌មាននៃទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាទាក់ទងនឹងការចងក្រងបោះពុម្ភ”សៀវភៅ ស មូសដ្ឋានគ្រឹះ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”។https://youtu.be/nRRkoXAvxis

សិក្ខាកាមសប្បាយចិត្តដែលមានម៉ោងរៀនបត់បែនគ្រប់ពេល “រៀនពេលណាក៏បាន”

ភ្នំពេញ៖សិក្ខាកាមកំពុងសិក្សាវេនយប់នៅក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» សប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានម៉ោងរៀនបត់បែនមិនថាយប់ថ្ងៃ ឬវេនចុងសប្តាហ៍នោះទេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5p-e—nfhU

កម្ពុជានិងKOICA អនុវត្តគម្រោងកសាងសមត្ថភាពលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/a9XBSa4hfUs

ជប៉ុនផ្តល់ហិរញ្ញប្បទាន ៥៧,៥ លានដុល្លារដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការចំនួន២របស់កម្ពុជា

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៨ ៦៧៩ លានយ៉េនជប៉ុន ប្រមាណ ៥៧,៥ លានដុល្លារអាម៉េរិក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/a1bLJwjGiPs

ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃ ស្រុកចំនួន២នៅក្នុងខេត្តកំពង់ស្ពឺរងការជន់លិចដោយអន្លើ

ខេត្តកំពង់ស្ពឺ៖ ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យទឹកភ្លៀងបានជន់លិចផ្ទះសម្បែង សាលារៀន និងដំណាំស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកគងពិសី និងស្រុកបសេដ្ឋ ដោយអន្លើៗ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/r62sMX9VY-c

កិច្ចសម្ភាសន៍រវាងលោក ប៉ុន ប៊ុនសុងនិងលោកបណ្ឌិត គិន ភា

កិច្ចសម្ភាសន៍រវាងលោក ប៉ុន ប៊ុនសុង នាយកសារព័ត៌មានមេគង្គប៉ុស្ដិ៍និងលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ជុំវិញដំណើរទស្សនកិច្ចរបស់ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមមកកាន់កម្ពុជា

Link ទៅកាន់ youtube: https://youtu.be/Y8I7tcSs8II

អាជ្ញាធរខេត្តជំរុញមន្ត្រីពេទ្យសត្វយកចិត្តទុកដាក់ចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោក្របី

អាជ្ញាធរខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ កក្កដាឆ្នាំ២០២៤ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈដូចជាគោ ក្របីជូនដល់ប្រជាកសិករ ដើម្បីទប់ស្កាត់កុំឱ្យមានជំងឺសារទឹកផ្ទុះឡើងនារដូវវស្សានេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yG6vZqpuldE

ជនមិនស្គាល់មុខបានលួចដាំដូងជិតមួយម៉ឺនដើមក្នុងព្រៃកោងកាង

 
អាជ្ញាធរខេត្តកែបមានការភ្ញាក់ផ្អើលបន្ទាប់ពីរកឃើញថា មានជនមិនស្គាល់មុខបានលួចដាំដូងជិតមួយម៉ឺនដើមក្នុងព្រៃកោងកាងស្ថិតនៅក្នុងភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wkKNEUQwAp4

សម្តេចធិបតី ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណចំពោះអ្នកព័ត៌មានណាកៀបគេដើម្បីយកលុយ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឱ្យឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណ និងដាក់ក្នុងបញ្ជីខ្មៅចំពោះអ្នកព័ត៌មានណាដែលផ្សាយមិនពិត បំពុល សង្គម និងកៀបគេដើម្បីយកលុយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកព័ត៌មានវិជ្ជាជីវៈ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6XKJ-a-hR3s

សម្តេចធិបតី ណែនាំឱ្យធនាគារជាតិនៃកម្ពុជាសម្រួលលក្ខខណ្ឌលើការចាយប្រាក់ដុល្លាររបស់ភ្ញៀវទេសចរ

ប្រមុខរាជរដ្ឋាភិបាល ណែនាំឱ្យធនាគារជាតិនៃ កម្ពុជាធ្វើការជាមួយធនាគារពាណិជ្ជ ក្នុងការទទួលយកប្រាក់ដុល្លារដែលខ្ទេច មានស្នាមប្រឡាក់តិចតួច ឬក៏មានប្រហែលតិចតួច ធ្វើការប្ដូរជូនដល់ភ្ញៀវទេសចរណ៍អន្តរជាតិ ដើម្បីលើកទឹកចិត្តដល់ភ្ញៀវទេសចរណ៍ដែលទៅលេងសៀមរាប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sAR4bPiYaKE

ប្រមុខរាជរដ្ឋាភិបាលថា សារមន្ទីរនៅវត្តរាជបូណ៌នឹងក្លាយជាតំបន់ទេសចរវប្បធម៌មួយទៀតនៅខេត្តសៀមរាប

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រំពឹងថា សារមន្ទីរនៅវត្តរាជបូណ៌ នឹងក្លាយជាតំបន់ទេសចរវប្បធម៌មួយបន្ថែមទៀតនៅក្នុងខេត្តសៀម រាប។ ការបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ofb0aQMa2zA

វិស័យពុទ្ធសាសនារីកចម្រើននិងផ្តល់ឱកាសដល់ពុទ្ឋបរិស័ទបដិបត្តិសាសនានិងបំពេញបុណ្យ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព នាំឱ្យវិស័យពុទ្ធ សាសនារីកចម្រើន និងផ្តល់ឱកាសដល់ពុទ្ឋបរិស័ទគ្រប់ទិសទីបដិបត្តិសាសនា និងបំពេញបុណ្យដោយគ្មានការបង្ខិតបង្ខំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/iraKybBe0xM