All posts by មេគង្គ ប៉ុស្តិ៍

ឯកឧត្តម ស សុខា បង្ហើបពីកម្រិតកម្ពស់ថ្មីសម្រាប់បេក្ខជនប្រឡងនគរបាលជាតិ

ក្រសួងមហាផ្ទៃ នឹងកំណត់ជាថ្មី នូវកម្រិតកម្ពស់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងយកក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ។ នេះបើតាមការថ្លែងឱ្យដឹងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ របស់ក្រុមការងារយុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SCfkgTlan2s

អគ្គលេខាធិការគ្រប់គ្រងល្បែងខុសច្បាប់ អំពាវនាវឱ្យពង្រឹងការទប់ស្កាត់ល្បែងនៅមណ្ឌលគិរី

ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤។ អគ្គលេខា ធិការគ្រប់គ្រងល្បែងខុសច្បាប់អំពាវនាវឱ្យពង្រឹង ការទប់ស្កាត់ល្បែងក្នុងខេត្តមណ្ឌលគិរី

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bktzxXcA1B4

ប្រធានIOMកម្ពុជា ចូលជួប ឯកឧត្តម ហេង សួរ ដើម្បីជម្រាបលា


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រីKristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)កម្ពុជា បានចូលជួបដើម្បីជម្រាបលានៅពេលដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FaUopQopk_A

ឯកឧត្តម ស សុខា អញ្ជើញកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KXgUp46i8XY

អគ្គលេខាធិការរងអង្គការសហប្រជាជាតិកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា

ក្នុងឱកាសនៃជំនួប ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវជោគជ័យក្នុងកិច្ចដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការរៀបចំសម្ភារៈបរិក្ខារ បណ្ណាល័យ និងការក្សាទុកឯកសាររបស់ អ.វ.ត.ក។ អង្គការសហប្រជា ជាតិនៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tlMw8w1a7w4

ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំ

ក្នុងឱកាសនៃជំនួប លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប លោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវ ឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/e0hQAoGEzkY

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតចំណាយថវិកាប្រមាណ ១ពាន់៧រយលាន

(ខេត្តបន្ទាយមានជ័យ):ថ្លែងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ ការសិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1WaFTXUK9TI

 ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែកចុះពិនិត្យកន្លែងមានសត្វល្អិតចង្រៃបំផ្លាញស្រូវ

(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៤ ឯកឧត្តម សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក និងឯកឧត្តម គឹមសុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចុះជួបសំណេះសំណាល និងចុះពិនិត្យជាក់ស្តែងកន្លែងមានសត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវបងប្អូនប្រជាពលរដ្ឋនៅភូមិពោន ឃុំដូង ស្រុករមាសហែក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9SIJcEq1M7g

ខេត្តព្រះវិហាររងជ្រលងសំពាធទាបបង្កឲ្យភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃ

(ខេត្តព្រះវិហារ)៖រយះពេល៣ថ្ងៃដោយគិតចាប់ពីថ្ងៃ១៣ដល់ថ្ងៃ១៥កន្លងទៅនេះខេត្តព្រះវិហារ បានរងជ្រលងសំពាធទាបមួយ។លក្ខណះបែបនេះបានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់គ្របដណ្តប់លើភូមិសាស្ត្រខេត្តព្រះវិហារ នឹងធ្វើឲ្យមានទឹកជំនន់លិចលង់ផលដំណាំក៏ដូចជាស្រូវ វស្សារួមនឹងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុក១ចំនួនក្នុងភូមិសាស្ត្រនៃខេត្តព្រះវិហារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Yw66YaNSKbk

សម្ដេចធិបតីថាក្មេងសម័យបច្ចុប្បន្នមិនជឿនូវអ្វីដែលចាស់ៗជំនាន់មុនបានឆ្លងកាត់ក្នុងសម័យសង្គ្រាម

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ក្មេងសម័យបច្ចុប្បន្នមិនជឿនូវអ្វីដែលចាស់ៗជំនាន់មុនបានឆ្លងកាត់ក្នុងសម័យសង្គ្រាម ដូច្នេះឯកសារពាក់ព័ន្ធត្រូវរក្សាទុកឲ្យបានល្អ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_IANb2NFO0M

សម្តេចធិបតី ជំរុញការរៀបចំឯកសារដែលមានប្រវត្តិច្បាស់លាស់ត្រឹមត្រូវ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញឲ្យមានការរៀបចំឯកសារ ដែលមានប្រវត្តិច្បាស់លាស់ត្រឹមត្រូវដែលមានតម្លៃជាប្រវត្តិសាស្ត្រ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YjTWzBE0TQY

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តយុវជនអាហារូបករណ៍ទៅសិក្សាជប៉ុននិងសិង្ហបូរីត្រូវធ្វើខ្លួនជាឯកអគ្គរាជទូតតំណាងជាតិ

សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តថា យុវជនអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរីត្រូវធ្វើខ្លួនជាឯកអគ្គរាជទូតម្នាក់តំណាងប្រទេសជាតិ និងត្រូវស្វែងរកផលប្រយោជន៍ជូនជាតិមាតុភូមិ ការពារតម្លៃប្រទេសជាតិ នៅគ្រប់ពេលវេលា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Z6kBRH52xC4

អភិបាលរងរាជធានីស្នើអោយមន្ត្រីត្រូវប្រើថវិកាជាតិអោយដូចប្រើថវិកាក្នុងគ្រួសារនិងកុំថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានស្នើអោយមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រើប្រាស់ថវិកាជាតិ អោយដូចការប្រើប្រាស់ថវិកានៅក្នុងគ្រួសារ និងកុំបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តគម្រោង ដូចជាការជីកដាក់លូ ទុកចោលនិងការដាក់ខ្នោះលូនៅមុខផ្ទះប្រជាពលរដ្ឋយូថ្ងៃជាដើម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/udCknYGYNww

សម្តេចម៉ែន សំអន សំណេះសំណាលជាមួយសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនចំនួន៥០០គ្រួសារ

(ខេត្តស្វាយរៀង)៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអណ្តូងទឹកស្អាត ដើម្បីវឌ្ឍនភាពសហគមន៍ និងសំណេះសំណាលជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ ចំនួន ៥០០គ្រួសារ នៅក្នុង ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xmSMr4OA7z4

ប្រជាពលរដ្ឋទិញដីឡូតិ៍ចោទក្រុមហ៊ុនសម្បត្តិរតនៈវិសាលមិនគោរពកិច្ចសន្យា

(ខេត្តកំពង់ឆ្នាំង)៖ប្រជាពលរដ្ឋ ៣៨ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនទៀតដែលបានទិញដីឡូតិ៍ ពីក្រុមហ៊ុនសម្បត្តិរតនៈវិសាល នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជាច្រើនឆ្នាំមកហើយតែនៅមិនទាន់ទទួលបានប្លង់រឹងនៅឡើយ ។ ពួកគាត់បានជួបជុំគ្នា នៅរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ ២០២៤ នៅមុខក្រុមហ៊ុន
ទាមទារឲ្យក្រុមហ៊ុនប្រគល់ប្លង់រឹងឲ្យពួកគាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9LPwOEiNtsU