All posts by មេគង្គ ប៉ុស្តិ៍

ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាក្លិនស្អុយពីក្រុមហ៊ុនជ័រកៅស៊ូនៅស្រុកកែវសីមា

MC:ប្រជាពលរដ្ឋច្រើនគ្រួសារនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ដោយសារក្លិនស្អុយខ្លាំងចេញពីក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូ សេង ណារ៉ុង អ៊ឹមផត អ៊ិចផត ដែលស្ថិតនៅបណ្ដោយផ្លូវជាតិឆ្ពោះទៅច្រកទ្វារទ្វេរភាគី ឡាប៉ាខេ។ពួកគាត់សំណូមពរឲ្យ
អាជ្ញាធរជួយដោះស្រាយ។

(មណ្ឌលគិរី): ក្លិនស្អុយនេះបានបណ្តាលឲ្យប្រជាពលរដ្ឋមានអារម្មណ៍មិនស្រួលខ្លួន និងពិបាកទ្រាំពេលមានភ្លៀងធ្លាក់ ដោយសារក្លិនកាន់តែសាយភាយខ្លាំង។ ក្លិនស្អុយជ័រកៅស៊ូបានប៉ះពាល់ខ្លាំងដល់កុមារ និងអ្នកមានជំងឺនៅផ្ទះ។ ប្រជាពលរដ្ឋស្នើឲ្យក្រុមហ៊ុនធ្វើការកាត់បន្ថយក្លិនអាក្រក់នេះ បើមិនបានទាំងស្រុង ត្រឹម ៧០ ភាគរយក៏បាន ព្រោះពួកគេពិបាកទ្រាំក្នុងជីវភាពប្រចាំថ្ងៃ ពិបាកក្នុងការដកដង្ហើម ពេលអាកាសធាតុក្ដៅក៏មិនហ៊ានបើកកង្ហារ ព្រោះនាំខ្យល់ដែលមានក្លិនស្អុយមកកាន់តែខ្លាំង។

ពលរដ្ឋបន្តថា មិនទាន់ឃើញមន្ត្រីជំនាញណាម្នាក់ចុះមកពិនិត្យ និងដោះស្រាយបញ្ហានេះឡើយ និងសូមស្នើឲ្យអាជ្ញាធរមេត្តាដោះស្រាយបញ្ហានេះជូនពួកគេផង។ ប្រជាពលរដ្ឋបានអះអាងថា ពួកគេបានរងនូវក្លិនមិនល្អចេញពីទីតាំងក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូនេះប្រមាណ ៣-៤ ឆ្នាំមកហើយ ដែលបានធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពប្រចាំថ្ងៃខ្លាំងណាស់។ ពួកគេក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានរួចហើយ ប៉ុន្តែគ្មានដំណោះស្រាយរហូតមកដល់ពេលនេះ ។

អភិបាលស្រុកកែវសីមា លោក សាន គឹមអ៊ាប បានឆ្លើយតបថា លោកមិនបានដឹងអំពីបញ្ហានេះទេ ហើយបានណែនាំឲ្យប្រជាពលរដ្ឋរាយការណ៍បញ្ហាទៅកាន់មេភូមិ និងមេឃុំ ទើបលោកអាចទទួលបានដំណឹង ៕ ម៉ារ៉េត សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ(https://youtu.be/gO33psvEJ6U)

ឯកឧត្តម ងិន ឆាយ លើកឡើងថាការបំផ្លាញដំណាំស្រូវរបស់សត្វល្អិតនៅអាចគ្រប់គ្រងបាន

ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ការបំផ្លាញដំណាំស្រូវរបស់សត្វល្អិត មានទំហំតូច និងអាចគ្រប់គ្រងបាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OMeVCmZSh0Y

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខនេះ ដែលមានសមត្ថភាពដំឡើងបាន ២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖  https://youtu.be/hGdx8I7_EUc

សម្តេចធិបតី លើកទឹកចិត្តដល់ភាគីជប៉ុនក្នុងការបន្តនូវការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគី ជប៉ុនក្នុងការបន្តនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនបន្ថែមទៀត នៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសអនុ ញ្ញាតឲ្យឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eaT2qNstas0

យោធិនបានប្រើកែងក្នុងការផ្ដួលគូប្រកួត បើទោះបីជាគេមានរហស្សនាមថា <<អធិរាជជង្គង់>>

កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ យោធិនដៃគូរចាស់របស់ បឺត សង្ឃឹម បានប្រើពេលមិនដល់មួយទឹកទេ ក្នុងការផ្ដួលគូរប្រកួតរបស់ខ្លួន ក្នុងកម្មវិធីប្រកួតម៉ារ៉ាតុងឬ
(4 man tournament)នៅសង្វៀនរ៉ាចាដាំណើនប្រទេសថៃ។

ការប្រើកែងក្នុងការផ្ដួលគូប្រកួតនេះ បានធ្វើឲ្យយើងនឹកដល់ការប្រកួតរវាងកីឡា
ករយោធិន ជាមួយអ្នកលេងចិត្តសាស្ត្របឺត សង្ឃឹម ដែលកាលណោះបានប្រើកែងវាយឲ្យ បឺត សង្ឃឹម ត្របកភ្នែកខាងលើយ៉ាងធំរហូតគ្រូពេទ្យបានសម្រេច
បញ្ឈប់ការប្រកួតនិងផ្ដល់ជ័យជំនះឲ្យយោធិន។
ទោះបីជាយោធិនបានផ្ដួលគូប្រកួតភាគច្រើនដោយសារកែង ប៉ុន្តែនៅក្នុងពិភព
អ្នកប្រដាល់ថៃ ក៏ដូចជាអ្នកគាំទ្រអ្នកលេងមួយថៃយោធិនបានផ្ដល់រហស្សនាម
ជាផ្លូវការឲ្យកីឡាកររូបនេះថា <<អធិរាជជង្គង់>>.។តែក៏មានអ្នកគាំទ្រជាច្រើន
បានចាប់ផ្ដើមបន្ថែមរហស្សនាមឲ្យយោធិនថា អ្នកប្រដាល់កែងឆេះផងដែរ។
គួរបញ្ជាក់ដែរថា គូប្រកួតរបស់យោធិនកាលពីថ្ងៃសៅរ៍ទី១៣ កក្កដា ម្សិលម៉ិញ
ឈ្មោះ អេនដ្រេស អាន់ជើស(ANDRES UNZUE) ជនជាតិអេស្បាញ។កីឡាករ
រូបនេះគឺជាជើងឯកឃីកបុកស៊ីង ប្រចាំប្រទេសអេស្បាញទៀតផង។ពួកគេប្រកួតគ្នាក្នុងទម្ងន់១២៦ផោន (ប្រហែល៥៧ គីឡូក្រាម)។
ប្រសិនបើ Sponsor កម្មវិធីយកកីឡាករយោធិនមកប្រកួតនៅកម្ពុជាយើង។តើ
ប្រិយមិត្តយល់ថាគួរដាក់កីឡាករខ្មែរយើងរូបណា?។
សូមជួយផ្ដល់ comment ផង។https://youtu.be/02a4mbVFWC4

 

«វិស័យទេសចរណ៍នៅតែរស់រវើកគ្រប់រដូវកាលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បានបញ្ចេញវីដេអូផ្លូវការមួយក្រោមចំណងជើងថា «វិស័យទេសចរណ៍នៅតែរស់រវើកគ្រប់រដូវកាលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»
https://youtu.be/VnHNxmduxuk

សារជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី និងរថយន្តតាក់ស៊ី

សារសម្លេងរបស់សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី និងរថយន្តតាក់ស៊ី។
https://youtu.be/al6MJDDYpjM

លោក ដូណាល់ ត្រាំ រងរបួសក្នុងការប៉ុនប៉ងបាញ់សម្លាប់

(ព័ត៌មានបឋម)៖លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី និងជាបេក្ខជនប្រកួតប្រជែងតំណែងប្រធានាធិតីសម្រាប់ការបោះឆ្នោតនាខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះបានរងការ
បាញ់ប្រហារក្នុងឱកាសដែលលោកកំពុងធ្វើការឃោសនាស្វែងរកការគាំទ្រនៅ
រដ្ឋផែនស៊ីវីនៀ នៃសហរដ្ឋអាមេរិក។
ការបាញ់ប្រហារមកលើលោកត្រាំជាច្រើនគ្រាប់នេះបានបណ្ដាលឲ្យលោកត្រាំ
រងរបួសត្រចៀកខាងស្ដាំ ហើយត្រូវបានភ្នាក់ងារសម្ងាត់អាមេរិកហ៊ុំព័ទ្ធការពារ លោកត្រាំនិងបានដឹកលោកទៅកាន់មន្ទីរពេទ្យដោយសុវត្ថិភាព។
ប្រភពព័ត៌មានពីភ្នាក់ងារសម្ងាត់បានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ត្រូវបានស្លាប់ និងអ្នកចូល រួមក្នុងពិធីនេះចំនួន២នាក់បានរងរបួស។
សារព័ត៌មានមេគង្គប៉ុស្ដិ៍ និងធ្វើបច្ចុប្បន្នភាពបន្ថែមចំពោះករណីនេះ។

https://www.facebook.com/share/p/iu7w2jNdsrevxuyw/?mibextid=oFDknk

ជំនះពីពាក្យមាក់ងាយ ខៀវ ចិន្តារ័ត្ន ដណ្តើមបានមេដាយមាសដំបូងគេជូនកម្ពុជា ពីការប្រគួតកីឡាគុនចម្រុះ AMMA ២០២៤

កីឡាការិនីគុនចម្រុះជម្រើសជាតិកម្ពុជា ខៀវ ចិន្តារ័ត្ន រៀបរាប់ទាំងទឹកភ្នែកក្រោយខ្លួនដណ្តើមបានមេដាយមាសដំបូងគេជូនកម្ពុជា បន្ទាប់ពីយកឈ្នះពិន្ទុកីឡាការិនីឥណ្ឌូនេស៊ី Diana Puspitasari នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CWi4vXTPzfE

សម្តេចធិបតី មានប្រសាសន៏ថាវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមានប្រសាសន៏ថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅកម្ពុជា និងសកលលោក ដោយកីឡាទទួលបានការចាប់អារម្មណ៍ និង គាំទ្រ កាន់តែច្រើនពីសំណាក់មហាជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/P0PSIYGhw_k

សម្តេចធិបតី ប្រកាសថាកម្ពុជានឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់នៅខែតុលារៀងរាល់ឆ្នាំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកស្នេហាវិស័យក្បាច់គុនសូមដាក់ពាក្យចូលរួមប្រកួត និងបង្ហាញសមត្ថភាព ដោយនៅខែតុលារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះទៅ កម្ពុជានឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IqHe8c4WHH8

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកកំពង់សៀមទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ១៦គ្រួសារ នៅស្រុកកំពង់សៀម ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Jhw7taeJD0M

ភូមិពូហ្សាមទទួលបានផ្លូវបេតុងថ្មីមួយខ្សែ

ផ្លូវបេតុងថ្មីមួយខ្សែ ដែលជាជំនួយរបស់សប្បុរសជន បានធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ងាយស្រួលធ្វើដំណើរ ជាពិសេសសិស្សសាលា ខណៈដែលផ្លូវមួយខ្សែនេះពីមុនមានសភាពលំបាកខ្លាំងនៅរដូវវស្សា ជាមួយនឹងផ្លូវតូចចង្អៀត និងរអិលពេលមានភ្លៀងធ្លាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-YXFdyWh4PU

ក្រសួងបរិស្ថានរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើនិងវេទិកាកេសរកូលជាតិលើកទី៤

 
ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ រយៈពេល៣ថ្ងៃ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំតាមផ្ទះ សាលារៀន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7t0xDngZjDM

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យ UNMAS ចូលរួមគាំទ្រដល់ការរៀបចំគោលនយោបាយថ្នាក់ជាតិក្នុងការដោះស្រាយសំណល់ជាតិផ្ទុះពីសង្រ្គាម

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យ យូអិនម៉ាស់ (UNMAS) ចូលរួមគាំទ្រដល់ការរៀបចំគោលនយោបាយថ្នាក់ជាតិ ក្នុងការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ នៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vxXuUFwjoDA