All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្រ្តីសុខាភិបាល បញ្ជាក់ថា «ជោគជ័យសុខភាពកុមារគឺជាជោគជ័យ សម្រាប់អនាគតប្រទេសជាតិ»

ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល មានប្រសាសន៏ថា «ជោគជ័យសុខភាពកុមារ គឺជាជោគជ័យដ៏ធំធេង សម្រាប់អនាគតប្រទេសជាតិ»។ ការបញ្ជាក់របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើឡើងនៅក្នុង ឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ។ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VeTLtN0OP0w

យើងត្រូវប្រើព័ត៌មានពិត បន្សាបព័ត៌មានក្លែងក្លាយ

«យើងត្រូវប្រើព័ត៌មានពិត បន្សាបព័ត៌មានក្លែងក្លាយ» នេះជាប្រសាសន៍ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួង បរិស្ថាន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» លើវិស័យបរិស្ថាន និងមានការចូលរួមពីឯកកឧត្តម ឡេង ជីវិន អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន វាគ្មិនកិត្តិយសលោក អ៊ូ ផាន់ណារិទ្ធ និងលោក ជា លីនណា មកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីរាជការដែលជាជំនួយការថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានទាំង២៥រាជធានី ខេត្តជាច្រើនរូបទៀត នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9Y-FWGEdAGE

សម្តេចរដ្ឋសភាធិបតី នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥របស់ UPF

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ODEtP7PxWxg

ពិធីបណ្តែតគោមបួងសួង នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ សូមស្វាគមន៍!

ចូលរួមដោយសេរីជាមួយយើងខ្ញុំនៅកស្សិណអង្គរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥!

សរសេរពាក្យបួងសួងបិទលើគោម បណ្តែតតាមខ្សែទឹក ជាមួយស្នាមញញឹមសាទរឆ្នាំថ្មី នៅលើទីតាំងដែលជាបេះដូងនៃកេរមរតកដ៏អស្ចារ្យរបស់យើង។

កុំឱ្យឱកាសនៃពិធីប្រពៃណីដ៏ផូរផង់នេះកន្លងផុតទៅ — ជួបគ្នានៅកស្សិណអង្គរ! អង្គរសង្ក្រាន្តឆ្នាំ២០២៥!
ចុច Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/qmA5eV-XCV8

គណៈប្រតិភូខេត្តដុងថាប់ អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យ


គណៈប្រតិភូខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ជូនដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នៃព្រះរាជណាចក្រកម្ពុជា ប្រារព្ធ ឡើងនៅសាលប្រជុំសាលាខេត្ត នាល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B7vkpEWfEzM

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចុះសួរសុខទុក្ខពលការិនីរងរបួសដោយសាររញ្ជួយដី

នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥លានរៀលរួមជាមួយផ្លែឈើនិងភេសជ្ជៈចំនួន២កន្ត្រក ជូនពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ បន្ទាប់ពីពលការិនីរូបនេះបានជួបគ្រោះថ្នាក់រងរបួសបាក់កែងជើង ដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/F4yDF_QTqaM

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី បាននាំយកសារលិខិតរំលែកទុក្ខ និងសម្ភាររួមទាំងថវិកាចំនួន២០លានរៀល ជូនក្រុមគ្រួសារ នៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FRbXD867Sos

កម្ពុជាទទួលចំណូលជាង១៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GAYvn2qqhSU

ទេសចរនឹងទទួលបានបទពិសោធន៍ថ្មីនៅពេលឆ្លងកាត់ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានបទពិសោធន៍ ក៏ដូចជាទស្សនីយភាពថ្មី ប្លែក នៅពេលដើរឆ្លងកាត់ច្រកទ្វារខាងកើតប្រាសាទអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរាទើបបើកដំណើរការ កាលពីពេលថ្មីៗនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/i16v8nwzx4k

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជម្រុញសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម វិនិយោគបង្កើតតំបន់កសិឧស្សាហកម្មកៅស៊ូ

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ធ្វើការបណ្តាក់ទុនវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីប្រមូលផ្តុំក្រុមហ៊ុនធ្វើការកែច្នៃជ័រកៅស៊ូ ដើមកៅស៊ូ ឬកសិផលផ្សេងៗទៀតដែលកំពុងមានសក្តានុពល ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុកដែលកំពុងមានតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/R-E9mFSfi9Y

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨សម្រេចបានជិត៩៥%

ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសា ធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង  ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/r3Qjj60XC6I

កម្លាំងបញ្ជាការឯកភាពស្រុកចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅ ភូមិម្លូព្រៃ.ឃុំម្លូព្រៃ.ស្រុកឆែប.ខេត្តព្រះវិហារ!

(ខេត្តព្រះវិហារ)៖ អភិបាលស្រុកឆែប លោក ឃិត សុធារ៉ា នាពេលថ្មីៗនេះបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់គណៈបញ្ជាការឯកភាពស្រុក ក្រោមកិច្ចដឹកនាំរបស់ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ លោក លីង ស៊ីមឡូត ដោយបានសហការជាមួយមន្ត្រីបរិស្ថាន និងមន្ត្រី រដ្ឋបាលព្រៃឈើជាច្រើនរូបបានចុះប្រតិបត្តិការបង្ក្រាបកន្លែងស្តុកគំនរឈើផ្ចឹកមួយកន្លែងដែលពុំមានលិខិតអនុញ្ញាត ស្ថិតនៅចំណុច ភូមិម្លូព្រៃឃុំ ម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងកិច្ចសហប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំងគណៈបញ្ជា ការឯកភាពស្រុកឆែបបានធ្វើការដកហូតយកបានឈើអារចំនួន ៩៣ សន្លឹកស្មើនឹងជាងពីរម៉ែត្រគីប។

លោក លីង ស៊ីមឡូត ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិបានបញ្ជាក់ប្រាប់ថាក្រោយកិច្ចប្រតិបត្តិការចុះទៅបង្ក្រាបគំនរឈើផ្ចឹកអត់ច្បាប់នោះរួចមក។ បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកជញ្ជូនយកទៅប្រគល់ជូនលោក គង់ ប៊ុនហួន នាយរងផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីរក្សាទុកបណ្ដោះអាសន្នរង់ចាំការសម្រេចពីសមត្ថកិច្ចថ្នាក់លើ,ចំណែកឯម្ចាស់ឈើកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពុងតែតាមរកដើម្បីយកមកដោះស្រាយគ្នាទៅតាមនីតិវិធី ៕
https://youtu.be/m2nDJTO9PQE

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការដោះលែងដោយមានលក្ខខណ្ឌ និងការបន្ធូរបន្ថយទោស និងលើកលែងទោស នៅសាលាដំបូងខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ នាព្រឹកថ្ងៃ ទី៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដោះលែងដោយមានលក្ខខណ្ឌ និងការបន្ធូរបន្ថយទោស និងលើកលែងទោស ដល់មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធ នៅសាលាដំបូងខេត្តបាត់ដំបង ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងបន្ថែមទៀតអំពីយន្តការនៃការដោះលែងដោយមានលក្ខខណ្ឌ និងការអនុគ្រោះទោស សំដៅធានាបាននូវតុល្យភាពរវាងការផ្តល់លក្ខខណ្ឌអនុគ្រោះដល់ទណ្ឌិត និងកត្តាសន្តិសុខសុវត្ថិភាពក្នុងសង្គម ក៏ដូចជាបង្កើនប្រសិទ្ធភាព និងជំនឿទុកចិត្តលើយន្តការទាំងពីរនេះផងដែរ។តាមរយៈការអនុវត្តតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ត្រឹមត្រូវពីតួអង្គពាក់ព័ន្ធនានា។

សិក្ខាសាលានេះមានការចូលរួមពីចៅក្រម តំណាងអយ្យការ មន្រ្តីពន្ធនាគារ
មន្ត្រីអគ្គស្នងការនគរបាលជាតិ មន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន មន្រ្តីពន្ធនាគារខេត្តបាត់ដំបង មន្ត្រីនគរបាលប៉ុស្តិ៍ និងមន្រ្តីអង្គការដៃគូមួយចំនួនផងដែរ ៕
https://youtu.be/xY_x2LBVC5A

ផ្លូវក្រវ៉ាត់ព្រំដែនសម្រេចបានជិត៤០%ហើយ

រហូតមកដល់ពេលនេះ ដំណើរការកសាងផ្លូវក្រវ៉ាត់ព្រំដែនដែលប្រើប្រាស់ថវិកាមូលនិធីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្រេចបាន ៣៩,៩២%ហើយ។

សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/hqfZ5Dgvy3U

មូលដ្ឋានសុខាភិបាលឯកជនមានការកើនឡើង៥៧កន្លែងធៀបទៅនឹងឆ្នាំ២០២៣

គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ចំនួនមូលដ្ឋានសុខាភិបាលឯកជនមានចំនួនសរុប ៤,៤៤៦កន្លែង កម្រិតមន្ទីរសម្រាកព្យាបាលចំនួន ៥៤៦កន្លែង កើន៥៧កន្លែង ធៀបនឹងឆ្នាំ២០២៣) និងកម្រិតបន្ទប់ថែទាំ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ ចំនួន ៣,៩០០កន្លែង កើន៥៨១កន្លែង ធៀបនឹងឆ្នាំ២០២៣។ ម្ចាស់ទីតាំងបានស្នើសុំបិទដោយស្មគ្រ័ចិត្តចំនួន២៨ទីតាំង និងទីតាំងចំនួន០៤ ត្រូវបានផ្អាក សរុប ៣២ទីតាំង។ នេះជាការបញ្ជាក់របស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី០២ ខែមេសានេះ។​

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ysgrPbqJj2M