All posts by មេគង្គ ប៉ុស្តិ៍

ប្រធានាធិបតីចិននឹងដឹកនាំគណៈ ប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត ជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាដើម្បីឱ្យការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទទួលបានជោគជ័យនារសៀលថ្ងៃទី០៨មេសាឆ្នាំ២០២៥នេះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយកងកម្លាំង មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ieTYeSb_bjU

កម្ពុជា-កូរ៉េ ចុះហត្ថលេខាលើគម្រោង ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈក្នុងខេត្តរតនគិរី

លោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានបេ្តជ្ញាចិត្តយ៉ាងមុតមាំបន្តកិច្ចសហប្រតិបត្តិការរួមចំណែកក្នុងការបង្កើនលទ្ធភាពនិងគុណភាពនៃសេវាថែទាំសុខភាពកម្ពុជា។ ការប្តេជ្ញារបស់លោកស្រី ឆេ មូន ជុង ធ្វើឡើងនៅក្នុងឱកាស ចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាលើគម្រោង “ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី” ជាមួយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-CxpX7mwXbQ

ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពី «កម្លាំងពលកម្មនៅកម្ពុជា» ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0A6mkFdJHAE

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកដំណើរការជាបណ្តោះអាសន្ន

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានខ្ពស់ជាង គេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១៥៥១ និងបើកឱ្យប្រើប្រាស់ជាបណ្តោះ អាសន្ន ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fw22P9yLW-o

រដ្ឋាភិបាលនៅតែបន្តជួយរុករកនិងឧបត្ថម្ភជនពលករខ្មែរដែលរងគ្រោះដោយសារការរញ្ជួយដីនៅថៃ

នេះជាការថ្លែងរបស់ឯកឧត្តមធុល ត្រៃសូរ៉ាត់(Tull Traisorat )ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ខែមេសាឆ្នាំ ២០២៥នេះក្នុងពេលអញ្ជើញជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយនឹងឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅទីស្តីការក្រសួងការបរទេស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XS3bF62lUkw

មន្ត្រីបសុព្យាបាល ចុះបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ បានចាត់ឱ្យ ការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីជំនាញចុះធ្វើជីវ:សុវត្ថិភាពពោលគឺបាញ់ថ្នាំសម្លាប់មេរោគនៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅការិយាល័យផលិតកម្ម និងបសុ ព្យាបាលខេត្តកំពង់ធំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DtWYxOw9OKs

អភិបាលខេត្តកំពង់ស្ពឺ ណែនាំយុវជនជំនាន់ក្រោយថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៥ ជាការរម្លឹកដល់គុណូបការៈរបស់បុព្វការីជន ដូនតាខ្មែរគ្រប់ជំនាន់។ ដូច្នេះទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់ៗរូប និងយុវជនជំនាន់ក្រោយប្រកបដោយស្មារតីស្នេហាជាតិ និងរួមគ្នាថែរក្សា រួមគ្នាការពារ និងរួមគ្នាលើកកម្ពស់តម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិជានិច្ចនិរន្តរ៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mFZohVyAlfY

កម្ពុជា នឹងបញ្ជូនរដ្ឋមន្ត្រី២រូប ចរចាជាមួយអាមេរិកពាក់ព័ន្ធការដំឡើងពន្ធនាំចូល

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានត្រៀមបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំការចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល ដែលអាម៉េរិកដាក់ចេញជាមួយកម្ពុជា នាពេលថ្មីៗនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xvIc0kIUtRA

កាកបាទក្រហកម្ពុជា កសាងផ្ទះមនុស្សធម៌ទី៩៤ ជូនស្រី្តមេម៉ាយងាយរងគ្រោះ នៅស្រុកអង្គរធំ

ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ក្នុងការកសាងផ្ទះមនុស្សធម៌កាកបាទក្រហមកម្ពុជា ទី៩៤ ជូនស្រី្តមេម៉ាយងាយរងគ្រោះ នៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1M4FS6fdU00

រដ្ឋបាលភ្នំពេញមិនឲ្យមានការក្រាលកន្ទេល លក់ដូរលើសួនច្បារ លើស្មៅនៅផ្លូវថ្មើរជើងឡើយ

លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ បងប្អូនអាជីវករអ្នកលក់ដូរ​តាមបណ្តោយផ្លូវថ្មើរជើងគឺហាមមិនអោយក្រាលកន្ទេលលក់ដូរ និងអង្គុយញាំលើស្មៅលើសួនច្បារដែលបណ្តាលអោយងាប់ស្មៅ ងាប់ផ្កានិងប៉ះពាល់ដល់បរិស្ថាន។មួយរយះកន្លងមកនេះ គេសង្កេតឃើញមានការក្រាលកន្ទេលលក់ និងមានអ្នកអង្គុយ​ញាំលើស្មៅនិងចាក់កាកសំណល់តាមមាត់លូហើយថែមទាំងមានអ្នកទិញកាន់មកញាំលើស្មៅដែរ គឺទាំងអ្នកលក់និងអ្នក​ទិញត្រូវហាមមិនអោយអង្គុយលើស្មៅដាច់ខាត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LTrKu2k7Cho

ពិធីសម្ពោធទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងសេវាលិខិតឆ្លងដែនថ្មី

នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេវាលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ( អ៊ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះជាស្នាក់ការទី៧ហើយ បន្ទាប់ពីក្រសួ​ងបានដាក់​ឱ្យដំណើរការស្នាក់ការនេះ ជាបន្តបន្ទាប់ រួមមាននាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២សែនសុខ ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hdB36g2SEvk

សម្តេចធិបតី ណែនាំសាលារាជធានីភ្នំពេញរៀបចំដីធ្វើសួនសាធារណៈ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឲ្យសាលារាជធានីភ្នំពេញរៀបចំដីនៅតំបន់កប់ស្រូវ៧០ហិកតា ដើម្បីធ្វើសួនសាធារណៈ សម្រាប់ពលរដ្ឋទៅលំហែកំសាន្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZW9tfhM4ScQ

មន្រ្តីក្រសួងបរិស្ថាន រកឃើញករណីលើកទី២ ក្រុមហ៊ុន CS TAN CO.LTD. បញ្ចេញសំណល់រាវពុំបានត្រឹមត្រូវ

ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋកាលពីពេលថ្មីៗកន្លងមកនេះ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារសុក្រិត្យកម្មបរិស្ថានកិច្ច បានចុះត្រួតពិនិត្យជាថ្មីម្តងទៀត លើទីតាំងក្រុមហ៊ុន CS TAN CO., LTD. ដែលបានកែច្នៃស្បែកសត្វជ្រូក មានទីតាំង នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានដកទុយោ HDPE ដែលពីមុនបានជីក បង្កប់ក្នុងដី ដើម្បីបង្ហូរសំណល់រាវ ចេញទៅតំបន់ទឹកធម្មជាតិ (ព្រែកកន្លង់) ដែលស្ថិតនៅចម្ងាយប្រមាណ៧០០ម៉ែត្រ នៅខាងក្រោយរោងចក្រ ប៉ុន្តែក្រុមហ៊ុនបានកាយប្រឡាយ ដីជំនួសវិញ ដើម្បីឲ្យទឹក ដែលដក់នៅផ្នែកខ្លះក្បែរទីតាំងក្រុមហ៊ុន ដែលមិនបានសម្អាត​ត្រឹត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងលើសស្តងដា ឱ្យបន្តហូរចូលព្រែកន្លង់នេះដដែល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hSeji_XFKlY

រដ្ឋមន្ត្រីពាណិជ្ជកម្មថាការតម្លើងអត្រាពន្ធគយរបស់អាមេរិកធ្វើឱ្យប៉ះពាល់ដល់អាមេរិកមុនគេ

ថ្លែងក្នុងបទសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជានាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា “នៅពេលដែលតម្លើងនូវបន្ទាន់ពន្ធគយ ឬអត្រាពន្ធទៅលើផលិតផលដែលនាំចេញទៅនោះ ជាការពិត នៅពេលដែលតម្លើងអត្រាពន្ធ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល”។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KHrSJphKrY8

សម្តេចរដ្ឋសភាធិបតី ចាត់ទុកមរណភាពរបស់អតីតប្រធានរដ្ឋឡាវជាការបាត់រដ្ឋបុរសដ៏ឆ្នើមរបស់ឡាវ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នៅស្ថានទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតឡាវ ប្រចាំកម្ពុជា នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xdSQtEOsiSc