All posts by មេគង្គ ប៉ុស្តិ៍

ADB ថាព្យាករណ៏សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៦ភាគរយនៅឆ្នាំ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លងកំណើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qao5YgizsJ4

កម្ពុជាត្រៀមជាស្រេចដើម្បីសម្រេចទស្សនវិស័យរួមគ្នា

ប្រទេសកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នាក្នុងការជំរុញការអនុវត្តកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8tWssv50grg

ឯកឧត្តម ជាម យៀប ជួបសំណេះសំណាលជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជានិវត្តជន នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ ការជួបជុំនេះ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្រ្តីជំនាន់មុន ជាមួយមន្រ្តីរាជការបច្ចុប្បន្ន ប្រកបដោយសេចក្តីនឹករលឹកភាពកក់ក្តៅ និងការគិតគូរដល់ អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ជាច្រើន ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទំាងមូលនាពេលកន្លងមក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fqFF1VXOJ14

រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមថ្មីប្រចាំកម្ពុជា

ក្នុងឱកាសអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក រឿង ក្វាង បាក់ ដឹកនាំសហការីចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការសាទរចំពោះលោកវរសេនីយ៍ឯក ដែលទទួលមុខតំណែងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2Sj_3GVxsdw

ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសានេះ លោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited បានបង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LDT1F4OZuoE

ខេត្តកំពង់ធំ បានរៀបចំខ្លួនក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឪកាស បុណ្យចូលឆ្នាំខ្មែរ

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល៣ថ្ងៃ និងចូលមកដល់ ខណៈដែលការរៀបចំតុបតែងកែលម្អរសោភ័ណ្ឌភាពក្រុង របស់រដ្ឋបាលខេត្តកំពង់ធំ ក៍កំពុងតែសម្រុកយ៉ាងមមាញឹក ដើម្បីដាក់តាំងបង្ហាញ និងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកពីទីជិតឆ្ងាយ មកកំសាន្តសប្បាយក្នុងខេត្តកំពង់ធំ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mbU3RRPNr1U

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចាត់តំណាងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តក្រពើហា

លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទ ក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញវេរប្រគេនទេយ្យទានប្រចាំឆ្នាំ ចំពោះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្ត កណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ហៅក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃជាង៣០០អង្គ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/29mDSDz6Ykg

ប្រធានាធិបតីចិននឹងដឹកនាំគណៈ ប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត ជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាដើម្បីឱ្យការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទទួលបានជោគជ័យនារសៀលថ្ងៃទី០៨មេសាឆ្នាំ២០២៥នេះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយកងកម្លាំង មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ieTYeSb_bjU

កម្ពុជា-កូរ៉េ ចុះហត្ថលេខាលើគម្រោង ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈក្នុងខេត្តរតនគិរី

លោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានបេ្តជ្ញាចិត្តយ៉ាងមុតមាំបន្តកិច្ចសហប្រតិបត្តិការរួមចំណែកក្នុងការបង្កើនលទ្ធភាពនិងគុណភាពនៃសេវាថែទាំសុខភាពកម្ពុជា។ ការប្តេជ្ញារបស់លោកស្រី ឆេ មូន ជុង ធ្វើឡើងនៅក្នុងឱកាស ចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាលើគម្រោង “ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី” ជាមួយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-CxpX7mwXbQ

ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពី «កម្លាំងពលកម្មនៅកម្ពុជា» ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0A6mkFdJHAE

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកដំណើរការជាបណ្តោះអាសន្ន

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានខ្ពស់ជាង គេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១៥៥១ និងបើកឱ្យប្រើប្រាស់ជាបណ្តោះ អាសន្ន ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fw22P9yLW-o

រដ្ឋាភិបាលនៅតែបន្តជួយរុករកនិងឧបត្ថម្ភជនពលករខ្មែរដែលរងគ្រោះដោយសារការរញ្ជួយដីនៅថៃ

នេះជាការថ្លែងរបស់ឯកឧត្តមធុល ត្រៃសូរ៉ាត់(Tull Traisorat )ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ខែមេសាឆ្នាំ ២០២៥នេះក្នុងពេលអញ្ជើញជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយនឹងឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅទីស្តីការក្រសួងការបរទេស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XS3bF62lUkw

មន្ត្រីបសុព្យាបាល ចុះបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ បានចាត់ឱ្យ ការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីជំនាញចុះធ្វើជីវ:សុវត្ថិភាពពោលគឺបាញ់ថ្នាំសម្លាប់មេរោគនៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅការិយាល័យផលិតកម្ម និងបសុ ព្យាបាលខេត្តកំពង់ធំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DtWYxOw9OKs

អភិបាលខេត្តកំពង់ស្ពឺ ណែនាំយុវជនជំនាន់ក្រោយថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៥ ជាការរម្លឹកដល់គុណូបការៈរបស់បុព្វការីជន ដូនតាខ្មែរគ្រប់ជំនាន់។ ដូច្នេះទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់ៗរូប និងយុវជនជំនាន់ក្រោយប្រកបដោយស្មារតីស្នេហាជាតិ និងរួមគ្នាថែរក្សា រួមគ្នាការពារ និងរួមគ្នាលើកកម្ពស់តម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិជានិច្ចនិរន្តរ៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mFZohVyAlfY

កម្ពុជា នឹងបញ្ជូនរដ្ឋមន្ត្រី២រូប ចរចាជាមួយអាមេរិកពាក់ព័ន្ធការដំឡើងពន្ធនាំចូល

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានត្រៀមបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំការចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល ដែលអាម៉េរិកដាក់ចេញជាមួយកម្ពុជា នាពេលថ្មីៗនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xvIc0kIUtRA