All posts by មេគង្គ ប៉ុស្តិ៍

ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន កោតសរសើរអភិបាលកិច្ចរបស់សម្តេចធិបតី

ឯកឧត្តម លីវ ចុងអ៊ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានកោតសរសើរការងារអភិបាលកិច្ចប្រទេសរបស់សម្តេចបវរធិបតី នៅធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន។ ការបញ្ជាក់នេះធ្វើឡាននៅក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BMMaGK6wQhE

ឯកអគ្គរដ្ឋទូតស្រីលង្កាថ្មី ប្ដេជ្ញាពង្រឹងទំនាក់ទំនងស្រីលង្កា-កម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ (Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិប តេយ្យ ស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HduOewQs8oQ

ពិតជាគ្រោះថ្នាក់ពេកហើយ សូមសមត្ថកិច្ចមេត្តាវិធានការណ៍ ចំពោះអ្នកបើកកង់បី ដើម្បីកុំឱ្យមានគ្រោះថ្នាក់(Video Inside)

ភ្នំពេញ៖ រូបភាពដែលបណ្តាញសង្គមបង្ហាញពីសកម្មភាពកង់បីដឹកសិស្សចេញពីសាលារៀន ដែលបានបង្ហោះនៅព្រឹកនេះ ពិតជាបង្ហាញពីស្ថានភាពគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់ក្មួយៗសិស្សានុសិស្សទាំងអស់នោះ។

បើតាមបណ្តាញសង្គមបង្ហាញថា សកម្មភាពនេះ បានកើតឡើងក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។ មហាជនដែលបានឃើញសកម្មភាពនេះ ពិតជាហួសចិត្តនិងទង្វើរបស់អ្នកបើកបរកង់បីនោះ ។តើគាត់កំពុងគិតអី បានជាហ៊ានធ្វើសកម្មភាពបែបនេះ ម្ដេចមិនគិតពីគ្រោះដល់ក្មេងៗទាំងនេះចឹង។ ពួកគាត់បានសំណូមពរដល់សមត្ថកិច្ចមេត្តា ពិនិត្យនិងមានចំណាត់ការចំពោះអ្នកបើកបរកង់បីនេះផង ដើម្បីកុំឲ្យមានគ្រោះថ្នាក់កើតឡើងទាន់។ការពារមុន ប្រសើរជាងកើតហេតុឡើង៕សូមចុចបើក Linkទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/zauJzL_a1fE

ភាពសាមញ្ញរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍(Video Inside)

ក្រោយចប់ពិធីប្រគល់សញ្ញាបត្រដល់និស្សិត សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតចូលទស្សនាប្រាសាទដំរីក្រាប និងសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍អន្លង់ធំ ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងសម្រេចជួសជុលផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ដើម្បីសុវត្ថិភាព ទាក់ទាញភ្ញៀវទេសចរ។
https://youtu.be/QSr-zrkxDRU

អភិបាលខេត្តពោធិ៍សាត់ ជំរុញដំណើរការបើកច្រកព្រំដែន «ច១-ឆាំរ៉ាក» ឱ្យប្រែក្លាយជាច្រកតំបន់ពាណិជ្ជកម្ម

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា ដោយមានការចូលរួមពី ឧត្តមសេនីយ៍ទោព្រាប ឧត្តម មេបញ្ជា ការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៤ពោធិ៍សាត់, លោកអភិបាលរងខេត្ត, ក្រុមការងារមន្ទីរជំនាញ, កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅច្រកទ្វារព្រំដែន ស្ពានជ័យជំនះ «ច១» ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។


ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញដំណើរការបើកច្រកព្រំដែន «ច១-ឆាំរ៉ាក» ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម និងដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគប្រទេសទាំងពីរ ដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកព្រំដែននេះ ជាព្រំដែនដែលមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ល្អ យ៉ាងឆាប់រហ័ស។


ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្តបានឱ្យដឹងថា ច្រកទ្វារតំបន់ព្រំដែន ស្ពានជ័យជំនះ «ច១» ដែលស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងច្រកព្រំដែន «ឆាំរ៉ាក» ដែលស្ថិតក្នុងភូមិឆាំរ៉ាក ឃុំលែមក្លាត់ ស្រុកមឿង ខេត្តត្រាត ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រទេសទាំងពីរ ស្រុះស្រួល និងឯកភាពគ្នា ឱ្យដំណើរការឡើងវិញ ទៅជាច្រកតំបន់ពាណិជ្ជកម្ម។ ជាមួយគ្នានោះអភិបាលខេត្តត្រាត ក៏បានចារឯកភាពរួចរាល់ហើយដែរ ជុំវិញការទទួលស្គាល់ និងយល់ព្រមតម្លើងច្រកនោះ។


ដោយឡែកសម្រាប់ភាគីខេត្តនឹងខេត្ត ពោលគឺខេត្តពោធិ៍សាត់ និងខេត្តត្រាត ក៏បាននឹងកំពុងត្រៀមជួបពិភាក្សាគ្នា ដើម្បីបង្កលក្ខណៈ និងបង្កើនភាពស្និទ្ធស្នាលឱ្យកាន់តែប្រសើរឡើង ក្នុងការឆ្លើយតបឱ្យបានឆាប់រហ័ស តាមបំណងប្រាថ្នា នៃការបើកច្រកតំបន់ពាណិជ្ជកម្មនេះ។


ឯកឧត្ដម អភិបាលខេត្តបន្ថែមថា កត្តាដែលសំខាន់ ច្រកព្រំដែន អាចដំណើរការទៅបាន ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយកិច្ចការងារខ្លះ ក៏ត្រូវមានយោគយល់ និងចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ។ ជុំវិញបញ្ហាផ្លូវតាមខ្សែបន្ទាត់ព្រំដែន ដែលរងការខូចខាត ដោយទឹកភ្លៀងហូរច្រោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមកញ្ចប់ថវិកា ក្នុងការស្ថាបនាជួសជុល នឹងឈានដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់រដ្ឋបាលច្រកផងដែរ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំ និងដាក់បទបញ្ជា ដល់អាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរឃុំថ្មដា ត្រូវបំផុសចលនាប្រជាពលរដ្ឋ ឱ្យចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងសម្អាតបរិស្ថាន អនាម័យ និងរៀបចំ
សណ្តាប់ធ្នាប់ តាមទីសាធារណៈ ក៏ដូចជាមុខផ្ទះឱ្យបានល្អប្រសើរ ជាពិសេសគ្រប់គ្រងរៀបចំទុកដាក់សំរាម និងទប់ស្កាត់រាល់ការសាងសង់សំណង់អនាធិបតេយ្យ ដែលមាននៅក្នុងឃុំ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uMs8rjeANnU

ឆេះតូបអាជីវករខ្មែរដែលលក់ដូរក្នុងប្រទេសថៃ៥៦តូបមិនទាន់ដឹងមូលហេតុ


អគ្គីភ័យមួយបានឆាបឆេះតូបលក់ដូរដែលភាគច្រើនជារបស់អាជីវករខ្មែររស់នៅក្រុងប៉ោយប៉ែត ក្នុងផ្សាររុងកឿ ឬ ផ្សារថ្មី golden gate plaza ម្តុំដើមពោធិ៍ស្ថិតក្នុងស្រុកអារញ្ញ័ប្រាថេតខេត្តស្រះកែវ ប្រទេសថៃ ជាផ្សារជាប់ព្រំដែនទល់មុខក្រុងប៉ោយប៉ែតនៃប្រទេសកម្ពុជា កាលពីវេលាម៉ោង ១២និង២០ នាទីយប់ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។


សេចក្ដីរាយការណ៍បានឲ្យដឹងថាៈអគ្គីភ័យនេះបានបំផ្លាញតូបលក់ដូរប្រហែល៥៦តូបដែលភាគច្រើនជាតូបលក់កាបូបជជុះ ។ក្នុងប្រត្តិការពន្លត់អគ្គីភ័យនេះ គេបានឃើញវត្តមាន អភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុលនិងក្រុមការងារបានចុះទៅសួរសុខទុក្ខក្រុមអាជីវករខ្មែរដែលរងគ្រោះដោយអគ្គីភ័យនេះផងដែរ ។


លោកអភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា គេមិនទាន់ដឹងពីទំហំនៃការខូចខាតនោះទេ។ ហើយសមត្ថកិច្ចជម្នាញខាងភាគីថៃកំពុងស៊ើបអង្កេតពីមូលហេតុនៃការឆាបឆេះបង្ករជាគ្រោះអគ្គីភ័យដែលបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់អាជីករទាំងនោះហើយ ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/an1A1c5YkZ4

អាជ្ញាធរជាតិអប្សរាសហការជាមួយភាគីឥណ្ឌាជួសជុលកំពែងប្រាសាទតាព្រហ្ម

លោក ចិត្រង់ហ្សង់ កុមារ(Chitranjan Kumar) ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា ក្នុងគម្រោងដំណាក់កាលទី៣ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) ក៏បានធ្វើការជួសជុលពង្រឹងឡើងវិញកំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើង នៃប្រាសាទតាព្រហ្ម មានប្រវែងសរុបចំនួន៣០ម៉ែត្រ។

លោកបញ្ជាក់ថា រចនាសម្ពន្ធនៃកំពែងថ្មបាយ ក្រៀមបានខូចខាតយ៉ាងច្រើន។ជាពិសេសដើមឈើរលំសង្កត់ពីលើ និងកត្តាអាយុកាលនៃសំណង់ ធ្វើឱ្យគុណភាពនៃគ្រឹះខាងក្រោមបានថមថយ។ចំណែកថ្មបាយក្រៀម ក៏បានបែកបាក់មួយចំនួន។ ហេតុដូច្នេះ ក្រុមការងារនៅទីនេះ បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីសិក្សាពីស្ថានភាពគ្រឹះនៃកំពែង ទើបចាប់ផ្តើមធ្វើសម្រង់ប្លង់ បង់លេខនិងចុះបញ្ជីថ្មបាយក្រៀម ។

រួចបន្តការងារជួសជុលពង្រឹងគ្រឹះខាងក្រោមដែលពុកផុយ រៀបចំជួសជុលថ្មដែលខូចខាតឬបែកបាក់ ទើបរៀបចំផ្គុំថ្មសាកល្បង មុនរៀបចំទៅកាន់ទីតាំងដើមវិញដោយអនុវត្តតាមលំនាំពីបុរាណ។ ដោយសារស្ថានភាពរបស់ថ្មបាយក្រៀមខ្លះ មានសភាពពុកផុយនិងខូចខាតច្រើន ប៉ុន្តែអ្នកជំនាញនឹងព្យាយាមជួសជុលនិងប្រើប្រាស់ថ្មចាស់ឱ្យអស់ពីលទ្ធភាពមុននិងសម្រេចជំនួសដោយថ្មថ្មី។ ការងារនេះ គ្រោងចំណាយពេលចំនួន៦ខែ ទើបរួចរាល់ ដោយបានចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥មក។


អ្នកជំនាញបញ្ជាក់ទៀតថា ចំពោះដំណើរការជួសជុលកំពែង នៃប្រាសាទតាព្រហ្ម ក្រុមការងារបានសហការយ៉ាងជិតស្និទជាមួយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ដោយអនុវត្តទៅតាមដំណាក់កាលៗ និងតាមអនុសាសន៍អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ធ្វើយ៉ាងណាឱ្យរចនាសម្ពន្ធនៃកំពែងទាំងមូល មានលំនឹង អាចទ្រទម្ងន់យ៉ាងរឹងមាំ បន្តអាយុកាលទៅពេលខាងមុខ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖​ https://youtu.be/sQ7g-BPBHYQ

អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ អញ្ជើញជាអធិបតីក្នុងទិវាជាតិអាហារូបត្ថម្ភ

ទិវាជាតិអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ លើកទី ១១ ក្រោមប្រធានបទ អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក ម៉ាការា  អនុប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងតំណាងអង្គការដៃគូរក្រៅរដ្ឋាភិបាលសរុបប្រមាណជា ៤០០នាក់ ពិធីនេះបា្ររព្ធធ្វើនៅសាលប្រជុំសាលាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FAOY4sq8oS4

អគ្គកុងស៊ុលថៃថ្មីប្រចាំខេត្តសៀមរាបចូលជួបសម្តែងការគួរសមនឹងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ 

អគ្គកុងស៊ុលថ្មីនៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប លោក ណារុត ស៊ុនតារ៉ូដំ(Narut Soontarodom)បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត បន្ទាយមានជ័យ ។នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JEbkwkffUR4

ការចិញ្ចឹមឃ្មុំនិងយកទឹកឃ្មុំតាមធម្មជាតិ ជាមុខរបរជួយដល់ការលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន

«ការងារអភិរក្ស និងការចិញ្ចឹមឃ្មុំព្រៃ ដើម្បីយកទឹកឃ្មុំតាមធម្មជាតិ ផ្ដល់ជម្រើសមុខរបរបន្ថែម និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ដូចនេះ ក្នុងឱកាសទទួលជួបលោក គ្រុយ សារិត នារសៀល ថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/f7zS6hNIZVU

រាជរដ្ឋាភិបាលប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទ្រង់ទ្រាយធំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាស រៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តទ្រង់ទ្រាយធំឡើងវិញ នៅខេត្តសៀម រាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/x0ysOI7T0Xk

មេបញ្ជាការកងទ័ពជើងគោកអាមេរិកនៅប៉ាស៊ីហ្វិក វាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបញ្ជូនកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រUN

ការវាយតម្លៃរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ( Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋ អាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) ធ្វើឡើងនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mx5SLQ6aIYA

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមធ្វើម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយអាស៊ាន

ឯកឧត្តមកិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥  បានដឹកនាំរៀបចំធ្វើម្ចាស់ផ្ទះ សម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន ឆ្នាំ២០២៥ ដើម្បីពិភាក្សាពង្រៀងកម្មវិធី ក្នុងការរៀបចំពិធីធ្វើលំហាត់សមយុទ្ធគ្រោះ មហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ ២០២៥ (ARDEX-២៥) ក្នុងខែកក្កដា ខាងមុខនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងដោយសហការជាមួយមជ្ឈ មណ្ឌលសម្របសម្រួល អាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ មជ្ឈមណ្ឌល អាហា (AHA Centre)។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gjXKhT3gJ-A

វិស័យធំៗ ៣ នៅកម្ពុជា កំពុងត្រូវការកម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង

វិស័យធំៗ ៣ នៅកម្ពុជា កំពុងត្រូវការកម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង។
ចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ILIWoR88csE

ពិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ពិធីនេះប្រារព្ធធ្វើនៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរវៀង។ អភិបាលខេត្តស្វាយរៀង ឯកឧត្ដម ប៉េង ពោធិ៍សា បានមានប្រសាសន៍រំលេចពីលទ្ធផលធំៗ ដែលខេត្តស្វាយរៀងសម្រេចបានកន្លងមក ទាំងនៅក្នុងវិស័យអនាម័យជនបទ ដោយត្រូវបានប្រកាសជាខេត្តទី១បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖​ https://youtu.be/emVwJARPI_M