
រយៈពេលបីខែ នៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី២ និងលើកទី៣ (៦ មករា – ៦ មេសា ២០២៥) នីតិកាលទី៥ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៣១ករណី បានពិនិត្យ និងបញ្ជូនពាក្យបណ្តឹងទៅ ក្រសួង ស្ថាប័ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងអាជ្ញាធរខេត្តពាក់ព័ន្ធចំនួន១៩បណ្ដឹង កំពុងពិនិត្យសិក្សាចំនួន១២បណ្ដឹង តម្កល់ទុកមិនចាត់ការចំនួន៧បណ្ដឹង ផ្ដល់ព័ត៌មានទៅម្ចាស់ បណ្ដឹងចំនួន ២៥បណ្ដឹង ទទួលលិខិតឆ្លើយតបពីការដោះស្រាយពីស្ថាប័នពាក់ព័ន្ធចំនួន៥បណ្ដឹង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8iBKEFtru6s

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋ រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/176-XQMcNQ8
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជា ឡើងដល់តម្លៃ ទឹកប្រាក់ជាង ១៤ពាន់លានដុល្លារ កើនឡើងជាង ១៥%។
https://youtu.be/0uWJkO0oDh8

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាមិនបានរណបប្រទេសណាមួយនោះទេ រឺជ្រើសរើសប្រទេសមួយចោលប្រទេសមួយនោះទេ កម្ពុជាមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសទាំងអស់។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ជំហររបស់រាជរដ្ឋាភិបាល គឺប្រកាន់ឯករាជ្យភាព ធ្វើមិត្តគ្រប់បណ្តាប្រទេស និងមិនយកប្រទេសណាមួយជាសត្រូវនោះទេ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PjN7FOISG28

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/v2rw2HMV76c

កាលពីរាត្រីថ្ងៃសៅរ៍ទី១៩ មេសានៅលើផ្លូវថ្មើរជើង (Walk Street) មានរៀបចំឱ្យមានរបាំបុរាណ នារីកម្ពុជា ហើយសំរាប់រាត្រីថ្ងៃអាទិត្យវិញ មានរបាំល្បុក្កតោ។ បន្ថែមពីនេះ ដោយសារនៅសល់ចំហាយពីបុណ្យចូលឆ្នាំថ្មី នាថ្ងៃសៅរ៍ទី១៩ មេសានេះដែរ ក៏មានប្អូនៗយុវវ័យ បានបន្តលែងល្បែងប្រជាប្រិយ៍និងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street)យ៉ាងច្រើនកកកុញផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/D8kN-R1RZAI

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក៏ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណទៅកាន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏ស្វាមី នៃកងកម្លាំងដែលបានលះបង់សេចក្ដីសុខ និងភាពរីករាយនៃការជួបជុំក្រុមគ្រួសារ ដើម្បីទទួលភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាឱកាសពិធីបុណ្យចូលឆ្នាំ គ្រប់មូលដ្ឋាន រាប់ទាំងខេត្តបាត់ដំបង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/971Er89uXVI

ក្រោយផ្ទុះបាតុភាពដ៏អាក្រក់ដែលក្រុមហ៊ុន អានកូ វីរធីរ សឹបថ្នាយ ជាក្រុមហ៊ុនឯកជនទឹកស្អាត បានចាក់ដីចូលក្នុងដៃទន្លេសាបដើម្បី ធ្វើ ស្ថានីយ៍បូមទឹកដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំហូរទឹកនិង បរិស្ថាន។
នៅថ្ងៃទី ១៩ខែមេសាឆ្នាំ ២០២៥ គេឃើញក្រុមការងារក្រសួងពាក់ព័ន្ធ មាន ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តម ហែល តូនី អនុប្រធានក្តាប់ រួមនៃអាជ្ញាធរទន្លេសាប ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកអភិបាលក្រុងកំពង់ឆ្នាំង បាន ចុះទៅពិនិត្យទីតាំងជាក់ស្ដែងរបស់ក្រុមហ៊ុនឯកជននេះ ដែលស្ថិតនៅ កំពង់ ផែថ្មី ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ក្រុមហ៊ុនបានចាក់ដីរំលោភ ចូល ដៃទន្លេប្រវែង ៧០ ម៉ែត្រ ហើយបានលើកជាទំនប់ដោយគ្មានការអនុញ្ញាត ត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដោយខុសនីតិវិធី ។

នៅក្នុងកិច្ចប្រជុំតំណាងក្រុមហ៊ុនអានកូ បានលើកឡើងថាការចាក់ដីលើក ទំនប់នេះគឺដើម្បីការពារ ម៉ាស៊ីនបូមទឹក ពីការរំខានដោយដើមកំប្លោក ក្នុង ទន្លេ សម្រាប់បូមទឹកយកមកបម្រើសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃនៅក្រុងកំពង់ឆ្នាំង ដែលខ្វះទឹកស្អាតក្នុងរដូវប្រាំងដោយ ពុំមានចេតនាហ៊ុមព័ទ្ធយកដីធ្វើកម្មសិទ្ធិនោះទេ។

បើទោះបីក្រោមហេតុផលដោះសាររបស់តំណាងក្រុមហ៊ុនយ៉ាងនេះក្តី។ ក្រសួងធនធានទឹក ក៏ដូចជាអាជ្ញាធរបឹងទន្លេសាប តម្រូវឲ្យក្រុមហ៊ុនអានកូ ជាក្រុមហ៊ុនឯកជនទឹកស្អាត ស្ដារអាចម៍ដីចេញវិញ ដោយទុក រយៈពេលមួយ សប្តាហ៍។ ចំពោះខាងក្រុមហ៊ុនក៏ដូចជាថ្នាក់ខេត្ត បានសម្របសម្រួលស្នើសុំ ប្រជុំកម្រិតបច្ចេកទេស ជាមួយក្រសួង និងក្រុមហ៊ុន ទឹកស្អាត នៅថ្ងៃច័ន្ទ និង បន្ទាប់មកទៀតយើងនឹងធ្វើការប្រជុំលក្ខណៈបច្ចេកទេសជាមួយនឹងមន្ត្រី
បច្ចេកទេសធនធានទឹកដើម្បីសម្រេចចុះអនុវត្តជាក់ស្ដែងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
គួររំលឹកថាការចាក់ដីរំលោភចូលដៃទន្លេសាបរបស់ក្រុមហ៊ុន ទឹកស្អាត អានកូ គឺមានរយៈពេលយូរខែមកហើយ។ប៉ុន្តែដោយសារមាន សារព័ត៌មានបានចុះ ផ្សាយទើបឃើញមានចំណាត់ការបែបនេះ ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hhtMj3ozE5I

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី អមដំណើរដោយក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនិងអភិបាលក្រុងសិរីសោភ័ណ,នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ បានដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងក្រុងសិរីសោភ័ណ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X1D5QzovoU4

រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត នៅតាមគោលដៅទេសចរណ៍សំខាន់ៗនិងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» មានចំនួនមានចំនួន ១,៧៤១,៧៩៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ១,៧៣៨,៩០៦នាក់ និងភ្ញៀវអន្តរជាតិ ២,៨៨៩នាក់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NvjQLqAKFXA

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ដល់បងប្អូនប្រជាពលរដ្ឋកម្សាន្តសប្បាយនៅទូទាំងប្រទេស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/m2DKANa_VUQ

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចំនួន ១,៤៣លាននាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ៧៨៩នាក់ បានមកលេងកម្សាន្តនៅខេត្តកំពង់ឆ្នាំង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/r3W-fyC_IS4

សូមគោរពជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌

សូមគោរពជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

សូមគោរពជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍