All posts by មេគង្គ ប៉ុស្តិ៍

សេចក្តីជូនដំណឹងស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅចិន

អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែទុរេនស្រស់ និងចម្ការទុរេន ជ្រាបថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជា មានិតចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ កន្លងទៅថ្មីៗនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GWxJYpH-f-U

កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម

កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីផ្សព្វផ្សាយស្តីពី ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ជូនដល់គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រត្តិសាខា មន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សា-យុវជនកាកបាទក្រហមកម្ពុជា  និងអ្នកស្ម័គ្រចិត្ត សរុបចំនួន៩៦នាក់ នៅសាលប្រជុំសាលា ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FrY9WqPCxMs

ក្រុមការងារកំពុងសម្រុកអ៊ុតកៅស៊ូស្ពានខ្ពស់ជាងគេនៅកម្ពុជាដែលត្រៀមបញ្ចប់ឆាប់ៗ

ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារ ណការ និងដឹកជញ្ជូន។ ក្រៅពីការងារអ៊ុតកៅស៊ូ នៅមានការងារបន្ទាប់បន្សំមួយចំនួនដូចជា៖ ការងារបង្កាន់ ដៃ, របារសុវត្ថិភាព, គំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍, ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/e8eSyITRSzQ

កម្ពុជា-ថៃ បានឯកភាពគ្នាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋារកិច្ចផ្លូវការលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CHCru3AzH1s

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅខេត្តព្រះវិហារ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ឯកឧត្តម យូឡា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និង លោកជំទាវ ជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ព្រមទាំងសមាជិកសមាជិកា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦២ គ្រួសារ និងជនងាយរងគ្រោះបំផុតចំនួន៣៨ គ្រួសារ រស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖​​ https://youtu.be/PzHQz-hCRPQ

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៤ គ្រួសារ (ខូចខាតទាំងស្រុង ១ ខ្នង មធ្យម ៣ ខ្នង) ក្នុងស្រុកកំពង់រោទិ៍ នៅភូមិស្វាយចេក ឃុំសំឡី ៣ ខ្នង និងនៅភូមិរាមជោ ឃុំស្វាយតាយាន ១ ខ្នង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖​​ https://youtu.be/Peo67IWHrcU

មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី សរសើរកម្ពុជាចំពោះការរីកចម្រើនគ្រប់វិស័យ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការបានកោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sHp4v-ql25Y

វត្តអញ្ចាញបានបង្កើតក្រុមសម្តែងរបាំត្រុដិ

ព្រះតេជគុណ ឈួន បូរី និងព្រះចៅអធិការវត្តអញ្ចាញបានបង្កើតក្រុមសម្តែងរបាំត្រុដិដោយមានការជ្រោមជ្រែងពីអភិបាលស្រុកមង្គលបុរីដើម្បីរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីខ្មែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ASfOiOis4w4

សន្និសីទសារព័ត៌មានរួមគ្នា កម្ពុជា-ថៃនៅវិមានសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ អញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅវិមានសន្តិភាព។

សូមចុចបើក Link ទស្សនាសន្និសីទព័ត៌មាននេះពិស្ដារ៖https://youtu.be/bKSTS5JS18U

ករណីការដំឡើងពន្ធផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ករណីការដំឡើងពន្ធផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានប្រកាសកាលពី ដើមខែមេសា ឆ្នាំ២០២៥ នេះឡើយ។

ចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/zR4nKVq3FNc

គ្រោះធម្មជាតិនៅខេត្តបន្ទាយមានជ័យបង្កការខូចខាតផ្ទះសម្បែងនិងាប់សត្វពាហនៈរបស់អ្នកភូមិ

រន្ទះបាញ់ងាប់សត្វគោញី២ក្បាលនៅវាលខាងលិចភូមិរំពាក់

សត្វគោ២ក្បាលបានងាប់ភ្លាមៗដោយសាររន្ទះបាញ់  ។ បាតុភូតដ៏អាក្រក់នេះបានកើតឡើងនៅម៉ោង៣និង១០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចវាលខាងលិចភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ  ខេត្តបន្ទាយមានជ័យ ប្រហែល១០០០ម៉ែត្រ ។

នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា សត្វគោញីទាំង២ក្បាលដែលមានម្ចាស់ឈ្មោះ ជា ប៉ក់ អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះ ប៉ិ លីនអាយុ៦៧ឆ្នាំ អ្នកភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ  ខេត្តបន្ទាយមានជ័យ បានចងឲ្យវាស៊ីស្មៅនៅឯវាលស្រែចម្ងាយប្រហែល១០០ម៉ែត្រខាងលិចភូមិ ស្របពេលនោះក៏មានភ្លៀងធ្លាក់លាយឡំជាមួយនិងផ្គររន្ទះយ៉ាងខ្លាំង។ហើយភ្លាមនោះរន្ទះបានបាញ់ចំសត្វគោញីទាំង២ក្បាលនោះងាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែង ៕

 

ផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នងនិងសាលារៀន១ខ្នង ក្នុងក្រុងសិរីសោភ័ណ រងការខូចខាតដោយខ្យល់កន្ត្រាក់

យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នងនិងសាលាបឋមសិក្សា១ខ្នង បានរងការខូចខាតដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសង្កាត់ចំនួន២ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយលាយឡំជាមួយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន២សង្កាត់ បានរង ការខូចខាត ក្នុងនោះសង្កាត់កំពង់ស្វាយ ខូចខាតចំនួន២ខ្នងនិងសង្កាត់ម្កាក់ចំនួន១៣ខ្នង សាលាបឋមសិក្សាម្កាក់១ខ្នងផងដែរ ៕

 

ខ្សល់កន្ត្រាក់បានបង្កឲ្យផ្ទះប្រជាពលរដ្ឋនៅស្រុកមង្គលបូរីនិងស្រុកម៉ាឡៃចំនួន២៩ខ្នងរងនូវការខូចខាតធ្ងន់ស្រាល

ផ្ទះប្រជាពលរដ្ឋនៅស្រុកចំនួន២ គឺ ស្រុកមង្គលបូរី និង ស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ បានរងការខូចខាតដោយខ្យល់កន្ត្រាក់ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖នៅវេលាម៉ោង២រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងស្រុកមង្គលបូរី មានភ្លៀងធ្លាក់លាយឡំជាមួយខ្សល់កន្ត្រាក់បានបក់បោកខ្លាំងបង្កឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២ភូមិនៅឃុំស្រះរាំង គឺភូមិតាអ៊ិន ចំនួន១៣ខ្នងនិងភូមិក្រូចចំនួន៩ខ្នង ។ ករណីគ្រោះធម្មជាតិនេះ មិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ។

ដោយឡែកនៅក្នុងស្រុកម៉ាឡៃ ក៏មានខ្យល់កន្ត្រាក់កើតឡើងផងដែរ នៅពេលមានភ្លៀងធ្លាក់នៅល្ងាចមិញនេះ ។ បើយោងតាមរបាយការណ៍របស់នគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖នៅវេលាម៉ោង៣និង៥៨នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយឡំជាមួយខ្សល់កន្ត្រាក់ ដែលបង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន២ភូមិក្នុងឃុំទួលពង្រ រងនូវការខូចខាត សរុបចំនួន៧ខ្នង ក្នុងនោះភូមិអភិវឌ្ឍន៍ចំនួន ១ ខ្នងនិងភូមិភ្នំដូនសម ចំនួន ០៦ ខ្នង ។ កណីនេះមិនបង្កឲ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះទេ ៕
ចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/mCWsCudLF48

លោកតាអាយុ៧៣ឆ្នាំនៅកំពង់ឆ្នាំងនៅតែប្រកបមុខរបរឡើងត្នោត

លោកតាម្នាក់អាយុ ៧៣ឆ្នាំ រស់នៅភូមិអណ្ដូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ នៅប្រកបមុខរបរឡើងត្នោតរំងាស់ ស្ក បានដែលអាចនិយាយបានថា គាត់នៅមានកម្លាំងមាំមួន ខុសពីមនុស្សប្រុសដទៃ។លោកតា មុំ សារី  រស់នៅភូមិអណ្ដូងឬស្សី ឃុំស្រែថ្មី បានបញ្ជាក់ថា គាត់មានអាយុ៧៣ ឆ្នាំ ប្រពន្ធគាត់មានឈ្មោះ លឹម លន អាយុ ៧៤ឆ្នាំ បងគាត់១ឆ្នាំ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/C-YgCATZJeI

និយ័តករធានារ៉ាប់រងកម្ពុជា ថាទីផ្សារធានារ៉ាប់រងនៅកម្ពុជានៅមានកម្រិតទាប

ក្នុងវេទិកាចែករំលែកព័ត៌មាន អំពី”បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជាជាមួយក្លិបអ្នកកាសែតកម្ពុជា” នាថ្ងៃអង្គារ ទី២២ ខែមេសា ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា វិស័យធានារ៉ាប់រង ជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យ ជូនប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា និងជំរុញកំណើនសេដ្ឋកិច្ចជាតិស្របតាម“យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FjA4FvJySBA

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ថានឹងខិតខំអំពាវនាវភរិយាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចូលរួមវិភាគទានមនុស្សធម៌

កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖‘’រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’ ក្រោមអធិបតីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/izAp0NjOcYc

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ពាក់ព័ន្ធការបង្កើតស្ថានីយ៏ផលិតថាមពលអគ្គិសនី

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែ   មេសាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើគម្រោងវិនិយោគគម្រោងបង្កើតស្ថានីយ៏ផលិតថាមពលអគ្គិសនីចំនួន២៤គម្រោង នៅតាមបណ្តាខេត្តចំនួន១១ ដែលនឹងអាចមានលទ្ធភាពផលិតថាមពលស្អាត បានជាង ៥,៧៥០មេហ្គាវ៉ាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WzMCH3ntK44