All posts by មេគង្គ ប៉ុស្តិ៍

ការប្រឡងសិស្សពូកែថ្នាក់ជាតិនឹងចាប់ផ្តើមប្រឡងនៅថ្ងៃស្អែក

ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំសិក្សា ២០២៤-២០២៥ ត្រូវបានរៀបចំពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែមេសា នេះ ដែលរៀបចំឡើងនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CAbZyHrvqPM

សម្តេចធិបតី ថារាជរដ្ឋាភិបាលនិងសហជីពជាដៃគូរួមគ្នាដោះស្រាយវិវាទផ្សេងៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “រាជរដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាទេតែជាដៃគូរួមគ្នាដោះស្រាយវិវាទផ្សេងៗជាមួយគ្នា ដោយឈរលើផលប្រយោជន៍រួម ឈ្នះ ឈ្នះ ទាំងអស់គ្នា ដើម្បីបង្កើតបរិស្ថានការងារ វិនិយោគឲ្យកើនឡើង ដើម្បីផ្ទះយើង”។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AUI2pViyfbI

រដ្ឋមន្ត្រីការពារជាតិ ថាការលើកកម្ពស់សមត្ថភាពធនធានមនុស្សវិស័យការពារជាតិជាកិច្ចការសំខាន់

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៏ថា ការលើកកម្ពស់សមត្ថភាពបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ គឺជាកិច្ចការសំខាន់ ដែលត្រូវយកចិត្តទុកដាក់ និងហ្វឹកហាត់ជាប់ជាប្រចាំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1TF-msZjkgc

នៅត្រីមាសទី១ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានអ្នកដំណើរជិត ២ លាននាក់ កើនឡើងជាង ១៩%

នៅត្រីមាសទី១ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានអ្នកដំណើរជិត ២ លាននាក់ កើនឡើងជាង ១៩% ។ ចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/GmcBhPETDZQ

កម្ពុជា-វៀតណាម បង្កើនទំនាក់ទំនងក្នុងបរិបទដែលពិភពលោកមានការវិវត្តន៍ប្រែប្រួលដ៏ស្មុគស្មាញ

កម្ពុជា-វៀតណាម បង្កើនទំនាក់ទំនងក្នុងបរិបទដែលពិភពលោកមានការវិវត្តន៍ប្រែប្រួលដ៏ស្មុគស្មាញ

 

ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមមានគោលជំហរ និងតួនាទីជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតក្នុងដំណើរការប្រយុទ្ធដើម្បីការពារឯករាជ្យជាតិនៃប្រទេសទាំង
ពីរ។ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា សន្តិសុខ ស្ថិរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍ក្នុងប្រទេសនីមួយៗ មានឥទ្ធិពលលើទំនាក់ទំនងរវាងប្រទេសទាំងពីរ និយាយដោយឡែក និងក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយរួម។ អាស្រ័យហេតុនេះ ការកសាងទំនាក់ទំនងសន្តិភាព មិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍ គឺជាកត្តាសំខាន់ រួមចំណែកការពារឯករាជ្យជាតិយ៉ាងរឹងមាំ និងនាំមកនូវការអភិវឌ្ឍន៍សម្រាប់ប្រទេសទាំងពីរ។

ថ្មីៗនេះ វៀតណាមបាននិងកំពុងសកម្មរៀបចំនូវបណ្ដាសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេស (៣០ មេសា១៩៧៥ – ៣០ មេសា២០២៥)។ ​ដែលនេះ​គឺជា​ព្រឹត្តិការណ៍​មួយ​បង្ហាញ​ពី​ជ័យជម្នះ​នៃ​យុទ្ធនាការ​ហូជីមិញ បញ្ចប់​សង្គ្រាម​តស៊ូ​ប្រឆាំង​អាមេរិក និង​បង្រួបបង្រួម​ប្រទេស​របស់​ប្រជាជន​វៀតណាម។ ជ័យជម្នះនេះក៏ជាជ័យជំនះរួមនៃបដិវត្តប្រទេសឥណ្ឌូចិនទាំងបី កម្ពុជា-ឡាវ-វៀតណាម ក្នុងការផ្ដួលរំលំចក្រពត្តិ និយមអាមេរិក។

ក្នុងបរិបទដែលអាមេរិកចង់បំផ្លាញសន្តិភាព និងអព្យាក្រឹតភាពរបស់កម្ពុជា បំផ្លាញកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវសម្រាប់ប្រទេសឡាវ និងពង្រីកសង្រ្គាមដល់ភាគខាងជើងវៀតណាម។សន្និសីទប្រជាជនស្នេហាជាតិឥណ្ឌូចិន(នៅឆ្នាំ ១៩៦៥ នៅភ្នំពេញ និង១៩៧០ នៅទីក្រុងប៉េកាំង) ក្រោមកិច្ចផ្តួចផ្តើមរបស់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានឈានដល់ការឯកភាពគ្នាដោយចាត់ទុកអាមេរិក ថាជាសត្រូវគ្រោះថ្នាក់បំផុតរបស់ប្រទេសទាំងបីនៃឥណ្ឌូចិន។ហើយបានឯកភាពគ្នាពង្រឹងសាមគ្គីភាព; គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការប្រឆាំងនឹងសត្រូវរួម គឺអាមេរិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកវៀតណាមបានពង្រាយកម្លាំងយោធានៅកម្ពុជា ដោយសហការជាមួយកងទ័ពរំដោះកម្ពុជា វាយកម្ទេចរាល់ការវាយលុកចូលមកក្នុងប្រទេសកម្ពុជាដោយកងទ័ពអាមេរិក កងទ័ពសាធារណរដ្ឋវៀតណាមខាងត្បូង និងកងទ័ពសាធារណរដ្ឋខ្មែររបស់លន់ នល់។ បរាជ័យជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងកងកម្លាំងដែលខ្លួនបង្កើតនៅកម្ពុជា ឡាវ និងវៀតណាម។បានបង្ខំឱ្យសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីវៀតណាម (១៩៧៣) និងដកកងទ័ពរបស់ខ្លួនចេញពីឥណ្ឌូចិន។ បង្កលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងបីក្នុងការបំពេញភារកិច្ចរំដោះប្រទេស។ ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី និយាយរួម និងជាពិសេសរវាងកម្ពុជា-វៀតណាម គឺជាកត្តាសំខាន់ចម្បងរួមចំណែកដល់ជ័យជំនះនៃការតស៊ូរំដោះប្រទេសវៀតណាមទាំង ស្រុង (៣០ មេសា ១៩៧៥)។

អាចនិយាយបានថា ចំណងសាមគ្គីភាព ការឧបត្ថម្ភ  ការជួយគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរក្នុងតំណាក់កាលនេះបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរំដោះជាតិរបស់ប្រទេសនីមួយៗ។ ព្រះរាជាណាចក្រកម្ពុជាបានបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើតផ្លូវលំហូជីមិញ (ផ្នែកព្រំដែនកម្ពុជា-វៀតណាម)ជួយឲ្យកងទ័ពរំដោះវៀតណាមដំណើរការដោយរលូនចំពោះមុខការវាយឆ្មក់របស់អាមេរិក។ ប្រការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយពីភាគខាងជើងទៅឲ្យភាគខាងត្បូងវៀតណាម។ ផ្តល់កម្លាំងដល់ប្រជាជន វៀត ណាមក្នុងការឈ្នះសង្គ្រាមឈ្លានពានរបស់អាមេរិក រំដោះភាគខាងត្បូងវៀតណាម  និងបង្រួបបង្រួមប្រទេសទាំងស្រុង។

ដោយឡែក វៀតណាមបានគាំទ្រយ៉ាងសកម្មនូវគោលនយោបាយសន្តិភាព និងអព្យាក្រឹតភាពរបស់កម្ពុជាក្នុងការកសាងប្រទេស និងការបង្រួបបង្រួមបណ្ដាកម្លាំងជឿនលឿននានានៅកម្ពុជា ដោយរួបរួមគ្នាជុំវិញសម្ដេចព្រះប្រមុខរដ្ឋ នរោត្តមសីហនុ កសាងទំនាក់ទំនងជិតស្និទ្ធ សហប្រតិបត្តិការជាមួយកងកម្លាំងតស៊ូ របស់កងទ័ពរំដោះកម្ពុជា។ ការគាំទ្រយ៉ាងសកម្មរបស់វៀតណាមក្នុងទិដ្ឋភាពជាច្រើនបានផ្តល់កម្លាំងដល់កម្ពុជា រួមចំណែកយ៉ាងសំខាន់ដល់ជ័យជម្នះរបស់កម្ពុជាក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិកដើម្បីការពារឯករាជ្យជាតិ។

ដោយឈរលើមូលដ្ឋាននៃការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម និងមានផលប្រយោជន៍រួមគ្នា។ ទំនាក់ទំនងជិតស្និទ្ធរបស់ប្រជាជាតិទាំងពីរគឺជាកត្តាសំខាន់មួយដែលមានអត្ថន័យធំធេង រួមចំណែកនាំមកនូវជ័យជំនះដល់ប្រជាជាតិទាំងពីរ។ប្រការ នេះ​បាន​បញ្ជាក់កាន់តែច្បាស់​ថា ទំនាក់ទំនង​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ កម្ពុជា-វៀតណាម មាន​កត្តា​ជា​ច្រើន​ដែល​មិន​អាច​បំបែក​ពី​គ្នាបានឡើយ។ ការកសាងទំនុកចិត្ត សាមគ្គីជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកជួយប្រទេសទាំងពីរក្នុងកិច្ចការពារខឿនឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន។

ក្នុង​បរិបទដែលស្ថានភាព​ពិភពលោក​បច្ចុប្បន្ន មាន​ការ​វិវត្តដ៏​ស្មុគស្មាញ​​ដែល​បានបង្កជាផលប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​នៃ​ប្រទេស​នីមួយៗ។ក្នុងនោះសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនអូសបន្លាយ សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម និងពន្ធគយរវាងអាមេរិក និងប្រទេសដទៃទៀត ជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ។ល។ បាននិងកំពុងជះឥទ្ធិពល និងប៉ះពាល់ដល់ប្រទេសជាច្រើនជុំវិញពិភពលោក បានបង្កការលំបាកជាច្រើនសម្រាប់ប្រទេសតូចៗក្នុងការជ្រើសរើសគោលនយោបាយការបរទេសសម
ស្របសម្រាប់ខ្លួន។ក្នុងទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងប្រជាជនទាំងពីរដែលបានឆ្លងកាត់ការសាកល្បងជាច្រើន បានជួយកម្ពុជានិងវៀតណាមឲ្យឆ្លងផុតរាល់ការលំបាក និងកាន់តែរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ អាស្រ័យហេតុនេះ ទើបប្រទេសទាំងពីរបន្តកសាង ពង្រឹងទំនុកចិត្ត និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាអ្នកជិតខាង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឯករាជ្យជាតិ និងការអភិវឌ្ឍន៍រុងរឿងរបស់ប្រទេសទាំងពីរនិយាយដោយឡែក និងដើម្បីស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយជារួម។

ជាក់ស្តែង រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមបានបន្តលើកកម្ពស់ ពង្រឹង និងអភិវឌ្ឍន៍ ស្របតាមបាវចនា «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង»។​ទំនាក់ទំនង​នយោបាយ​-សង្គម​រវាង​កម្ពុជា​និង​វៀតណាម​ត្រូវបានបង្កើនដើម្បីរក្សាតួនាទីក្នុងការកំណត់ទិសដៅសម្រាប់​ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ​។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចប្រជុំជាទៀងទាត់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។

បណ្ដាវិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាដើម ត្រូវបានលើកកម្ពស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខកាន់តែស៊ីជម្រៅ ហើយការអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នាគឺជាសរសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរនឹងបន្តរក្សាភាពជិតស្និទ្ធជាមួយគ្នាដើម្បីធ្វើការឆ្ពោះទៅកាន់គោលដៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ សម្រាប់កម្ពុជាគឺនៅឆ្នាំ២០៥០ និងសម្រាប់វៀតណាមគឺនៅឆ្នាំ២០៤៥៕

ប្រវត្តិនៃការបង្កើតយុវជនគណបក្សប្រជាជនកម្ពុជា

ប្រវត្តិនៃការបង្កើតយុវជនគណបក្សប្រជាជនកម្ពុជា «សាមគ្គីភាពរបស់យុវជន និងភាពជាអ្នកដឹកនាំប្រកបដោយភាពកក់ក្តៅ នាំមកនូវសមិទ្ធផលជូនជាតិ និងប្រជាជន» ។
សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/tBil6NS2Pvc

 

រានហាលនិងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែជួសជុលរួចរាល់ហើយ

ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/O6-SaxHv0EI

កម្ពុជាមានមោទនភាពដែលជំងឺគ្រុនចាញ់បានកាត់បន្ថយ៧៥ភាគរយ

ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡ្ហីករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pl52RaAcUgo

រដ្ឋមន្ត្រីការងារ ចាត់ទុកពានរង្វាន់ GEMSET Award ឆ្លុះបញ្ចាំងការរីកចម្រើនវិស័យ TVET នៅកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឱ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងក្នុងការបង្កើតនិងអភិវឌ្ឍធនធានមនុស្ស ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ និងអ្នកបច្ចេកទេសយ៉ាងច្រើនគ្រប់វិស័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/L-RmjRfB7-k

អាជ្ញាធរមីននឹងប្រកាសស្រុកបុទុមសាគរជាស្រុកអស់មីន

អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានជូនដំណឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរមីន និងរដ្ឋបាលខេត្តកោះកុង នឹងសហការគ្នារៀបចំពិធីអបអរសាទរប្រកាសទទួលស្គាល់ស្រុកបុទុមសាគរ នៃខេត្តកោះកុងជាស្រុកអស់មីន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OpjtJj5Gx6Q

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិស្បែកខ្មៅ២នាក់ក្នុងករណីឆបោក

អាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនជាតិស្បែកខ្មៅ០២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ករណីឆបោកប្រាក់ពីជនរងគ្រោះ បានចំនួន៧លានដុល្លារដោយប្រើក្រដាសប្រាក់ប្រឡាក់ទឹកខ្មៅ ខណៈបក្ខពួកជនល្មើសដែលនៅសេសសល់កំពុងស្រាវជ្រាវស្វែងរកបន្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g_ZO0wz4fmc

អាជ្ញាធរខេត្តបន្ទាយមានជ័យដឹកទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកនៅក្នុងឃុំឫស្សីក្រោកចំនួន៤ភូមិ

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានប្រើរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី និងរថយន្តពន្លត់អគ្គីភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកទឹកទៅជួយអន្តរាគមន៍ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកមង្គលបូរី ចំនួន៤ភូមិ ក្នុងឃុំឬស្សីក្រោក ដែលមានប្រជាពលរដ្ឋជាង២០០គ្រួសារ កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0nDfUJDXe-Y

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់

អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់គ្រួសារទីទ័លក្រ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នៅស្រុកមង្គលបូរី ចំនួន១៦គ្រួសារ ក្នុងឃុំស្រះរាំង ក្នុងនោះក៏មានមួយគ្រួសារដែលទទួលរងគ្រោះអគ្គីភ័យ ឆេះផ្ទះមួយគ្រួសារ និងនៅក្រុងសិរីសោភ័ណ ក្នុងសង្កាត់ម្កាក់ ៧គ្រួសារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Pp2LmnKqsME

តុលាការចេញដីកាលក់ដោយបង្ខំលើទ្រព្យសម្បត្តិលោក រ៉ុង ឈុន

សាលាដំបូងរាជធានីភ្នំពេញបានចេញដីកា សម្រេចចាប់ផ្ដើមការលក់ដោយបង្ខំនូវអចលនវត្ថុជាកម្មសិទ្ធិរបស់ឈ្មោះ រ៉ុង ឈុន ដែលម្ចាស់បំណុលនៃការអនុវត្ត គឺគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បច្ចុប្បន្នប្តូរមកជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RduBu2ylQ3A

រាជធានីភ្នំពេញជាប់លេខ២លើពិភពលោកជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី

រាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការផ្សាយដោយ VISA2FLY ដកស្រង់ដោយ SEA Infographics។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ErpnEi809WE