All posts by មេគង្គ ប៉ុស្តិ៍

ប្រជាពលរដ្ឋរងគ្រោះក្នុងស្រុកលំផាត់ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បាននាំយកអំណោ យមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកលំផាត់ ចំនួន ៤២ គ្រួសារ ក្នុងនោះឃុំជ័យឧត្តម ចំនួន ៣៦ខ្នងផ្ទះ និងឃុំបាតាងចំនួន ៦ខ្នង ផ្ទះ ករណីរងគ្រោះនេះកើតឡើងកាលពីយប់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២៥កន្លងទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/945Q1VX2s4M

ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុនរោងចក្រ២៨ទីតាំងដែលបង្ហូរទឹកកខ្វក់ចូល ទឹកសាធារណៈ

ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួន២៨ទីតាំងផ្សេងគ្នា ដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ ក្នុងឆ្នាំ២០២៤-២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8krbp_iCBOQ

ប្រធានរដ្ឋសភាវៀតណាម បង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-វៀតណាម

ការបង្ហាញនូវការគាំទ្ររបស់ប្រធានសភាវៀតណាមនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសំដែងការគួរសមពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ កាលពីរសៀលម្សិលម៉ិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LHthdR91wIA

អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមអរគុណកម្ពុជាដែលបានជួយគាំទ្រវៀតណាម

ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានអរគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និងប្រជាជនកម្ពុជាដែលបានជួយគាំទ្រវៀតណាមទទួលបាននូវជ័យជំនះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OgXVnhtHSJY

ឯកឧត្តម សែម រតនា ចុះពិនិត្យគ្រឿងយន្តដែលបញ្ជូនមកម្ពុជាវិញ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមជំនាញចុះពិនិត្យរថយន្ត គ្រឿងចក្រ និងសម្ភារគ្រឿងបំពាក់ ដែលបានបញ្ជូនត្រឡប់មកម្ពុជាវិញបន្ទាប់ពីបានបញ្ចប់បេសក កម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី នាសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការវាយតម្លៃទៅលើគុណភាព និងធ្វើការជួសជុលកែលម្អឡើងវិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ydFO21-uYkg

យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» បានជំរុញឱ្យផ្លូវជាតិស្អាត 

ក្រោយពេលបានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានទទួលការចូលរួមគាំទ្រ និងអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» បានចំនួន ៥០ខ្សែ ស្មើនឹងប្រមាណ ៧៣,៥% នៃចំនួនខ្សែផ្លូវសរុប ដែលមានទូទាំងប្រទេសចំនួន ៦៨ខ្សែ។

ជាមួយគ្នានេះសាធារណជន រួមមានសិស្ស និស្សិត លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ រដ្ឋបាលក្រុងស្រុក រាជធានីខេត្ត សមាគម អង្គការក្រៅរដ្ឋាភិបាល អ្នកស្រឡាញ់បរិសស្ថាន និងប្រជាពលរដ្ឋ ចំនួន ១៧១,៣០០នាក់ បានចូលរួមអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ បានប្រវែង ៣ ១៩៣គីឡូម៉ែត្រ ស្មើនឹង៥០% នៃប្រវែងផ្លូវសរុប ៦៣៤៩គីឡូម៉ែត្រ។ យុទ្ធនាការសម្អាតផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក សម្រេចបានរហូតមកទល់ពេលនេះ មានឃុំ/សង្កាត់ ចូលរួមមានចំនួន៧០៧ ឃុំ-សង្កាត់ ស្មើនឹងចំនួន ៧៤% នៃចំនួនឃុំ សង្កាត់ដែលមានផ្លូវជាតិឆ្លងកាត់សរុបចំនួន ៩៥១ ឃុំ-សង្កាត់។ ដោយឡែកក្នុងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥កន្លងមក បានប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ បានចំនួន ៥១៧តោន។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសុទិដ្ឋិនិយមថានៅឆ្នាំ២០២៥នេះ ផ្លូវជាតិទាំងអស់នៅកម្ពុជាស្អាត មិនមានសំរាមនិងសំណល់ប្លាស្ទិកទៀតហើយ បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជន សមាគម អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល រួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ មានខ្យល់អាកាសល្អ និងសណ្តាប់ធ្នាប់ល្អ ការស់នៅប្រកបដោយផាសុខភាព ការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍ មកប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានថ្លែងថា ភាពស្អាត គឺជាសសរស្តម្ភមួយ ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរៀបចំបង្កើតឡើង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានសំណូមពរដល់ អ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ និងស្នើឱ្យបន្តចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែងស្អាត ដើម្បីជំរុញភាពស្អាតរបស់កម្ពុជាបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត ប្រទេសជាតិមានបរិស្ថានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ និងការស់នៅប្រកបដោយចីរភាព។សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសចំនួន១១ លានអង្គ/នាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមអនុវត្តបាន៦លានអង្គ/នាក់ ដែលក្នុងនោះសាធារណជនប្រមាណ២ ទៅ៣ម៉ឺននាក់ បានចូលរួមក្នុងយុទ្ធនាការខាងលើ។ យុទ្ធនាការទាំងអស់របស់ក្រសួងបរិស្ថាននឹងបន្ត និងលើកទឹកចិត្តបន្ថែមទៀតដល់ការចូលរួមពីសាធារណជន ដើម្បីរៀបចំផ្ទះយើងស្អាត ក៏ដូចជាឱ្យប្រទេសយើងស្អាត ត្រៀមចាំទទួលស្វាគមន៍ ភ្ញៀវទេសចរ អ្នកវិនិយោគ និងជាពិសេសផ្តល់ផាសុខភាពដល់ប្រជាពលរដ្ឋគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DK4jDvR2P98

ក្រុមហ៊ុន ADATA Technology Co.Ltd ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ADATA Technology Co., Ltd. បន្តភ្ជាប់ទំនាក់ ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា។នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាល ADATA Technology Co., Ltd..បានគោរពជម្រាបជូនដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd.ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ឆ្នាំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_a0hatdJzmM

សម្តេចធិបតី អំពាវនាវពលរដ្ឋជួយថែទាំផ្លូវនិងគោរពច្បាប់ចរាចរណ៍ផ្លូវគោក

ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ ដែលមានតម្លៃ១៨៨លានដុល្លារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមជួយថែទាំផ្លូវទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Srfu4_5xLjM

សម្តេចធិបតី ថាកម្ពុជាខ្ចីលុយពីបរទេសសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ចីរបស់កម្ពុជាពីប្រទេសនានា និងអង្គការដៃគូអភិវឌ្ឍ យកមកប្រើប្រាស់សម្រាប់ពង្រីកសក្តានុពលសេដ្ឋកិច្ច ដូចជាការធ្វើផ្លូវ និងស្ពានជាដើម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/upZckT0bMME

ក្រសួងធនធានទឹក ព្យាករថាភ្លៀងអាចធ្លាក់ពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា បរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។ មានប្រយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/inLTEcCfiHQ

នាយឧត្តមសេនីយ៍ ភួង ស៊ីផាន ស្នើសហភាពអឺរ៉ុបជួយបណ្ដុះបណ្ដាលនាយទាហានបន្ដវេន

ឯកឧត្តមនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងរពារជាតិ បានស្នើឱ្យសហភាពអឺរ៉ុប ជួយបណ្ដុះបណ្ដាលសិក្សានាយទាហានបន្ដវេនជំនាន់ក្រោយ មានចំណេះជំនាញលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ កសាងប្រទេសជាតិយ៉ាងល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4zY-ct_gXH8

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំសហការី នាំយកអំណោយរបស់សប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពក្រីក្រ ចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ  និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ សរុប ចំនួន ១២២ គ្រួសារ នៅស្រុកភ្នំព្រឹក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1y8Z3-H3pvw

ស្ពានទួលធាតុចាស់ទ្រុឌទ្រោមអាជ្ញាធរហាមមិនឱ្យយានយន្តគ្រប់ប្រភេទបើកឆ្លងកាត់

(ខេត្តកំពង់ចាម)៖ ស្ពានបេតុងទួលធាតុ  ស្ថិតក្នុងភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានសភាពចាស់ទ្រុឌទ្រោមកន្លែងខ្លះមានបេតុងបាក់ជ្រុះប្រហោងមើលឃើញដល់ក្រោមគួរឱ្យព្រួយបារម្ភ។ អាជ្ញាធរមូលដ្ឋានរួមទាំងរដ្ឋបាលស្រុកកោះសូទិន បានចេញបម្រាមមិនឱ្យយានយន្តគ្រប់ប្រភេទបើកបរឆ្លងកាត់ទៅវិញទៅមកទៀតទេ ព្រោះខ្លាចគ្រោះថ្នាក់បាក់ស្រុតជាយថាហេតុ។

អភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានឲ្យដឹងនារសៀលថ្ងៃទី២៨មេសា ឆ្នាំ ២០២៥ថា: ដើមឡើយនៅតំបន់នេះជាប្រភេទផ្លូវដីហុយនៅរដូវប្រាំងនិងបែកភក់នៅរដូវវស្សា ហើយបងប្អូនប្រជាពលរដ្ឋពិបាកនឹងការធ្វើដំណើរដោយនៅត្រង់ចំណុចនេះមានអូរមួយ ដែលមានទឹកហូរកាត់ក្នុងរដូវវស្សា។ដោយមានចិត្តជ្រះថ្លាព្រះសង្ឃបានរៃអង្គាសបច្ច័យពីគ្រប់ទិសទីកសាងស្ពានបេតុងទួលធាតុដែលមានប្រវែងប្រមាណ៥០ម៉ែត្រ សម្រាប់បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។


អភិបាលស្រុកកោះសូទិនបានបន្តឲ្យដឹងទៀតថា រហូតមកដល់សព្វថ្ងៃនេះស្ពានបេតុងនេះមានអាយុកាលជាច្រើនឆ្នាំ,ហើយមានសភាពទ្រុឌទ្រោមទៀតផង។ដោយមើលឃើញខ្លាចគ្រោះថ្នាក់សម្រាប់យានយន្តគ្រប់ប្រភេទបើកឆ្លងកាត់ អាជ្ញាធរមូលដ្ឋានចាក់ដីស្របតាមបណ្ដោយស្ពានដើម្បីឲ្យម៉ូតូរថយន្តបើកឆ្លងកាត់ទៅវិញទៅមក។ ជាមួយនោះរដ្ឋបាលស្រុកកោះសូទិន ក៏បានធ្វើលិខិតស្នើសុំមករដ្ឋបាលខេត្តកំពង់ចាម ហើយកញ្ចប់ថវិកាក៏បានធ្លាក់មកតាមរយៈក្រសួងអភិវឌ្ឍន៍និងជនបទ ដែលជាអ្នកស្ថាបនា។បច្ចុប្បន្ន ផ្លូវបេតុងត្រូវបានស្ថាបនាលាតសន្ធឹងកាត់ពីភូមិមួយទៅភូមិមួយរួចរាល់ហើយ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋស្រួលធ្វើដំណើរដឹកកសិផលមកកាន់ទីផ្សារបានឆាប់រហ័ស។ប៉ុន្តែអ្វីដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋនោះ គឺនៅរដូវវស្សាខាងមុខពេលដែលទឹកទន្លេ
មេគង្គឡើងមកលិចសង្ខាងផ្លូវនោះ ស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមនេះនឹងបង្កផលវិបាកដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កន្លងទៅ អភិបាលខេត្តកំពង់ចាម ឯកឧត្តមអ៊ុនចាន់ដាអមដំណើរដោយមន្ត្រីពាក់ព័ន្ធធ្លាប់ចុះពិនិត្យស្ពាននេះម្ដងហើយ។បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននាំគ្នាសាទរក្រោយពីបានផ្លូវបេតុងជំនួសឲ្យផ្លូវដីនេះបង្ហាញពីការយកចិត្តទុកដាក់របស់ស្ថាប័នអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ខេត្តរួមទាំងក្រសួងអភិវឌ្ឍន៍ជនបទ។ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា ស្ពានបេតុងទួលធាតុ នឹង ត្រូវបានកសាងទាន់ពេលវេលាមុនរដូវវស្សាចូលមកដល់ដើម្បីបង្កលក្ខណៈងាយ ស្រួលជូនប្រជាពលរដ្ឋជាមិនខាន៕
https://youtu.be/dGyAmoSekRs

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនឹងប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង


ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផល កសិកម្ម សិប្បកម្ម ក្នុងស្រុក នឹងប្រព្រឹត្តក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។


សូមរំលឹកថារយៈពេលប៉ុន្មានថ្ងៃមកនេះគេសង្កេតឃើញ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ រួមនឹង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យទីតាំងទីលានព្រះស្រែ មុខសាលាខេត្តកំពង់ឆ្នាំង ដែលក្រុមការងារកំពុងតែរៀបចំ ទីលានព្រះស្រែ ក៏ដូចជាពិនិត្យស្ថានភាព សាកល្បង គោឧសភរាជ្យ ដែលនឹងត្រៀមគោរពព្រះរាជពិធី នាពេលខាងមុខនេះ។

 
ជាមួយនឹងសកម្មភាពពិនិត្យការងារដែលគ្រោងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្មសិប្បកម្មក្នុងស្រុក គេក៏សង្កេតឃើញមានកិច្ចប្រជុំ ជាញឹកញាប់ ស្ដីពីការងារលម្អិតដែលត្រូវរៀបចំ ក្នុងព្រះរាជពិធីនេះ ដើម្បីឲ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងយ៉ាងឧត្តុងឧត្តមផងដែរ។សូមរំលេចថាព្រះរាជពិធីបុណ្យនេះគឺជាសារដាស់តឿនក្រើរលឹកដល់បងប្អូនខ្មែរប្រជាកសិករ ព្រោះរដូវវស្សាមកដល់ ត្រូវត្រៀមខ្លួន រដូវធ្វើស្រែចម្ការមកដល់ហើយ ត្រូវត្រៀមឧបករណ៍ គ្រាប់ពូជ កម្លាំងអូសទាញ ដើម្បីធ្វើស្រែចម្ការរដូវវស្សាឲ្យទាន់ពេលវេលា៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ELI20FzaJZ0

ទណ្ឌិតពន្ធនាគារខេត្តបន្ទាយមានជ័យ២២នាក់ទទួលបានការបន្ធូរបន្ថយទោស

អភិបាលរងខេត្តបន្ទាយមានជ័យ លោក យូ ពៅ បាន អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសព្រះរាជក្រឹត្យបន្ធូបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ ។ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំពន្ធនាគារខេត្ត ស្ថិតនៅភូមិទំនប់ជ្រៃ សង្កាត់ ទឹកថ្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីតំណាងស្ថាប័ន តុលាការ នគរបាលផងដែរ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BvSL8Bve0Y4