All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក

ឯកឧត្តម Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណ រដ្ឋកូរ៉េ បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធាន ទឹកជាមួយកម្ពុជា។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5mcDYjKj0xw

ស្ថាប័នតុលាការកំពូលកម្ពុជា-ឡាវនឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នតុលាការនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត នៅគ្រប់កម្រិត។ ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ វៀងថុន ស៊ីផាន់ដន (Viengthong Siphandone) ប្រធានតុលាការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TWTKbz3vLho

ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយ ប្តេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា

ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយ ប្តេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា និងយកកម្ពុជាជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ :https://youtu.be/qwyxVo3G5Io

សម្ដេចតេជោ អញ្ជើញបំពេញទស្សនកិច្ច៣ថ្ងៃនៅឥណ្ឌូណេស៊ីនិងទីម័រឡេស្ដ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃ ទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណ រដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_aIWcrFTB1s

ផ្លូវថ្មើរជើង «Walk Street» ទទួលបានប្រជាប្រិយ៏ភាពយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ

បញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅតែជាគោលដៅសំខាន់ដែលត្រូវបានយកចិត្តដាក់នៅផ្លូវថ្មើរជើង «Walk Street» ស្របពេលដែលបងប្អូនប្រជាពលរដ្ឋមានការកើនឡើងជាប្រចាំទៅ លេងកំសាន្តនៅផ្លូវថ្មើរជើងដោយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណះត្រូវបានយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ,អាជ្ញាធរដែនដី ពីកងកំលាំងគ្រប់ជំនាញដែលធានាបានថា៖បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ត្រូវបានពង្រឹង នឹងផ្តល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តនៅផ្លូវថ្មើរជើងរៀងរាល់ថ្ងៃចុងសប្តាហ៏។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bYF587YTKrw

សម្តេចធិបតី ណែនាំឱ្យទប់ស្កាត់ការជក់បារីអេឡិចត្រូនិក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ រួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការជក់បារីនៅតាមមូលដ្ឋាន ជាពិសេសបារីអេឡិចត្រូនិក ឬវេប ដែលមានសិស្សសាលាច្រើនបានប្រើប្រាស់។ បារីទាំងអស់នេះហើយជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sXaaUBqS_a4

សម្តេចធិបតី ឱ្យរឹតបន្ដឹងការនាំចូលបន្លែ សាច់ ដែលមានសារធាតុគីមី

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹង និងទប់ស្កាត់ និងរឹតបន្ដឹងការនាំចូលបន្លែ សាច់ ដែលមានសារធាតុគីមី សំដៅរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយជំងឺមហារីក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/A8bJoiiYTLw

ពលរដ្ឋនៅខេត្តពោធិ៍សាត់ ទទួលសេវាព្យាបាលជំងឺឥតគិតថ្លៃពីក្រុមគ្រូពេទ្យ TYDA

ប្រជាពលរដ្ឋប្រមាណជាង ៤០០០នាក់ បានទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ ស្ថិតនៅវិទ្យាល័យព្រះម្លូ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DIsOWDMUjmE

កិច្ចសម្ភាសន៍រវាងសារព័ត៌មានមេគង្គប៉ុស្ដិ៍ជាមួយឯកឧត្ដម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ដើម្បីអបអរសាទរខួបលើកទី៣២ ទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា ២០២៥
សារព័ត៌មាន មេគង្គប៉ុស្ដិ៍ មានកិត្តិយស ដោយឯកឧត្ដម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិ ការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានអនុញ្ញាតផ្ដល់បទសម្ភាសន៍ ទាក់ទិននិងបញ្ហាសេរីភាពសារព័ត៌មានជាសាកល និងពិសេសគឺនៅកម្ពុជា។
ក្នុងកិច្ចសម្ភាសន៍ អ្វីដែលឯកឧត្ដមចង់សង្កត់ធ្ងន់នោះគឺ បញ្ហាលទ្ធភាព និងអត្ថិភាព ឬភាពគង់វង្ស នៃស្ថាប័នសារព័ត៌មានអាជីពទើបជាក្ដីកង្វល់ពិតប្រាកដនៃវិស័យសារព័ត៌មាន និងអ្នកសារព័ត៌មាននាពេលបច្ចុប្បន្ន មិនមែនបញ្ហាលំហសេរីភាព សារព័ត៌មានអ្វីនោះទេ ។តើហេតុអ្វីបានជាឯកឧត្ដម ហ៊ុយ វណ្ណៈ មាន
ទស្សនៈ យ៉ាងដូច្នេះ។
សូមប្រិយមិត្ត ទស្សនាកិច្ចសម្ភាសន៍រវាងអ្នកយកព័ត៌មាន មេគង្គប៉ុស្ដិ៍ ជាមួយ
ឯកឧត្ដម ហ៊ុយ វណ្ណៈ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖  https://youtu.be/-KiS9C-yQnk

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនាំយកអំណោយជូនគ្រួសាររងគ្រោះក្នុងស្រុករំដួលនិងស្រុកស្វាយជ្រំ

ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ដួង
វណ្ណា និងហេរញ្ញឹកគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុភាព ព្រមទាំងសហការី នៅព្រឹកថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៥ នៅឃុំជ្រុងពពេល កំពង់អំពិល ម៉ឺនជ័យ និងឃុំថ្នាធ្នង់ ក្នុងស្រុករំដួល ៤៩ ខ្នង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_sFg4utduxo

ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាឲ្យបង្ក្រាបមុខសញ្ញាក្មេងទំនើងនិងទីតាំងលក់បារីអេឡិចត្រូនិច

ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវបទបញ្ជា ដល់កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង។

រឹតបន្តឹងសន្តិសុខ បង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទដោយពុំមានការលើកលែង។លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញបទបញ្ជា និងវិធានការដល់កម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសក្មេងទំនើង និងទីតាំងធ្វើអាជីវកម្មលក់ចែកចាយបារីអេឡិចត្រូនិច ត្រូវឃាត់យកមកសួរនាំ និងមានចំណាត់ការតាមនីតិវិធី។


ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញផែនការដល់កម្លាំងជំនាញ និងកម្លាំងអធិការដ្ឋានគ្រប់ក្រុងស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាល ត្រូវបន្តពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិច ពង្រឹងការត្រួតអាវុធគ្រឿងផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់អ្នកបើកបរដោយមានជាតិស្រវឹងពោលគឺជាតិអាល់កុលលើសកម្រិត ក្នុងពេលរាត្រីឲ្យមានប្រសិទ្ធភាព៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7v6U_djXJAA

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យមន្ទីរសាធារណការសង់បន្ទប់ទឹកសាធារណៈបន្ថែមសម្រាប់ផ្លូវថ្មើរជើង

ផ្លូវថ្មើរជើង (Walk Street) ទទួលបាននូវភាពពេញ និយមយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ដើម្បីធ្វើឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត សំរាប់ផ្លូវថ្មើរជើង (Walk Street) នេះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកសាធារណៈ មួយកន្លែងមានជិត៤០បន្ទប់បន្ថែមទៀត ជាមួយនិងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cFM7WKA2YQo

ជប៉ុនប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងនឹងកម្ពុជាបន្ថែមទៀតតាមរយៈការវិនិយោគ

ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (Nishimura Yasutoshi) សមាជិកគណៈកម្មាធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាលនៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជាបន្ថែមទៀតតាមរយៈសក្តានុពលនៃការវិនិយោគជប៉ុននៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CIKuzGMD_Zc

ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់អនុសាសន៍អាជ្ញាធរដើម្បីប្រុងប្រយ័ត្នក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «អបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅក្នុងបរិវេណណសាលាខេត្តកំពង់ស្ពឺ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QCF7JOWcRk0

សត្វស្លាបចម្រុះនៅតំបន់សហគមន៍ស្រុកកំពង់ត្រឡាចកំពុងរងការគំរាមកំហែង

សត្វស្លាបចម្រុះជាច្រើនលានក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចុះប្រមូលផ្តុំគ្នា នៅតាមតំបន់សហគមន៍មេទឹកនៅចំណុចបឹងជ្បុច បឹងថ្មី និងបឹងប្រា ស្ថិតនៅក្នុងភូមិស្តីបាលិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ជាប់ព្រំប្រទល់ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។


ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិនៅតំបន់នោះអោយដឹងថា ទីតាំងនេះជាកន្លែងសំបូរទៅដោយសត្វស្លាបប្រភេទកម្រ ចម្រុះរស់នៅជាប្រចាំមានដូចជា សត្វកុក សត្វក្លុំ សត្វដុំដោ មាន់ទឹក ក្អែកទឹក ក្រសារ ក្រៀល ត្រយ៉ង។ល។ ប៉ុន្តែត្រូវគេមើលឃើញថាហាក់ពុំទទួលការចាប់អារម្មណ៍យកចិត្តទុកដាក់ពីអាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងការចុះពិនិត្យឬអភិរក្សនោះឡើយ។ ម៉្យាងវិញទៀតនៅតំបន់នេះមានបឹងអភិរក្សតិចតួចបំផុត កំពុងរងការគំរាមកំហែងដោយភាពរាំងស្ងួត គោករាក់។ជាពិសេសមានប្រជាពលរដ្ឋមួយចំនួនកំពុងបូមទឹកចាប់ត្រី និងខ្លះប្រើឧបករណ៍ឆក់យកត្រី ជាហេតុធ្វើអោយបាត់បង់ចំណីរបស់សត្វស្លាប និងពូជមេត្រីផងដែរ ។

ពួកគាត់សំណូមពរអាជ្ញាធរ ជំនាញពាក់ព័ន្ធ មេត្តាចុះ
ពិនិត្យទប់ស្កាត់ ការបូមទឹកចាប់ត្រីនៅចំណុចមេទឹកនេះផង។ បើពុំនោះទេប្រាកដជាបាត់បង់ប្រយោជន៍ជាតិ និងផលប្រយោជន៍រួមក្នុងសហគមន៍ជាក់ជាមិនខាន។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់ថា លោកនឹងចាត់អោយមន្ត្រីចុះពិនិត្យមើលសិន។ ដោយឡែកលោក
ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង អោយដឹងនៅថ្ងៃទី០១ ខែឩសភា នេះថា បើពិនិត្យទៅលើរឿងនេះគឺស្ថិតក្នុងដែនសមត្ថកិច្ចជំនាញជលផល រដ្ឋ
បាលព្រៃឈើ សហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការអប់រំណែនាំប្រជាពលរដ្ឋអោយបានយល់ដឹងពីផលប៉ះពាល់ទាំងនេះ។


លោក ម៉ន ផល្លា បន្ថែមថា បើនិយាយអំពីធនធានធម្មជាតិ រាប់បញ្ចូលទាំងពពួកសត្វស្លាបនេះផងដែរ គឺមានសារៈសំខាន់និងអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះប្រទេសជាតិ។បើសិនយើងថែរក្សាអភិរក្សបាន អាចនាំភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកទស្សនាកំសាន្ត។បានផលចំណូលដល់សហគមន៍និងប្រជាពលរដ្ឋយើង នៅនឹងមូលដ្ឋានផ្ទាល់តែម្ដង។ប្រភេទធនធានធម្មជាតិនេះដែរគឺជាផ្នែកមួយ ជួយសម្រួលដល់ជីវភាពកូនចៅប្រជាពលរដ្ឋយើង ។
លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ធ្វើយ៉ាងណាថែរក្សាអភិរក្សធនធានធម្មជាតិយើងឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ និងជាប្រយោជន៍សម្រាប់ជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន តាមរយៈសេវាទេសចរណ៍ធម្មជាតិជាដើម៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/J6fHp_66eQM