All posts by មេគង្គ ប៉ុស្តិ៍

រាជរដ្ឋាភិបាល លុបចោលគម្រោងអភិវឌ្ឍន៍នៅតំបន់ភ្នំខ្នងផ្សារ តាមការដកមកវិញដីដែលមានបង្គោលព្រំ

រាជរដ្ឋាភិបាល សម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mqEO4cgqE8I

សហភាពអឺរ៉ុប ផ្តល់ជំនួយឥតសំណងជាង១៦លានដុល្លារគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ

ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បានផ្ដល់ជំនួយឥតសំណងចំនួន១៥លានអឺរ៉ូ ឬប្រមាណ១៦,២៦លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ និងពាណិជកម្មផលិតផលកសិកម្ម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖  https://youtu.be/BCn330JHUhQ

សម្ដេចធិបតី ស្នើឱ្យក្រសួងធម្មការពិចារណាដាក់ «សមាធិ» ក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សា

ថ្លែងក្នុងឱកាសអញ្ជើញក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្ដេចព្រះសង្ឃជាន់ខ្ពស់ព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានចង្អុលបង្ហាញឱ្យក្រសួងធម្មការ ពិចារណាដាក់ «ប្រតិបត្តិសមាធិ» ក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សា ដើម្បីជាការធានាបាននូវសុខភាពផ្លូវកាយ ចិត្ត និងស្មារតី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IWCMCKbK7VE

ក្រសួងការងារបញ្ជាក់ការគាំទ្រដល់កិច្ចគាំពារនិងការអភិវឌ្ឍជំនាញសម្រាប់ពលករកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni) ប្រធានបេសកកម្មនៃអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ប្រចាំកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HuvVSjoA_9w

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញក្រសួងពង្រឹងគំនិតផ្តួចផ្តើម ប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុន

ឯកឧត្តមបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញដល់ក្រសួងពាក់ព័ន្ធនូវក្របខ័ណ្ឌរចនាសម្ព័ន្ធសម្រាប់ការពង្រឹង គំនិតផ្តួចផ្តើមនៃប្រព័ន្ធ ប្រកាសអាសន្នឱ្យដឹងមុន គ្របដណ្តប់ទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន២០២៥-២០២៨ និងដើម្បីនាំការវិនិយោគឆ្ពោះទៅរកការពង្រឹង និងពង្រីកប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុន ដែលជាផ្នែកមួយនៃការគ្រប់គ្រងគ្រោះមហន្តរាយ កម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/J5WdS7mfdJU

ពិធីផ្សព្វផ្សាយពីការជ្រើសរើសកម្មករ កម្មការិនីឱ្យចូលធ្វើការក្នុងតំបន់រោងចក្រក្នុងខេត្តស្វាយរៀង 

អភិបាលរងខេត្តស្វាយរៀង លោកម៉ែន អេង នាព្រឹកថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយពីការជ្រើសរើសកម្មករកម្មការិនីឱ្យចូលធ្វើការងារផ្សេងៗក្នុងតំបន់រោងចក្រនៅក្នុងខេត្តស្វាយរៀង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VOnuVrst_oI

ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដ

អភិបាលរង ខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង និង ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ ក្រសួងផែនការ លោក ម៉ម បូរ៉ាត់ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ “ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដ “។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BaQJDivDSqE

សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយទឹកសហគមន៍ចំនួន ២៩កន្លែង នៅខេត្តបន្ទាយមានជ័យ

ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាស្រះចែង ស្ថិតនៅក្នុងភូមិប្រិយ៍ ឃុំទ្រាស ស្រុកស្វាយចេក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាខេត្ត, អភិបាលខេត្ត, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ៨៥០នាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jY1Fj4vOrrI

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅបុរីសូនី

(ភ្នំពេញ)៖ផ្ទះល្វែងជាន់ទី១ នៅក្នុងបុរីសូនីត្រូវបានព្រះអគ្គីលេបត្របាក់ កាលពីវេលាម៉ោង១១ព្រឹក, ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ស្ថិតនៅផ្លូវបេតុងលេខ១៣៤. ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣. ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា, មុនពេលកើតហេតុម្ចាស់ផ្ទះបានចាក់សោរទ្វារចេញទៅធ្វើការនិងរកស៊ីបាត់អស់។ស្រាប់តែមានផ្សែងហុយចេញពីជាន់ទី១. បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងកម្លាំងសមត្ថកិច្ចមូលដ្ឋាន,នាំគ្នាវាយកញ្ចក់ទ្វារនិងបង្អួច រួចយកបំពង់ពន្លត់អគ្គីភ័យបាញ់ការពារទប់ស្កាត់នៅទីតាំងកើតហេតុខាងលើ។ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារកុំឲ្យមានការរាលដាលបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាង ។  អគ្គីភ័យនេះបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១១និង៤០នាទី ថ្ងៃខែនិងឆ្នាំដដែល។

ហេតុការណ៍គ្រោះអគ្គីភ័យនេះពុំបណ្តាលឲ្យមានអ្នករងរបួសឬស្លាប់នោះទេ។ ដោយគ្រាន់តែរងការខូចខាតសម្ភារៈរបស់ម្ចាស់ផ្ទះមួយចំនួនប៉ុណ្ណោះ៕
ចុច LinK ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/WjnGrfxt5js

ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការលើកទី២

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការ ងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូ អភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកទី២ ដែលមានការ អញ្ជើញចូលរួមពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wiqU9R7kV84

ប្រមុខក្រសួងមហាផ្ទៃ ដាស់តឿនមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀនប្រញាប់ដកខ្លួន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RHP8U7eflIQ

ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរតែត្រូវបានលើកកម្រិតឱ្យកាន់តែខ្ពស់ថែមទៀត

ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរតែត្រូវបានលើកកម្រិតឱ្យកាន់តែខ្ពស់ថែមទៀត។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ព្រឹកថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6bPrf2_kFYs

ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

លោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកកបានប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការប្តេជ្ញានេះធ្វើឡើង នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/k6YUrq-dmYI

សម្ដេចតេជោ ប្រាប់អគ្គរដ្ឋទូតរុស៊្សីថាមានតែការចរចាទេទើបអាចបញ្ចប់សង្គ្រាមបានឆាប់

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី មានប្រសាសន៏ថា មានតែការចរចារវាងភាគីពាក់ព័ន្ធ នឹងឈានទៅដល់ដំណោះស្រាយរហូតដល់បញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឆាប់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3M6SMFRA59k

ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ពិធីនេះបានប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/39Rojdu5aL4