សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសគាំទ្រព្រះរាជសុន្ទរកថារបស់សម្តេច ប៉ាប LÉON XIV ដែលបានអំពាវនាវទៅកាន់ ពិភពលោក ឱ្យប្រកាន់យកសន្តិភាព។
https://youtu.be/wypamsidAI8

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសគាំទ្រព្រះរាជសុន្ទរកថារបស់សម្តេច ប៉ាប LÉON XIV ដែលបានអំពាវនាវទៅកាន់ ពិភពលោក ឱ្យប្រកាន់យកសន្តិភាព។
https://youtu.be/wypamsidAI8
ការចុះបង្រ្កាបបទល្មើសរក្សាទុក ជួញដូរ សារធាតុញៀនខុសច្បាប់របស់កម្លាំងអាវុធហត្ថស្រុកចិត្របុរី សហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើឡើងកាលពីថ្ងៃទី១១ខែឧសភា ក្នុងនោះ១ករណី បង្ក្រាបនៅក្នុងស្រុកចិត្របុរី ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និង២ករណីទៀត បង្ក្រាបនៅក្នុងស្រុកឆ្លូងខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣ម្នាក់បន្ថែមទៀត។
មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី លោក រ៉ន សាមុត បានឱ្យដឹងថា ការចុះ
បង្ក្រាបបទល្មើសគ្រឿងញៀនទាំង៣ទីតាំងនេះ ធ្វើឡើងក្រោយពីមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ទើបកម្លាំងជំនាញស្រុកចិត្របុរី ចុះស្រាវជ្រាវ ឈានទៅដល់កំណត់មុខសញ្ញា និងធ្វើការបង្ក្រាបតែម្តង។
លោកមេបញ្ជាការអាវុធហត្ថស្រុកចិត្របុរីបានបន្តថា ករណីទី១ គឺកម្លាំងជំនាញ បានស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន២នាក់គឺ ឈ្មោះ ឌីម ពិសី ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះឃឹម ភារុណ ភេទប្រុស អាយុ២៩ឆ្នាំ ជនសង្ស័យទាំង២នាក់មានទីលំនៅ ភូមិបុស្សលាវលើ ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់និងសម្ភារ:សំរាប់ប្រើប្រាស់មួយចំនួនទៀត។
លោកបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ និងមានការសួរនាំ ទើបកម្លាំងជំនាញអាវុធហត្ថ បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ដោយម្នាក់ឈ្មោះ ជីវ តារា (ហៅង៉ោ) ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ ហូ សាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិឈើទាលភ្លោះក្រោម ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងនោះកម្លាំងអាវុធហត្ថបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់។
លោក រ៉ន សាមុត មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី បានបញ្ជាក់ថា នៅថ្ងៃដដែលនេះដែរ កម្លាំងអាវុធហត្ថស្រុក សហការជាមួយកម្លាំងអាវុធហត្ថខេត្ត បានកំណត់មុខសញ្ញានិងឈានទៅដល់ការឃាត់ បានជនសង្ស័យម្នាក់បន្ថែមទៀត នៅក្នុងឃុំព្រែកសាម៉ាន់ស្រុកឆ្លូង ខេត្តក្រចេះ។
ជនសង្ស័យម្នាក់នេះឈ្មោះ សុះ រសាត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម និងបានរកឃើញម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់។លោកបន្តថា ជនសង្ស័យទាំង ៥នាក់ រួមនិងវត្ថុតាងមានថ្នាំញៀនចំនួន៩កញ្ចប់ រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត កម្លាំងអាវុធហត្ថកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះបន្តតាមនីតិវិធី៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MYg6Glt8Vyg
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះពិនិត្យមើលប្រឡាយទឹកដែលត្រូវស្ទះបណ្ដាលឲ្យក្រុងប៉ោយប៉ែតត្រូវបានជន់លិចដោយទឹកភ្លៀង។ឯកឧត្តម អភិបាលខេត្តបានប្រើអេស្ការវ៉ាទ័រ កាយបើកមុខទឹកតាមប្រលាយ លូរំដោះទឹកចេញមកក្រៅក្រុង បញ្ចៀសការស្ទះទឹកភ្លៀង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RCFWa-l0WwU
ទីលំហែបៃតងរបស់សហគមនាគមន៍ ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរណ៍ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FusiSnLy4h4
លោកជំទាវទី១ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា អមដំណើរដោយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ចែកជូនដល់បងប្អូន ដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣៨៨នាក់ នៅក្នុងបរិវេនសាលារាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SXJD4wvImxA
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងអនុសាខា ស្រុកព្រៃនប់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលស្លាប់កូនបីនាក់ មានឈ្មោះ យ៉ារី សុខសិលា ភេទប្រុស អាយុ១៨ ឆ្នាំជាកូនទី១ ភក្តី រីតា ភេទស្រី អាយុ១៥ឆ្នាំជាកូនទី៣ ភក្តី ស្រីមេន ភេទប្រុស អាយុ១៣ឆ្នាំ ជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់ និងម្តាយបង្កើតឈ្មោះ បាត ស្រីមុំ អាយុ៣៥ឆ្នាំ រងរបួសស្រាល និងសួរសុខទុក្ខគ្រួសាររងគ្រោះពីរគ្រួសារទៀត ក្នុងគ្រោះឧបទ្ទវហេតុអគ្គិភ័យបណ្តាលមកពីឆេះរាលដាលចេញពីរថយន្តដឹកប្រេងសាំង កាលពីវេលាយប់ម៉ោង ១១:៤៥ នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MbMJi7RJgRk
សំរាប់រាត្រីថ្ងៃអាទិត្យ ទី១១ ឧសភានេះ នៅលើផ្លូវថ្មើរជើង (Walk Street) អ្វីដែលជាការកត់សំគាល់ មានការប្រគុំតន្ត្រីខ្នាតតូច និងការសម្ដែងល្ខោនខោលរឿង រាមកេរ្តិ៍ សម្តែងដោយសិល្បករ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នៅមុខវត្តឧណ្ណាលោមខណ្ឌដូនពេញបន្ថែមការទាក់ទាញអ្នកដើរកំសាន្តមកទស្សនាយ៉ាងច្រើន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HcGXuskmjuA
សត្វគោចំនួន ៩ក្បាលបានងាប់រួមទាំងស្ត្រីម្នាក់រងរបួស ដោយសារន្ទះបាញ់
កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ។
លោក ជីម អេន អធិការនគរបាលស្រុកសៀមប៉ាង បានឱ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា មានករណីរន្ទះបាញ់ចំនួន៣ករណី ខណៈភ្លៀង ផ្គលាយឡំជាជាមួយខ្យល់មេឃ កំពុងធ្លាក់ខ្លាំងនាយប់ថ្ងៃទី៩ ខែឧសភា បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ថា វ៉ន អាយុ៣២ ដេកចាំចម្ការនៅចំណុចភូមិសែងម៉ា ឃុំស្រែសំបូរ ស្រុកសៀមប៉ាង សន្លប់បាត់ស្មារតី ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
ចំណែកនៅភូមិចន្ទុ(ក្រៅ) ឃុំសេកុង បណ្ដាលឲ្យគោ ១ក្បាលងាប់ ម្ចាស់សត្វគោ ឈ្មោះ ក ប៊ុនមា ដោយឡែកនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ បានរាយការថាគោ ចំនួន៨ក្បាលបានងាប់ ម្ចាស់គោមានឈ្មោះ ផន អន។
សូមជម្រាបជូនថា ករណីកើតឡើងនៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់១មេធំ បានអូសបន្លាយអស់រយៈពេលជាច្រើនម៉ោងរហូតដល់ព្រឹកថ្ងៃទី១០ ខែឧសភា ទើបរាំងភ្លៀង៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VZUnN4tltk0
៤ខែដំបូង ក្នុងឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានចំនួនជាង ២ម៉ឺនជើង កើនជាង ១៧% ខណៈមានអ្នកដំណើរចំនួនជាង ២.៥លាននាក់ កើនជាង១៨%។
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/KuNuQcI9Ino
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យយុវជន មើល Facebook នូវរឿងល្អៗ ចៀសវាងការមើលរឿង ដែលគ្មានប្រយោជន៍ដល់ខ្លួន។
ចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2g_jfoUeOmE.
ព្រឹទ្ធសភានិងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅក្នុងខែមិថុនាខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6wvh-z9chgU
គិតរហូតមកដល់ពេលនេះប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានសរុបចំនួន ១១.២២៩.០៤៩នាក់ ក្នុងនោះស្ត្រី ចំនួនជាង៥ លាននាក់ ,ប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ មានចំនួន ជាង១សែន២ម៉ឺននាក់,ខណៈប្រជាពលរដ្ឋផ្លាស់ចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ២៤.២៧៦នាក់ ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២២០.៥៥៣នាក់។នេះបើតាមការបញ្ជក់ពីសំណាក់ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MJNFzKzqAwk
ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VJngV7_EYAY
ក្នុងឱកាសទទួលជួបសំដែងការគួសមជាមួយ លោក Eui-Young Lee, ប្រធានក្រុមហ៊ុន Haw Sung Tech-Win Co.,Ltd របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ចំពោះ ក្រុមហ៊ុនឯកជននានា ដែលមានបំណងធ្វើការវិនិយោគ ក្នុងវិស័យបរិស្ថាននៅកម្ពុជា ដើម្បីចូលរួមក្នុងផែនការសម្មភាព ឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជាយូរអង្វែងតទៅ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YHbQMehqrmU
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ដោយក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពជិតស្និទ្ធអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YHbQMehqrmU