All posts by មេគង្គ ប៉ុស្តិ៍

កិច្ចប្រជុំផែនការពារព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ គតិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ មេបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ បានដឹកនាំ ប្រជុំផែនការការពារសន្តិសុខសុវត្ថិភាពក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទ សម្ដេច ព្រោះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីចប់កិច្ចប្រជុំផែនការការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លរួច។ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង , ឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង និងឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បានអញ្ជើញ ចុះពិនិត្យទីលានព្រះស្រែ និង ស្តង់តាំងពិព័រណ៍ ផលិតផលក្នុងស្រុកដែលរៀបចំឡើងនៅបែកខាងកើត ទីលានព្រះស្រែផងដែរ។

សូមបញ្ជាក់ថា នៅតាមស្តង់តាំងពិព័រណ៍នីមួយៗមានដាក់តាំងផលិតផលក្នុងស្រុកដែលរៀបចំដោយរដ្ឋបាលស្រុក ក្រុងទាំងប្រាំបីនៃខេត្តកំពង់ឆ្នាំង រួមនិងស្តង់ពិព័រណ៍របស់មន្ទីរអង្គភាពជុំវិញខេត្តក៏ដូចជាអង្គភាព ចំណុះឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ ។

ស្តង់ពិព័រណ៍ដែលអង្គភាពនីមួយៗយកមកដាក់តាំងបង្ហាញមាន៖ វិស័យកសិកម្ម ដូចជាដំណាំស្រូវ ដំណាំហូបផ្លែ ផ្លែឈើ និងឧបករណ៍បម្រើឲ្យវិស័យកសិកម្មជាច្រើនទៀត។ ស្តង់ពិព័រណ៍បង្ហាញពីវិស័យឧស្សាហកម្ម សុខាភិបាល វប្បធម៌ វិចិត្រសិល្បៈ ស្មូនឆ្នាំង តម្បាញកន្ទេល តម្បាញក្រមា និងការចិញ្ចឹមសត្វ ជាដើម។ ព្រមទាំងមានការដាក់តាំងលម្អដោយដើមឈើ ដើមផ្កា បំពាក់ភ្លើងបំភ្លឺចម្រុះពណ៌ដ៏ប្រណិតទៀតផង ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EYZIJEBArNg

ពន្ធនាគារខេត្តបន្ទាយមានជ័យ រៀបចំពិធីបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិត១៧នាក់

ក្នុងឱកាសបុណ្យវិសាខបូជា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះ បាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះរាជក្រឹត្យបន្ធូរបន្ថយទោស  និងលើកលែងទោសដល់ទណ្ឌិតចំនួន ១៧នាក់ នៃពន្ធនាគារខេត្តបន្ទាយមានជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jx-bxl1p9-Q

រដ្ឋមន្ត្រីការងារលើកទឹកចិត្តភាគីចិនបង្កើនការវិនិយោគអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យភាគីចិនបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែម ដើម្បីបំពាក់បំប៉នជំនាញឱ្យស្របនឹងបរិបទឌីជីថលភាវូបនីយកម្ម ពង្រីកផលិតភាពការងារឱ្យកាន់តែខ្ពស់ ពិសេសគឺដើម្បីបង្កើនការទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jCdQ8vUyDpY

កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជំទាវ Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក និងលោកស្រី Kerry Pelzman ប្រធានបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា រួមទាំងប្រតិភូ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2CuJ393yzXM

នាយកក្រុមហ៊ុន The Report Company ប្រចាំតំបន់អាស៊ីវាយតម្លៃខ្ពស់ចំពោះការបន្តថែរក្សាសន្តិភាពនៅកម្ពុជា

លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company បានវាយតម្លៃខ្ពស់ ចំពោះការបន្តថែរក្សាបាននូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cBIVI29PWy0

សម្តេចធិបតី មិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអេឡិចត្រូនិកនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអេឡិចត្រូនិក (e-cigarettes) នៅកម្ពុជានោះទេ។ ការបញ្ជាក់របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយលោក Barros Figueira Miguel ប្រធានសមាគម ATIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5mMgVEA0Tcc

ក្រសួងការងារ សម្ពោធរោងជាងឌីជីថលនិងបញ្ញាសិប្បនិម្មិត

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សាទូតទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Huibo Robotics Technology រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/v7ATO8qqhF0

កម្រងវីដេអូឯកសារ៖ ព្រះរាជសកម្មភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥

សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា សូមព្រះបារមីព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសទិ្ធក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប៕

ហាត់សមព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង

ព្រះរាជពិធីច្រត់ព្រះនង្គ័លសាកល្បង ដែលធ្វើឡើងនៅខេត្តកំពង់ឆ្នាំងឆ្នាំនេះ ត្រូវបានប្រារព្ធដង្ហែរចេញពី សាលាខេត្តកំពង់ឆ្នាំង ដែលមាន ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាស្ដេចមាឃ ចំណែកព្រះមេហួរ គឺលោកជំទាវ ផាត សុផានី ស៊ុនសុវណ្ណារិទ្ធិ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jpZqXCUnzHU

អ្នកនាំពាក្យដាក់ចំៗចំពោះករណីអនុវត្តច្បាប់ចរាចរណ៍នៅផ្លូវជាតិលេខ១

នៅពេល សាធារណជន និងអ្នកសារព័ត៌មានចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិជាថ្មីទៀតលើករណីចរាចរណ៍ផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន វ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសក្នុងចំណោមក្រុមរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មានទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរជាលក្ខណៈគ្រួសារ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញការពន្យល់ដោយបញ្ជាក់ចំៗ ចំពោះការអនុវត្តច្បាប់ ឥរិយាបថនៃការបើកបរ និងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូឡើងវិញលើចំណុចអវិជ្ជមានមួយចំនួន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/l9q1pFaPs2E

រដ្ឋមន្រ្តីសុខាភិបាលលើកឡើងថាចក្ខុវិស័យថ្ងៃអនាគតគឺជំរុញសេវាសុខាភិបាលឱ្យកាន់តែប្រសើរ

ក្នុងជំនួបពិភាក្សាការងារជាមួយជាមួយ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ Winnie BYANYIMA (វីននី ប៊ីយ៉ានីម៉ា) នាយកប្រតិបត្តិអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) កាលពីម្សិលម៉ិញ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៏ថា ចក្ខុវិស័យទៅថ្ងៃអនាគត គឺជំរុញឱ្យការបម្រើសេវាសុខាភិបាល ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសសេវាពិនិត្យ និងថែទាំអ្នកជំងឺអេដស៍»។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YcInkD_b6bI

ឯកអគ្គរដ្ឋទូតចិន ថាប្រទេសចិនគាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា

ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន គាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា ហើយចិនក៏និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Gt-FjrvE7aI

ឯកឧត្តមអភិសន្តិបណ្ឌិត អំពាវនាវកម្មកររោងចក្រនៅកំចាយមារចូលរួមការពារសន្តិភាពនិងសកម្មភាពសង្គម

ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករ កម្មការិនី ជាង២៣០០នាក់ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវសារៈសំខាន់ នៃកិច្ចការពារសុខសន្តិភាព ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងបងប្អូនកម្មករ កម្មការិនី ត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា ដ្បិតសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ក្នុងនោះក៏បង្កលក្ខណៈឱ្យអ្នកវិនិយោគមកបណ្តាក់ទុន បង្កើតរោងចក្រសហគ្រាស ដូចដែលបងប្អូនកំពុងបំពេញការងារក្នុងរោងចក្រ នៅស្រុកកំចាយមារនេះស្រាប់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aAeCs-UTAYs

UN-AIDS កោតសរសើរចំពោះសមិទ្ធផលរបស់កម្ពុជាក្នុងការឆ្លើយតបនឹងជំងឺអេដស៍

បានអនុញ្ញាតឱ្យលោកជំទាវ Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS បានកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលលេចធ្លោរបស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9H7rE56c5q0

សមាជរដ្ឋសភា-ព្រឹទ្ធសភា នឹងផ្តោតការពិភាក្សាលើប្រធានបទសំខាន់ចំនួន៣

គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CbKI127DzXk