All posts by មេគង្គ ប៉ុស្តិ៍

អេមីរ៉ាតអារ៉ាប់រួម នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ

ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា បានបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី UAE-កម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bzLPoBbocWw

អូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី បានបង្ហាញពីគោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ គឺដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងកម្ពុជា។ ការបញ្ជាក់របស់លោកជំទាវ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rRhLgE21juk

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សិស្សចាប់ពីថ្នាក់ទី១០ អាចជ្រើសរើស ការបន្តទៅរៀនថ្នាក់វិទ្យាល័យ និងការទៅរៀនចំណេះដឹងទូទៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យដឹងថា នឹងចាប់ផ្តើមអនុវត្តចាប់ពីចុងឆ្នាំនេះ នូវការតម្រង់ទិសសិស្សចាប់ពីថ្នាក់ទី១០ ដោយអាចជ្រើសរើស ការបន្តទៅរៀនថ្នាក់វិទ្យាល័យ និងការទៅរៀនចំណេះដឹងទូទៅ។
https://youtu.be/P6xr8y9i7XM

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គំនិតនៃការស្រឡាញ់ទឹកដីអ្នកណាក៏មាន ប៉ុន្តែមិនត្រូវបង្កើតគំនិតជ្រុលនិយមខ្លាចហួសនោះទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គំនិតនៃការស្រឡាញ់ទឹកដីអ្នកណាក៏មាន ប៉ុន្តែមិនត្រូវបង្កើតគំនិតជ្រុលនិយមខ្លាចហួសនោះទេ។
ចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/h4cw2b9eChc

សម្តេចធិបតី ថាគ្មានការចរចាលក់ព្រលានយន្តហោះពោធិ៍ចិនតុងឱ្យក្រុមហ៊ុនឯកជនទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត.ថាគ្មានការចរចាលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅឱ្យក្រុមហ៊ុនឯកជនឡើយ ហើយព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង នឹងរក្សាទុកជាសម្បត្តិសាធារណៈសម្រាប់បម្រើប្រជាពល រដ្ឋ។ ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្រោយមានការផ្ទុះការជជែកវែកញែក និងជាការឆ្លើយតបការចោទប្រកាន់របស់ក្រុមកេងចំណេញនយោបាយ ដែលថាព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងត្រូវបានរដ្ឋាភិបាល លក់ទៅឱ្យក្រុមហ៊ុនឯកជនតាំងពី១៥ ឆ្នាំមុនមកម្ល៉េះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ab6XW8jJ340

រដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3lSN-cqKGtA

ទិវាជាតិនៃការចងចាំឆ្នាំនេះ ប្រារព្ធធ្វើឡើងក្នុងកម្រិតមួយធំជាងឆ្នាំមុនៗ

ទិវាជាតិនៃការចងចាំ នឹងត្រូវប្រារព្វធ្វើឡើងដូចរៀងរាល់ឆ្នាំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ នាថ្ងៃ២០ ឧសភាក្រោមអធិបតីភាព ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ប៉ុន្តែអ្វីដែលប្លែកនោះ គឺឆ្នាំនេះត្រូវប្រារព្វធ្វើឡើងក្នុងកម្រិតមួយធំជាង និងអធឹកអធម្មជាងឆ្នាំមុនៗ ជាមួយនឹងការអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយឯកឧត្ដម ឃួង ស្រេង។ នេះជាការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដមកើត ឆែ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សា ជាលើកទី៣ ជុំវិញការរៀបចំទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា នារសៀលថ្ងៃទី១៦ឧសភានេះ នៅសាលារាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NGIoTJIuiv4

ការជួសជុលផ្នែកខ្លះនៃប្រាសាទភ្នំបាខែងសម្រេចបានប្រមាណ៨៥%

តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទ ភ្នំបាខែង ជាពិសេសនៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមកជួសជុលនៅផ្នែកខាងលិចជាបន្តទៀត។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរានាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/P_rSeZqWw-w

ស្ពានខ្ពស់ជាងគេនៅកម្ពុជាបើកឲ្យពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេ នៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ ១០ ស្ថិតនៅខេត្តពោធិ៍សាត់ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4utKb_-1Qmk

សម្តេចធិបតី ណែនាំកងនគរបាលជាតិបន្តពង្រឹងសន្ដិសុខស្ថេរភាពសង្គម

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានណែនាំដល់កងកម្លាំងនគរបាលជាតិក្នុងការពង្រឹងសន្ដិសុខ ស្ថេរភាពនយោបាយ និងសុខុដុមនីកម្មសង្គមឱ្យបានរឹងមាំ ដោយត្រូវចាត់វិធានការប្រឆាំងដាច់ខាតរាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង សកម្មភាពវិទ្ធង្សនា បង្ករចលាចល ជាពិសេសបដិវត្ដពណ៌ ព្រមទាំងខិតខំទប់ស្កាត់ បង្ការបណ្ដាញភេរវកម្ម បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់នៅក្នុងយុគ សម័យឌីជីថល ដោយត្រូវយកចិត្ដទុកដាក់ពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិជាមួយដៃគូរសំខាន់ៗ ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព នៅក្នុងការរក្សានៅសន្ដិភាព សន្ដិសុខជាតិ និងសន្ដិសុខសង្គមកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0HlzglFwn_k

ផ្លូវជាតិលេខ៤៨ទៅកាន់ខេត្តកោះកុងគ្រោងបញ្ចប់ការសាងសង់នាពេលឆាប់ៗ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការសាងសង់ យ៉ាងមមាញឹក ដោយសម្រេចបានលទ្ធផលជារួម ៩៦,៨៤% ហើយគ្រោងរួចរាល់នាពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព។ ខ្សែផ្លូវជាតិនេះជាបណ្តាញតភ្ជាប់ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

ខ្សែផ្លូវនេះដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹក ជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ នេះជាការបញ្ជាក់បន្ថែម របស់អ្នកនាំពាក្យក្រសួង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប្រភេទបេតុងកៅស៊ូ(AC)។ គ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះ កុង) កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនាពេលឆាប់ៗខាងមុខនេះ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RxmJKI-D4sc

ការរៀបចំសាងសង់ផ្លូវចូលភ្នំខ្នងផ្សារដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន

ក្រសួងបរិស្ថាន តាមរយៈគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នឹងសម្ពោធ បើកការដ្ឋានសាងសង់ ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យគោលដៅលំហែបៃតងនៃតំបន់ភ្នំខ្នងផ្សារ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងក្រសួងស្ថាប័ន រដ្ឋបាលខេត្ត ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០២៥នេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការរៀបចំបើកការដ្ឋានសាងសង់ ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅ លំហែបៃតងតំបន់ភ្នំខ្នងផ្សារគឺឆ្លើយតបទៅ នឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៥ ដែលបានចុះបំពេញទស្សនកិច្ច នៅតំបន់ខ្នងផ្សារផ្ទាល់  ហើយបានជំរុញឱ្យ មានការរៀបចំកម្មវិធីអភិវឌ្ឍន៍ ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដែលទទួលបានប្រយោជន៍ពីការផ្តល់សេវាកម្មទេសចរណ៍ និងបានចូលរួមចំណែក ដល់ការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

គម្រោងនឹងសាងសង់ផ្លូវចូល ទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យគោលដៅលំហែ ដ៏មានសក្តានុពល់ នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តនៃមុំប្រសព្វនៃខេត្តកំពង់ស្ពឺ និងខេត្តកោះកុង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកទស្សនាទីនេះឱ្យបានរិតតែច្រើន និងជួយលើកកម្ពស់ជីវភាព ប្រជាសហគមន៍ ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្រ របស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅ លំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ និង២-ជំរុញចលនា ទេសចរណ៍ជាតិ អន្តរជាតិមកកម្សាន្តតំបន់កាន់តែច្រើន និងចូលរួមការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ សហគមន៍តំបន់ការពារធម្មជាតិតាំងបំពង់ ជាពិសេសសហគមន៍ទេសចរណ៍ខ្នងផ្សារ មានសក្តានុពលគោលដៅលំហែបៃតង នឹងទទួលចំណូលកាន់តែប្រសើរសម្រាប់ជីវភាព ពីការផ្តល់សេវាកម្មទេសចរណ៍ ការអភិវឌ្ឍមូលដ្ឋាន។ ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្រសួងបរិស្ថានក៏មានគម្រោង រៀបចំបន្ថែមទៀតនៃរបៀងគោលដៅលំហែបៃតង ដែលមានតំបន់ខ្នងផ្សារ ខ្នងក្រពើ កន្លែងទេសភាព និងធម្មជាតិនានា នៃតំបន់ជួរភ្នំក្រវាញ ផ្សារភ្ជាប់ឆ្ពោះទៅកាន់តំបន់ទេទឹកពុះ និងបន្តមកតំបន់មាត់សមុទ្រថែមទៀត។

គួរបញ្ជាក់ថា ខ្នងផ្សារជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង មានវាលស្មៅដ៏ស្រស់ស្អាត មានខ្យលអាកាសបរិសុទ្ធ មានទេសភាព ធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែលជាប្រថ្នានៃការចងមកសម្រាកកម្សាន្ត និងលំហែជាមួយធម្មជាតិបៃតងគ្រប់រដូវកាល នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ។ លើសពីនេះទៀត ទេសចរក៏អាច គយគន់ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច និងជ្រោះពពកផងដែរ ពិសេសគឺទេសភាព ៣៦០ឌឺក្រេដែលជួយលើកសម្រស់ភ្នំនេះ ឱ្យកាន់តែស្អាតនិងទាក់ទាញ ដែលគេអាចហៅបានថាជាឋានសួគ៌ក្រោមមេឃ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DMgl5WyDzOw

យុទ្ធនាការសម្អាតផ្លូវជាតិទទួលបានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់

យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ«ផ្លូវស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» កំពុងទទួលបានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ដោយសារការចេញធ្វើសកម្មភាព ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋបាលមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អង្គការ សមាគមក្រៅរដ្ឋាភិបាល ដៃគូសហការ ផ្នែកឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋ រាប់ម៉ឺនអង្គ/នាក់ រួមគ្នាសម្អាតតាមដងផ្លូវជារៀងរាល់ថ្ងៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IXO3zu5nT3s

រយៈពេល៣ថ្ងៃនគរបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើសបាន១២ករណីឃាត់ខ្លួនជនសង្ស័យ៣៦នាក់

រយៈពេល៣ថ្ងៃនគរបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើសបាន១២ករណីឃាត់ខ្លួនជនសង្ស័យ៣៦នាក់យកមកបង្ហាញមុខនៅព្រឹកនេះ។
https://youtu.be/t1_kpJC-bHk