All posts by មេគង្គ ប៉ុស្តិ៍

ការបកស្រាយរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពលជុំវិញការប្រើឋាមពលបន្ទះសូឡា

ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកយ៉ាងផុសផុលពាក់ព័ន្ធនឹងការតម្លើងបន្ទះសូឡា ដោយបងប្អូនប្រជាពលរដ្ឋយើងជាច្រើនបានបង្ហាញនូវកង្វល់ ក៏ដូចជាចម្ងល់ពាក់ព័ន្ធនឹងសិទ្ធិ ក៏ដូចជាកាតព្វកិច្ចពាក់ព័ន្ធនឹងការតម្លើងបន្ទះសូឡា។


សូមស្ដាប់ការបកស្រាយរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល។
https://youtu.be/9lElcYWFqxw

ទេសរដ្ឋមន្រ្តី លី ធុជ ថាភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជាគឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា

 
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៏ថា ភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3v6AzGg8Fvc

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីសក្តានុពេលវិនិយោគរបស់កម្ពុជាទៅកាន់វិនិយោគិនបារំាង

 
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកកម្ពុជា បានថ្លែងថា វិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគ ជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឱ្យមានការចូលរួមពីវិនិយោគិនក្នុងស្រុក។ សម្តេចធិបតី ក៏បានលើកឡើងពីសក្តានុពល និងលក្ខខណ្ឌវិនិយោគរបស់កម្ពុជា ទៅកាន់វិនិយោគិនបារំាង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1oDfK6Dbm8E

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនចូលជួបសម្ដែងការគួរសម

 
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9QlJAEbaA-8

កសិករ២រូបនៅខេត្តបាត់ដំបងត្រូវបានចាត់ទុកជាកសិករគម្រូដោយសារការដាំដំណាំតាមបែបអេកូឡូជី

កសិករ២រូបនៅក្នុងខេត្តបាត់ដំបងអាចចាត់ទុកជាកសិករគម្រូដោយសារការដាំដំណាំតាមបែបអេកូឡូជីដោយធានាសុវត្ថិភាពដល់អ្នកបរិភោគនិងទទួលបានតម្លៃខ្ពស់

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6pSwbZ__Qio

សារាចរ ស្តីពី ការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

សារាចរ ស្តីពី ការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

https://youtu.be/8ySQ7jMXFls

សមត្ថកិច្ចឧទ្យានុរក្ស និងកំលាំងសឹករងស្រុកឆែបដកហូតដីពីជនខិលខូច

(ខេត្តព្រះវិហារ): លោកអនុប្រធានការិយាល័យ ដែនជម្រកសត្វព្រៃព្រះរកា ឆែបនៅថ្ងៃទី០៣ និង០៤ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស ប្រចាំស្នាក់ការភ្នំសង្កែ ចំនួន៣នាក់ កម្លាំងនគរបាលការពារព្រំដែនគោកលេខ១០៥ចំនួន១នាក់បានធ្វើការសហការជាមួយកម្លាំងទាហានសឹករងស្រុកឆែប៦នាក់ដឹកនាំដោយលោក ហ៊ុន ជុំ ផ្នែកសឹករងស្រុកឆែបបានចុះទៅ ដល់ទីតាំងមួយកន្លែងដែលកំពុងលួចឈូសឆាយនិងបំផ្លាញព្រៃអភិរក្ស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vNvNbTNr-fY

ឆ្លងចរន្តអគ្គិសនីឆក់មនុស្សបីនាក់ស្លាប់ភ្លាមៗ

(ខេត្តកំពង់ស្ពឺ)៖ បុរសចំណាស់ជាជីតា និងជីដូនព្រមទាំងចៅតូច សរុបបីនាក់ បានស្លាប់ភ្លាមៗនៅក្នុងបន្ទប់ទឹក ខណៈដែលឆ្លងចរន្តភ្លើងកកិតដំបូលសង្កសី បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mnrhFg9sarw

ឯកឧត្តមអភិសន្តិបណ្ឌិតបានយកបទពិសោធន៍ប្អូនជីដូនមួយរបស់ឯកឧត្ដម ដាស់តឿនអ្នកចេញពីមណ្ឌលបន្សាបគ្រឿងញៀន

ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី បានលើកយកបទពិសោធន៍ប្អូនជីដូនមួយរបស់ឯកឧត្ដម មកដាស់តឿនអ្នកចេញពីមណ្ឌលបន្សាបគ្រឿងញៀន កុំវិលទៅជាន់ដានចាស់ រឺញៀនថ្នាំជាលើកទី២។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/8oFLjqu1qr4

មេភូមិដំបូកកកោះ និងក្រុមគ្រួសារពុលកំពត ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង): លោកមេភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរនិងក្រុមគ្រួសារត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២៤ បន្ទាប់ពីសង្ស័យថាបានពុលត្រីកំពត ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0LqgUXx12mo

កូនឈើចម្រុះជាង ៤ម៉ឺនដើម ត្រៀមសម្រាប់ចែកជូនពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ

(រាជធានីភ្នំពេញ)៖ កូនឈើចម្រុះជាង ៤ម៉ឺនដើម បានត្រៀមរួចជា សម្រេចសម្រាប់ចែកជូនពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃក្នុងពិព័រណ៍ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ រយៈពេល៣ថ្ងៃ នៅមុខក្រសួង បរិស្ថាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/J751OEN5SAU

សម្តេចធិបតី ឲ្យអាជ្ញាធរពាក់ព័ន្ធត្រៀមជួយកសិករក្នុងពេលសត្វល្អិតបំផ្លាញផលដំណាំនិងគ្រោះមហន្តរាយនានា

(រាជធានីភ្នំពេញ)៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីត្រៀមជួយសង្គ្រោះដំណាំកសិករ នៅពេលជួបគ្រោះមហន្តរាយធម្មជាតិ ពិសេសការបំផ្លាញដោយដង្កូវហ្វូងក្នុងពេលថ្មីៗនេះ។ ការណែនាំនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1PgzeFuVRZg

សម្តេចធិបតី ឲ្យអាជ្ញាធរពាក់ព័ន្ធត្រៀមជួយកសិករក្នុងពេលសត្វល្អិតបំផ្លាញផលដំណាំនិងគ្រោះមហន្តរាយនានា

(រាជធានីភ្នំពេញ)៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីត្រៀមជួយសង្គ្រោះដំណាំកសិករ នៅពេលជួបគ្រោះមហន្តរាយធម្មជាតិ ពិសេសការបំផ្លាញដោយដង្កូវហ្វូងក្នុងពេលថ្មីៗនេះ។ ការណែនាំនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/m4G6tYMsMn0

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំអភិបាលខេត្តកំពង់ស្ពឺថ្មី យកចិត្តទុកដាក់លើកិច្ចទប់ស្កាត់គ្រឿងញៀននិងក្មេងទំនើង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំអភិបាលខេត្តកំពង់ស្ពឺថ្មី ឲ្យយកចិត្តទុកដាក់លើកកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ក្មេងទំនើង និងហាមកុំឲ្យពង្រីកល្បែងស៊ីសងក្នុងមូលដ្ឋាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Cx-PnP8JT4E

ឯកឧត្តម ស សុខា ជឿជាក់ថា អភិបាលខេត្តថ្មី មន្ត្រីនិងពលរដ្ឋក្នុងខេត្តនឹងរួមគ្នាទាក់ទាញការវិនិយោគ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្តីជឿជាក់ថា អភិបាលខេត្តថ្មី មន្ត្រី និងប្រជាពលរដ្ឋ ក្នុងខេត្ត នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុង ពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុថ្មី កាលពីម្សិលម៉ិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V0upxircJd4